ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ដែល​បុរស​ខ្មែរម្នាក់​រត់​ពី​ដី​ថៃ​ទាំង​ដៃ​​ជាប់​​ខ្នោះ ដឹងហើយ​អនិច្ចា​ខ្លាំង​ណាស់

4 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ​​លោក​វរសេនីយ៍ត្រី ម៉​ម ភឿ​ង អធិការរង​ស្រុក​បុ​ទុម​សាគរ ​បាន​ឱ្យ​កោះសន្តិភាព​ដឹង​នា​ព្រឹកថ្ងៃទី១៦ មេសា នេះ​ថា ទាក់ទិនករណីបុរសខ្មែរម្នាក់​រត់ចេញពីដីថៃទាំងដៃជាប់ខ្នោះ…

ខេត្តកោះកុង ៖ ​​លោក​វរសេនីយ៍ត្រី ម៉​ម ភឿ​ង អធិការរង​ស្រុក​បុ​ទុម​សាគរ ​បាន​ឱ្យ​កោះសន្តិភាព​ដឹង​នា​ព្រឹកថ្ងៃទី១៦ មេសា នេះ​ថា ទាក់ទិនករណីបុរសខ្មែរម្នាក់​រត់ចេញពីដីថៃទាំងដៃជាប់ខ្នោះ ក្រោយ​ពី​បាន​ទំនាក់ទំនង​ទៅ​ខាង​អាជ្ញាធរ​​ថៃ​ខេត្ត​ត្រា​ត​ ពួកគេ​​បាន​ឆ្លើយតបមក​ថា បុរស​ដែល​រត់ពីដីថៃ​នេះ គឺ​មិនមាន​​​ជាប់​ពាក់ព័ន្ធ​​បទល្មើស​ព្រហ្មទណ្ឌ​ណាមួយនោះទេ​ ប៉ុន្តែ​​គាត់​មាន​បញ្ហា​រឿង​​គ្មាន​ឯកសារស្នាក់នៅ និងលិខិត​​ឆ្លងដែន​ត្រឹមត្រូវ ។

លោកអធិការរងបន្តថា បច្ចុប្បន្ន​ បុរសរូបនេះ​កំពុង​សម្រាក​នៅ​ដាច់​ដោយ​ឡែករយៈ១៤ថ្ងៃសិន ដើម្បី​តាមដានពីសុខភាព​ខ្លាចមាន​ពាក់ព័ន្ធ​ជាមួយ​ជំងឺ​កូវីដ​19 ។ ​ហើយ​ខាង​សមត្ថ​កិច្ច​ខេត្តកោះ​កុង ក៏​កំពុង​តែ​​​​​ទាក់​ទង​ទៅ​​អាជ្ញាធរ​ខេត្តព្រៃវែងដែរ ដើម្បី​ឱ្យមក​ទទួល​​គាត់​​ត្រឡប់​ទៅ​ភូមិ​កំណើត​វិញ​​ ។ សូមរំលឹកថា៖ បុរស​ខ្មែរ​ម្នាក់​​រត់​ចេញពី​​ដី​ថៃ​​ទាំង​ដៃ​ជាប់​ខ្នោះ​​

នាព្រឹក​ថ្ងៃ​​ដដែល​​​នេះ បុរសខ្មែរខាងលើ​​​បានឱ្យ​ដឹង​ដែរ​​ថា រូបគាត់​​​ឈ្មោះ​រស់ រឿ​ន ​អាយុ៣៤ឆ្នាំ​ ជា​ជនជាតិ​ខ្មែរ​ សញ្ជាតិ​ខ្មែរ​ ដែល​មានស្រុក​កំណើត​នៅ​ភូមិ​តាំងគោក ឃុំ​តាំងគោក ស្រុក​​តាំងគោក ខេត្តកំពង់ធំ ។ ​ខ្លួន​បាន​ចាក​ចេញពី​ស្រុក​កំណើត​ ចូល​ទៅ​កាន់​ទឹកដី​ថៃ​ តាម​ច្រក​ឡែ​ម​ខេត្ត​បាត់ដំបង ក្នុង​គោលបំណង​ចូល​ទៅ​ធ្វើការ​នេសាទ​ត្រី​ លើ​ដែនសមុទ្រ​ថៃ ​ក្នុង​ខេត្ត​ត្រាត​ ដែល​មានព្រំ​ប្រទល់​​​ជាប់​ជាមួយនឹង​ខេត្តកោះកុង ។ គាត់​​បន្ត​ថា នៅ​ក្នុងអំឡុងពេល​ដែល​ខ្លួន​បាន​ចុះ​ទៅ​ធ្វើការ​នេសាទ​ត្រី​រយៈពេល១ខែ ខ្លួន​ក៏​មាន​បញ្ហា​ការ​ឈ្លោះ​ទាស់ទែង​គ្នា​រវាង​កម្មករ​ខ្មែរ​និង​កម្មករ​ខ្មែរ​ដូច​គ្នា​នៅ​លើ​ទូកនេ​សាទ ​ហើយ​ក៏​ត្រូវ​បាន​ថៅកែ​ទូក​នេ​សាទ បណ្ដេញចេញ​ឱ្យ​ឡើង​មកលើគោក​វិញ ។

ដោយ​ខ្លួន​​​ដើរ​គ្មាន​គោលដៅ ដោយ​ពុំ​មាន​លិខិតឆ្លងដែន​យ៉ាង​ត្រឹមត្រូវ​​​តាម​ច្បាប់​អន្តោប្រវេសន៍​ទៀត​នោះ​ទេ ។ នៅ​ក្នុង​ការ​ដំណើរ​តាម​ដងផ្លូវ​ជាតិ​ក្នុង​ទឹកដី​ថៃ ត្រូវ​បានតម្រួត​ថៃចាប់​ឃាត់​សួរនាំ ដើម្បី​រក​លិខិត​ឆ្លង​ដែន តែ​​គាត់​​ប្រាប់​សមត្ថកិច្ច​ថៃ​ថា ខ្លួន​ចូល​មក​ទឹកដី​ថ្ងៃនេះ​ ដោយ​មាន​ថៅកែ​ថៃ​ជា​អ្នក​យក​មក​ធ្វើការ​នេ​សាទ​ត្រី​នៅ​ខេត្ត​ត្រា​ត ដោយ​ពុំ​មាន​លិខិត​ស្នាម​អ្វី​ទាំងអស់ ហើយ​ក៏​ត្រូវ​បាន​តម្រួត​ថៃ ធ្វើការ​ចាប់​ឃាត់​ខ្លួនដាក់​ខ្នោះដៃ ​ដើម្បី​យក​ទៅ​សាង​សំណុំរឿង​នៅ​តុលាការ​បញ្ជូន​ទៅ​កាត់ទោស​ ​។

បុរសឈ្មោះ រស់ រឿ​ន បាន​បន្ត​ទៀត​ថា នៅ​ក្នុង​ពេល​ដែល​តម្រួត​ថៃ​​ដឹក​ខ្លួន​តាម​រថយន្ត​មក​ដល់ពាក់​កណ្ដាល​ផ្លូវ ហើយ​តម្រួត​ថៃ​ក៏​ចុះ​បត់ជើងតូច ដោយ​ឃើញ​ឱកាសល្អ ខ្លួន​គាត់​ចុះ​រត់​ពីលើ​រថយន្ត​កាត់​ព្រៃ កាត់​​ដុប ដើម្បី​អោយ​រួចខ្លួន​ពី​ការ​ចាប់​ដាក់​ពន្ធនាគារនៅ​ក្នុង​ទឹកដី​ថៃ​ ។ នៅ​ក្នុង​ការ​រត់គេច​ខ្លួន​នោះ​ គាត់ក៏​បាន​បញ្ជាក់​ឱ្យ​ដឹង​ជា​ចុង​ក្រោយ​ថា ខ្លួន​បាន​ហែល​ទឹកសមុទ្រ​ចំនួន៧ថ្ងៃ ​ដោយ​មាន​បា​ដុ​ង​ទឹក​មួយ​គ្រាន់​នឹង​បណ្ដែត​ខ្លួន ហើយ​ក៏​គ្មាន​អាហារ​សម្រាប់​ទទួលទាន​នៅ​ក្នុង​ពេល​ហែល​ទឹក​នោះ​ដែរ ។ លុះ​ហែល​ទឹក​មក​ដល់​ចំណុច​កោះ​ឆាង ​ក្នុង​ទឹកដី​ខេត្ត​ត្រា​ត ​ព្រំដែន​កម្ពុជា-​ថៃ ខ្លួន​ក៏​បាន​ឡើង​លើគោកឆ្លង​ចូល​មក​បី​កម្ពុជា ​តាម តាម​ព្រៃ​រត់​មក​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ស្រុក​មណ្ឌល​សីមា ​និង​សមត្ថកិច្ច​នគរបាល​ស្រុក​មណ្ឌល​សីមា​ជួយតែម្តង ​។

​​លោក​ប្រាក់​វិចិត្រ អភិបាលស្រុក​មណ្ឌល​សីមា ក៏​បានឱ្យ​អ្នក​យក​ព័ត៌មាន​យើង​ដឹងផង​ដែរ​ថា ​ក្រោយ​ពី​បាន​ទទួលការ​ស្នើ​សុំ​ឲ្យ​ជួយ​ពី​សំណាក់​ពលករ​ ដែល​រត់​ឆ្លង​ដែន​ពី​ទឹកដី​ថៃ​ចូល​មក​កម្ពុជា​វិញ​នោះ លោក​ក៏​បាន​សហការ​ជាមួយនឹង​កងកម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​មណ្ឌល​សីមា ហើយ​ក៏​បាន​នាំ​ខ្លួនបុរស​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង ដើម្បី​រង​ចាំ​ការ​ពិនិត្យ​និង​សាកសួរ​រឿង​ជា​បន្ត​ទៀត​។ ដោយ៖ សំបូរ

អត្ថបទសរសេរ ដោយ