ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​ល្ខោន​ម្នាក់​ជាប់គុក ព្រោះ​ហែកកេរ្តិ៍​ខ្មាស​អតីត​ប្រពន្ធ (វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​នេ​ស៊ី ៖ តារា​សម្តែង​ល្ខោន​ឥណ្ឌូ​នេ​ស៊ី Galih Ginanjar ថ្មី​ៗ​នេះ ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់គុក​២​ឆ្នាំ​៤​ខែ ពី​បទ​ធ្វើ​ឱ្យ​អតីត​ប្រពន្ធ​របស់​គាត់​អាម៉ាស់មុខ ដោយ​អះអាង​ថា ប្រដាប់​ភេទ​របស់​នាង​មាន​ក្លិនស្អុយ​។…

ប្រទេស​ឥណ្ឌូ​នេ​ស៊ី ៖ តារា​សម្តែង​ល្ខោន​ឥណ្ឌូ​នេ​ស៊ី Galih Ginanjar ថ្មី​ៗ​នេះ ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់គុក​២​ឆ្នាំ​៤​ខែ ពី​បទ​ធ្វើ​ឱ្យ​អតីត​ប្រពន្ធ​របស់​គាត់​អាម៉ាស់មុខ ដោយ​អះអាង​ថា ប្រដាប់​ភេទ​របស់​នាង​មាន​ក្លិនស្អុយ​។

កាលពី​ខែមិថុនា ឆ្នាំ​២០១៩ Galih បាន​បង្ហាញខ្លួន​ក្នុង​នាម​ជា​ភ្ញៀវ​នៅ​ក្នុង​កម្មវិធី​យូ​ធូប​ដ៏​ពេញ​និយម​មួយ ដែល​រៀបចំ​ឡើង​ដោយ​បុគ្គលិក​ទូរទស្សន៍ Rey Utami ដែល​គាត់​បាន​ឆ្លើយ​សំណួរ​គ្រប់​បែប​យ៉ាង​អំពី​ជីវិត​ផ្ទាល់ខ្លួន​របស់​គាត់​។ ន

ៅ​ពេល​សួរ​អំពី​អាពាហ៍ពិពាហ៍​របស់​គាត់​ជាមួយ​តារា​សម្តែង​ឥណ្ឌូ​នេ​ស៊ី Fairuz A Rafiq ដែល​បាន​លែងលះ​នៅ​ឆ្នាំ​២០១៥ លោក​មិន​បាន​លាក់​​អ្វី​ទាំងអស់​។ លោក​ថា លោក​រួម​ភេទ​បាន​ត្រឹមតែ​១៥​នាទី​ទេ​ពេល​ម្តង​ៗ ហើយ​ប្រដាប់​ភេទ​របស់​នាង​មាន​ក្លិនស្អុយ នេះ​បាន​ធ្វើ​ឱ្យ​ពិធីករ ទប់​សំណើច​មិន​បាន ហើយ​មិនយូរ​ប៉ុន្មាន ម្ចាស់​សា​ម៉ី​ខ្លួន​ដែល​ត្រូវ​បាន​អតីត​ប្តី​ហែកហួរ បាន​ដាក់​ពាក្យបណ្តឹង​ពី បទ​មាតិកា​អ​សីលធម៌​។

តារា​សម្តែង​ស្រី Fairuz A Rafiq បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖ «​ពាក្យ​អ​សីលធម៌​ទាំងនោះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បេះដូង​ខ្ញុំ ក៏​ដូច​ជា​ស្ត្រី​ឥណ្ឌូ​នេ​ស៊ី​ទាំងអស់​ផង​ដែរ ហើយ​ពួក​គេ​បាន​ធ្វើ​ឱ្យ​ប្តី​បច្ចុប្បន្ន​របស់ខ្ញុំ និង​ក្រុម​គ្រួសារ​អាម៉ាស់មុខ​ណាស់​។ អ្វី​ដែល​ធ្វើ​ឱ្យ​ឈឺ​ចាប់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ម្ចាស់​គណនី​យូ​ធ្យូ​ប Rey Utami និង Benua បាន​សើច​នឹង​រឿង​នេះ ហើយ​ជម្រុញ​ឱ្យ​គ្រប់​គ្នា​ចែករំលែក​រឿង​នេះ ដើម្បី​បង្កើន Subscriber​។

ខ្សែ​វី​ដេ​អូ​នេះ ត្រូវ​បាន​គេ​មើល​ជាង ៣​លាន​ដង​។ អតីត​ប្តី​របស់​នាង​ឈ្មោះ Galih Ginanjar និង ម្ចាស់​យូ​ធូប​ទាំង​ពីរ​នាក់ ត្រូវ​បាន​ចោទប្រកាន់​ពី​បទល្មើស​៣​ក្នុង​ពេល​តែ​មួយ ពោល​គឺ​ភាព​អ​សីលធម៌ ការ​សើចចម្អក និង បង្ខូច​កេរ្តិ៍ឈ្មោះ​។

ជនជាប់ចោទ​ទាំង​៣​នាក់ អាច​នឹង​ជាប់គុក​រយៈពេល​៦​ឆ្នាំ តែ​ក្រោយមក​ក៏​សម្រេច​ជា​ផ្លូវការ​ថា បុរស​ជា​អតីត​ប្តី​ជាប់គុក​២​ឆ្នាំ និង​៤​ខែ ម្ចាស់​គណនី​យូ​ធូប Rey ជាប់គុក​១​ឆ្នាំ និង​៤​ខែ ខណៈ​ដែល​ប្តី​របស់​នាង Benua ជាប់គុក ១​ឆ្នាំ និង ៨​ខែ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ odditycentral ប្រភព​វីដេអូ ៖ detikcom (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ