ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​កូ​វី​ដ​១៩៖ ភ្ញៀវ​ទេចរ​ធ្លាក់​ចុះ​ស្ទើរ​១០០​ភាគរយ​នៅ​កម្ពុជា ​និង​ខាតបង់​ថវិកា​ច្រើន​លាន​ដុល្លារ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​នៃ​អាកាសចរណ៍​ស៊ី​វិល​កម្ពុជា​បាន​អះអាង​ថា​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​ប្រ​ទែស​កម្ពុជា​ធ្លាក់​ចុះ​នូវ​ចំនួន​ភ្ញៀវ​ទេសចរ​ជាង​៩០​ភាគរយ ឬ​អាច​និយាយ​បាន​ថា​សឹងតែ​បាត់បង់​ភ្ញៀវ​ទេសចរ​បរទេស ១០០​ភាគរយ​ទៅ​ហើយ បើ​គិត​ត្រឹម​ថ្ងៃ​ទី​៤​ខែមេសា ឆ្នាំ​២០២០​។ លោក ស៊ី​ន ចាន់​សិរី​វុ​ត្ថា…

រាជធានី​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​នៃ​អាកាសចរណ៍​ស៊ី​វិល​កម្ពុជា​បាន​អះអាង​ថា​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​ប្រ​ទែស​កម្ពុជា​ធ្លាក់​ចុះ​នូវ​ចំនួន​ភ្ញៀវ​ទេសចរ​ជាង​៩០​ភាគរយ ឬ​អាច​និយាយ​បាន​ថា​សឹងតែ​បាត់បង់​ភ្ញៀវ​ទេសចរ​បរទេស ១០០​ភាគរយ​ទៅ​ហើយ បើ​គិត​ត្រឹម​ថ្ងៃ​ទី​៤​ខែមេសា ឆ្នាំ​២០២០​។

លោក ស៊ី​ន ចាន់​សិរី​វុ​ត្ថា អគ្គ​នាយ​រង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ព្រឹក​ថ្ងៃ​ទី​១៦ ខែមេសា នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ថា ភ្ញៀវ​ទេសចរ​ទូ​ទាំង​ពិភពលោក​បាន​ធ្លាក់​ចុះ​ខ្លាំង រួម​ទាំង​កម្ពុជា​ផង​ដែរ​ក៏​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ។

ជាក់ស្តែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​បានឃើញ​ថា​នៅ​ក្នុង​ខែមករា​ដែល​កំពុង​ផ្ទុះ​ឡើង​ជំងឺ​កូ​វី​ដ​-១៩ ខ្លាំង ចំនួន​ភ្ញៀវ​ធ្វើ​ដំណើរ​តាម​យន្តហោះ​បាន​បាត់បង់​ជាង ២០​ភាគរយ ខណៈខែ​កុ​ម្ភះ បាន​បាត់បង់​ដល់​ជាង​៥០​ភាគរយ និង​ខែមីនា ចុះ​ជាង​៧០​ភាគរយ ដល់​ខែមេសា ត្រឹម​ថ្ងៃ​ទី​៤​មេ​សា ចុះ​ជាង​៩០​ភាគរយ សឹង ១០០​ភាគរយ​។

លោក​បាន​បញ្ជាក់​ថា «​យើង​ដឹង​ហើយ​ថា​ផល​ប៉ះពាល់​ក្នុង​វិស័យ​ដឹក​ជញ្ជូន​ផ្លុ​វ​ការ​អាស​មាន​ទំហំ​ប៉ុន្មាន?អី​ញ្ចឹ​ង​រដ្ឋ​មាន​វិធានការ​បែប​ណា? ការ​ប៉ះពាល់​នេះ​មិនមែន​តែ​វិស័យ​ទេ ស​ចរណ៍​នោះ​ទេ​គឺ​ប៉ះពាល់​គ្រប់​វិស័យ​ទាំងអស់​អីចឹង​រដ្ឋាភិបាល​បាន​ដាក់​ទិស​ដៅ​ក្នុង​ការ​ជួយ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​៦​ក្រុមហ៊ុន ដោយ​បាន​ផ្តល់​រួច​ពន្ធ​អប្បរ​មា​១០​ភាគរយ​រយៈ ពេល​៣​ខែ ។ បើសិន​សភាព​នៅ​តែ​បន្ត​ទៀត​រដ្ឋាភិបាល​នឹង​ពិចារណា​ទៀត​»​។

លោក​បាន​បន្ត​ថា​នៅ​ពេល​ក្រុមហ៊ុន​ខាង​លើក​ប៉ះពាល់​រដ្ឋាភិបាល​បាន​ឲ​ក្រុមហ៊ុន​នេះ​ប្រមូល​ថវិការ​ដែល​បាន​មក​វិស័យ​នេះ ប៉ុន្តែ​មិន​ទាន់​សង​រដ្ឋ​នោះ​ទេ ដែល​ចំនួន​បំណុល​ប្រ ហែល​ជាង​១១ លាន​ដុល្លារ (​គ្រប់​ក្រុមហ៊ុន​អាកាសចរណ៍​) រដ្ឋ​បាន​ឲ្យ​ក្រុមហ៊ុន​ពន្យា​ការ បង់លុយ ប៉ុន្តែ​ពេល​៣​ខែ​នេះ​ត្រូវធ្វើ​ផែនការ​មួយ​ដើម្បី​បញ្ជាក់​ថា​បង់លុយ​ឲ្យ​រដ្ឋ​នៅ​ពេល​ណា​។ យ៉ាងណា​ក្តី​លោក​បាន​អះអាង​ថា​រយៈពេល​នេះ​រដ្ឋ​ក៏​មិន​ទាន់​បានដឹង​ច្បាស់​នោះ​ទេ ព្រោះថា​អ្វី​ៗ​មិន​អាច​ដឹង​បាន​មុន​នោះ​ទេ ។

បើ​តាម​លោក ចាន់​សិរី វុ​ត្ថា​បាន​ឲ្យ​ដឹង​ចំពោះ​អ្នក​ទេ​ចរណ៍​នៅ​លើ​ពិភព​លោ ក​វិញ​បាន​ឲ្យ​ឃើញ​ថា​ការ​បាត់បង់​ភ្ញៀ​ង​ទេសចរណ៍​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​នេះ​ស្មើនឹង​ពី​៥ ទៅ​៧ ឆ្នាំ​ទើប​អាច​ស្តារ​បាន​ឡើង​វិញ​។ ក្នុង​នោះ​ពាក់​នឹង​ពេលវេលា និង​ទំហំ​នៃ​កា​ប៉ះពាល់ នៃ​ជំងឺ​នេះ និង​ចំណុច​មួយទៀត​ថា​តើ​ង​រដ្ឋ​បាន​ជួយ​អ្វីខ្លះ ? នឹង​កា​ជឿរ​ជាក់​របស់​អតិថិជន ។ អី​ញ្ចឹ​ង​គេ​បាន​ប៉ាន់ស្មាន​ចំនួន​ទេសចរណ៍ បាន​ធ្លាក់​ចុះ​នឹង​ឆ្នាំ​២០១៩ មាន​ចំនួន​ពី​៥​ទៅ ៧​ឆ្នាំ​ទើប​ស្តារ​ចំនួន​ភ្ញៀ​ង​ទេសចរណ៍​ឡើង​វិញ​បាន​។

ចំណែក​ថវិការ​វិញ​គឺ​ដាច​ដល់​៤៥០​ពាន់ លាន​ដុល្លារ​នៅ​លើ​ពិភពលោក​។​នេះ​បើ​តួ​លេខា​របស់​អង្ក​ការ​ទេសចរណ៍​ពិភពលោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ