ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​៣​ករណី​​បន្ថែមទៀត​លើ​កម្មករ​សង់​កីឡដ្ឋាន​ត្រៀម World Cup 2022

4 ឆ្នាំ មុន

ប្រទេស​កា​តា​ ៖ យោង​តាម​របាយការណ៍​ពី AFP បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ (១៦ មេ​សា​) ថា ប្រទេស​កា​តា​បាន​បន្ត​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូ​វី​ដ​១៩​ចំនួន៣​ករណី​បន្ថែម​ទៀត ក្នុង​ចំណោម​កម្មករ​សាងសង់​កីឡដ្ឋាន​បាល់ទាត់​ត្រៀម​សម្រាប់​ព្រឹត្តិការណ៍…

ប្រទេស​កា​តា​ ៖ យោង​តាម​របាយការណ៍​ពី AFP បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ (១៦ មេ​សា​) ថា ប្រទេស​កា​តា​បាន​បន្ត​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូ​វី​ដ​១៩​ចំនួន៣​ករណី​បន្ថែម​ទៀត ក្នុង​ចំណោម​កម្មករ​សាងសង់​កីឡដ្ឋាន​បាល់ទាត់​ត្រៀម​សម្រាប់​ព្រឹត្តិការណ៍ World Cup 2022 ដោយ​នាំ​ឲ្យ​ចំនួន​នៃ​ការ​ឆ្លង​លើ​កម្មករ​សរុប​ដល់៨​នាក់ ។ គួររំលឹកថា រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​លើ​កម្មករ​សង់​កីឡដ្ឋាន​ត្រៀម World Cup 2022

សូម​រំលឹក​ជូន​ថា កាលពី​ថ្ងៃ​ពុធ (១៥ មេ​សា​) ប្រទេស​នៅ​ឈូង​សមុទ្រ​មួយ​នេះ បាន​ប្រកាស​ពី​ករណី​ឆ្លង​លើក​ដំបូង​នៃ​វីរុស​កូ​វី​ដ​១៩ លើ​កម្មករ​សាងសង់​កីឡដ្ឋាន​ចំនួន ៥ នាក់​ដែល​កំ​ពូ​ង​ធ្វើការ​លើ​គម្រោង​កីឡដ្ឋាន​ចំនួន ៣ ក្នុង​ចំណោម​គម្រោង​ទាំង ៧ ។

ការងារ​សាងសង់​កីឡដ្ឋាន និង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ត្រៀម​រៀបចំ​ការ​ប្រកួត​នៅ​ឆ្នាំ ២០២២ នៅ​តែ​បន្ត​ដំណើរការ បើ​ទោះបី​វិហារ​អ៊ី​ស្លា​ម​ដ៏​ធំ ឧទ្យាន​កម្សាន្ត និង​ភោជនីយដ្ឋាន​ត្រូវ​បាន​បិទទ្វារ​ក៏​ដោយ ។

គិត​ត្រឹម​ថ្ងៃ​ទី ១៧ ខែ មេ​សា ប្រទេស​កា​តា​មាន​ករណី​ឆ្លង​វីរុស​កូ​វី​ដ​១៩ ចំនួន ៤,១០៣​ករណី ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​សរុប​ចំនួន ៧ នាក់ ខណៈ​ចំនួន ៤១៥ នាក់​បានជា​សះស្បើយ ។

ពេលវេលា​នៃ​ការ​ប្រកួតប្រជែង​ព្រឹត្តិការណ៍ World Cup 2022 ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ខែ វិច្ឆិកា ដល់​ថ្ងៃ​ទី ១៨ ខែ ធ្នូ ឆ្នាំ ២០២២ នៅ​តែ​មិន​ផ្លាស់​ប្តូរ បើ​ទោះបី​បច្ចុប្បន្ន​ពិភពលោក​កំពុង​ជួប​វិ​វ​ត្តិ​នៃ​វីរុស​កូ​វី​ដ​១៩ ដែល​បាន​បង្ខំ​ឲ្យ​មានការ​ពន្យារពេល​ការ​ប្រកួត​បាល់ទាត់ ជា​ពិសេស​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ