ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​អះអាង សូ​ម្បី WHO ក៏​និយាយ​ដែរ គ្មាន​ភ័ស្តុតាង​ចោទថា​វីរុស​កូ​វី​ដ​១៩ ធ្លាយ​ចេញពី​មន្ទីរពិសោធន៍​ខ្លួន​ទេ

4 ឆ្នាំ មុន

ប៉េ​កាំ​ង ៖ ក្រសួងការបរទេស​ចិន បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ មេ​សា​នេះ​ថា អង្គការ​សុខភាព​ពិភពលោក​WHO បាន​និយាយ​ថា មិន​មាន​ភ័ស្តុតាង​ណាមួយ ដែល​បញ្ជាក់​ថា…

ប៉េ​កាំ​ង ៖ ក្រសួងការបរទេស​ចិន បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ មេ​សា​នេះ​ថា អង្គការ​សុខភាព​ពិភពលោក​WHO បាន​និយាយ​ថា មិន​មាន​ភ័ស្តុតាង​ណាមួយ ដែល​បញ្ជាក់​ថា វីរុស​ដែល​ឆ្លង​ដល់​មនុស្ស​ជាង ២​លាន​នាក់ នៅ​ទូ​ទាំង​ពិភពលោក ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​មន្ទីរពិសោធន៍​ទេ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ រ៉​យ​ទ័​រ ។

លោក Zhao Lijian អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ធ្វើការ​កត់សម្គាល់​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​អំពី​ការ​ចោទប្រកាន់​ថា វីរុស​កូ​វី​ដ​១៩​នេះ មាន​ដើម​កំណើត នៅ​ក្នុង​មន្ទីរពិសោធន៍​មួយ នៅ​ទីក្រុង Wuhan ភាគ​កណ្តាល​ប្រទេស​ចិន ដែល​ការ​រីក​រាលដាល​ដំបូង កើត​មាននៅ​ចុងឆ្នាំ ២០១៩ ។

យ៉ាងណា លោក Zhao បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន អំឡុង​សន្និសីទកាសែត​ប្រចាំ​ថ្ងៃ នៅ​ទីក្រុង​ប៉េ​កាំ​ង​ថា មន្ត្រី​អង្គការ​សុខភាព​ពិភពលោក បាន​និយាយ​ជា​ច្រើន​ដង​ហើយ​ថា គ្មាន​ភស្តុ​តាង​ដែល​ថា វីរុស​ថ្មី​នេះ ត្រូវ​បាន​បង្កើត​ឡើង នៅ​ក្នុង​មន្ទីរពិសោធន៍​ទេ ។

លោក Zhao មិន​បាន​លើក​ឡើង​ចំ​ៗ ចំពោះ​យោបល់​របស់​លោក Trump ទេ ។

បញ្ហា​ចម្រូងចម្រាស់​ពី​ប្រភព​នៃ​ការ​លេចឡើង​នៃ​វីរុស​កូ​វី​ដ​-១៩ ឆ្លងនេះនៅតែ​បន្ត ដោយ​សហរដ្ឋអាមេរិក​ធ្លាប់​ចោទប្រកាន់​ប្រទេស​ចិន​ថា ជា​ប្រភព​នៃ​ការ​បង្កើត​វីរុស​នេះ តួយ៉ាង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា រដ្ឋាភិបាល​អា​មេ​រិ​ក​កំពុង​ព្យាយាម​កំណត់​ថា តើ​មេរោគ​ឆ្លង​នេះ ចេញពី​មន្ទីរពិសោធន៍​មួយ នៅ​ទីក្រុង Wuhan ប្រទេស​ចិន ហើយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក Mike Pompeo ក៏​បាន​និយាយ​ដែរ​ថា ទីក្រុង​ប៉េ​កាំ​ង “​ចាំបាច់​ត្រូវ​មាន​ភាព​ស្អាតស្អំ​” នូវ​អ្វី​ដែល​ពួក​គេ​ដឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ