ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​លើ​កម្មករ​សង់​កីឡដ្ឋាន​ត្រៀម World Cup 2022

4 ឆ្នាំ មុន

ប្រទេស​កា​តា ​៖ យោង​តាម​របាយការណ៍​ពី AFP កាលពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ឆ្លង​វីរុស​កូ​វី​ដ​១៩ ចំនួន​៥​នាក់​ ត្រូវ​បាន​គេ​រក​ឃើញ​លើ​កម្មករ​សាងសង់​កីឡដ្ឋាន​ចំនួន​៣ ត្រៀម​សម្រាប់​ការ​ប្រកួត World…

ប្រទេស​កា​តា ​៖ យោង​តាម​របាយការណ៍​ពី AFP កាលពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ឆ្លង​វីរុស​កូ​វី​ដ​១៩ ចំនួន​៥​នាក់​ ត្រូវ​បាន​គេ​រក​ឃើញ​លើ​កម្មករ​សាងសង់​កីឡដ្ឋាន​ចំនួន​៣ ត្រៀម​សម្រាប់​ការ​ប្រកួត World Cup ដែល​នេះ​ជា​ករណី​ដំបូង​ត្រូវ​បាន​បញ្ជាក់​ក្នុង​ចំណោម​អ្នក​ពាក់ព័ន្ធ​នឹង​គម្រោងការ​ប្រកួត​នៅ​ឆ្នាំ ២០២២ ។

ប្រទេស​ឈូង​សមុទ្រ​មួយ​នេះ បាន​រាយការណ៍​ថា​មាន​អ្នក​បាត់បង់ជីវិត​ដោយសារ​វីរុស​កូ​វី​ដ​១៩​សរុប​៧នាក់​ក្នុង​ចំណោម​អ្នក​ឆ្លង​ចំនួន ៣.៧១១ ករណី​ក្នុង​នោះ​អ្នកជា​សះស្បើយ​ចំនួន៤០៦​នាក់ ។

អ្នក​រៀបចំ​បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ទៅ​កាន់ AFP ថា គណៈកម្មាធិការ​ជាន់ខ្ពស់​ហៅ​កាត់ SC បាន​បញ្ជាក់​ថា កម្មករ​២​នាក់​ដែល​កំពុងធ្វើការ​លើ​គម្រោង​កីឡដ្ឋាន Al-Thumam ត្រូវ​បាន​រង​ឃើញ​ថា​ឆ្លង​វីរុស​កូ​វី​ដ​១៩ ។

បន្ថែម​ពី​នេះ​កម្មករ​ចំនួន​៣​នាក់​ផ្សេង​ទៀត ដែល​ម្នាក់​ធ្វើការ​លើ​គម្រោង កីឡដ្ឋាន Al-Rayyan និង ២ នាក់​ទៀត​លើ​គម្រោង​កីឡដ្ឋាន Al-Bayt ជា​អ្នក​បន្ទាប់​ដែល​ឆ្លង​វីរុស​នេះ ។

បច្ចុប្បន្ន​ប្រទេស​កា​តា​កំពុង​សាងសង់​ស្តា​ត​ថ្មី​ចំនួន​៧ សម្រាប់​ការ​ប្រកួត World Cup ដែល​ខ្លួន​ទទួល​បាន​សិទ្ធិ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ ២០២២ ខាង​មុខ ។

សេចក្តីថ្លែងការណ៍​បាន​បន្ថែម​ថា SC កំពុង​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ករណី​ទាំងនេះ ហើយ​អ្នក​ដែល​រង​ផល​ប៉ះពាល់​ទាំងអស់ នឹង​បន្ត​ទទួល​បាន​ប្រាក់ខែ​ពេញលេញ និង​ការ​ថែទាំ​សុខភាព​ដោយ​ឥត​គិតថ្លៃ ។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍ World Cup 2022 នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ២១ ខែ វិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី ១៨ ខែ ធ្នូ ដោយ​មាន​ប្រទេស​ចំនួន ៣២ នឹង​ធ្វើការ​ប្រកួតប្រជែង​គ្នា​ដណ្តើម​ជើងឯក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ