ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កីឡដ្ឋាន​ក្លិប Monchengladbach ធ្វើរឿងប្លែកមួយ​​ក្នុង​សម័យ​កូ​វី​ដ​១៩

4 ឆ្នាំ មុន

ជា​ការ​គួរ​ឲ្យ​គោរព​មួយ​សម្រាប់​ក្លិប​បាល់ទាត់ Borussia Monchengladbach នៃ​លី​គ​កំពូល​អា​ល្លឺ​ម៉​ង់ Bundesliga បាន​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​យក​រូប​របស់​ពួក​គេ​​ធ្វើ​ពី​ក្រដាសកាតុង​ ដាក់​តាម​កន្លែង​អង្គុយ ដើម្បី​ត្រៀម​សម្រាប់​ការ​ប្រកួត​បិទទ្វារ ។ ក្របខ័ណ្ឌ…

ជា​ការ​គួរ​ឲ្យ​គោរព​មួយ​សម្រាប់​ក្លិប​បាល់ទាត់ Borussia Monchengladbach នៃ​លី​គ​កំពូល​អា​ល្លឺ​ម៉​ង់ Bundesliga បាន​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​យក​រូប​របស់​ពួក​គេ​​ធ្វើ​ពី​ក្រដាសកាតុង​ ដាក់​តាម​កន្លែង​អង្គុយ ដើម្បី​ត្រៀម​សម្រាប់​ការ​ប្រកួត​បិទទ្វារ ។

ក្របខ័ណ្ឌ Bundesliga ត្រូវ​បាន​ផ្អាក​យ៉ាង​ហោច​ណាស់​ដល់​ចុង​ខែមេសា ក្នុង​គោលបំណង​ដើម្បី​ចូលរួម​ការពារ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ ។

ទោះ​បីជា​យ៉ាងណា​ ក្រុម​មួយ​ចំនួន​រួម​ទាំង​ក្រុម Monchengladbach បាន​វិល​ត្រឡប់​មក​ជំរុំ​ហ្វឹកហាត់​កាលពី​ស​ប្តា​ហ៍​មុន ដោយ​ចែក​ជា​ក្រុម​តូច​ៗ​នៅ​ឯ​កីឡដ្ឋាន Borussia Park ។ ក្នុង​នោះ​គេ​សង្កេត​ឃើញ​ថា នៅ​កន្លែង​អង្គុយ​ក្នុង​កីឡដ្ឋាន​ពោរពេញ​ទៅ​ដោយ​រូប​អ្នកគាំទ្រ​ធ្វើ​ពី​ក្រដាសកាតុង​តាម​កន្លែង​អង្គុយ​របស់​ពួក​គេ ។

សម្ព័ន្ធ​បាល់ទាត់​អា​ល្លឺ​ម៉​ង (DFL) គ្រោង​នឹង​រៀបចំ​សន្និសីទ​តាម​រយៈ​វី​ដេ​អូ នៅ​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​ក្រោយ​ជាមួយ​ក្លិប​ចំនួន ៣៦ នៃ​លី​គ​កំពូល​ទាំង ២ ដើម្បី​ពិភាក្សា​ថា តើ​ការ​ប្រកួត​អាច​ចាប់ផ្តើម​ឡើង​វិញ​នៅ​ដើមខែ ឧសភា នេះ​បាន​ដែរ​ឬទេ ? បើ​ទោះបីជា​គ្មាន​អ្នកគាំទ្រ​ទស្សនា​ផ្ទាល់​ក៏​ដោយ ។

ប្រសិនបើ​អាជ្ញាធរ​សុខភាព​ជាតិ​យល់ព្រម នោះ​មាន​ន័យ​ថា​ក្របខ័ណ្ឌ Bundesliga នឹង​ក្លាយ​ជាលី​គ​កំពូល​អឺរ៉ុប​ដំបូង​គេ ដែល​នឹង​ចាប់ផ្តើម​ឡើង​វិញ​នៅ​ខែ​ក្រោយ ៕ (ដកស្រង់​ចេញពី CNA)​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ