ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​មាន​បម្រាម​ក៏​នៅ​មាន​បងប្អូន​ខ្លះ​បន្ត​ជុំ​គ្នា​ផឹកស៊ី​សម័យ​កូ​វី​ដ​-១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​ផឹកស៊ី ចាក់​ធុងបាស់ បង្ក​សំឡេង​រំខាន​ជា​ច្រើន​កន្លែង ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ និង​ប៉ុស្តិ៍​ចុះ​បញ្ឈប់ ហើយ​ធ្វើការ​ណែនាំ​អប់រំ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ជា​ប្រចាំ​របស់​លោក ស…

រាជធានី​ភ្នំពេញ ៖ ទីតាំង​ផឹកស៊ី ចាក់​ធុងបាស់ បង្ក​សំឡេង​រំខាន​ជា​ច្រើន​កន្លែង ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ និង​ប៉ុស្តិ៍​ចុះ​បញ្ឈប់ ហើយ​ធ្វើការ​ណែនាំ​អប់រំ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ជា​ប្រចាំ​របស់​លោក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ។ នេះ​បើ​យោង​តាម​ផេ​ក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២០ ។

ចំណែក​ប្រទេស​ថៃ​វិញ​ក៏​ដូច​ព​ប្រទេស​កម្ពុជា​យើង​ដែរ គឺ​ហាម​ការ​ជួបជុំ​ផឹកស៊ី និង​មនុស្ស​នៅ​ផ្តុំ​គ្នា​ច្រើន​ផង​ដែរ បើ​មិន​ចាំបាច់ កុំ​ចេញ​ក្រៅ​ផ្ទះ ។

ទោះជា​មានការ​ផ្សព្វផ្សាយ​ជា​ប្រចាំ​នៅ​លើ​ផេ​ក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ក៏​ដូច​ជា​ការ​ចុះ​អនុវត្ត​ជា​រៀង​រាល់​យប់ ដើម្បី​បញ្ឈប់ និង​ណែនាំ អប់រំ រាល់​សកម្មភាព​ផឹកស៊ី ចាក់​ធុងបាស់ ច្រៀង​ឡូឡា បង្ក​សំឡេង​រំខាន​ដែល​មិន​អាច​ឲ្យ​អ្នក​ជិតខាង​សម្រាក​បាន យ៉ាងណា​ក៏​ដោយ​ក៏​នៅ​តែ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​នៅ​តែ​បង្ក​បញ្ហា​នេះ ។

សូម​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​ត្រូវ​ចេះ​គោរព​សិទ្ធិ​អ្នក​ដ៏​ទៃ​ក៏​ដូច​ជា ការ​ចូលរួម​ស្តាប់​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ក្នុង​ការ​កាត់​បន្ថយ​ការ​ជួបជុំ​ផឹកស៊ី​សប្បាយ ដើម្បី​សហការ​គ្នា​ក្នុង​ការ​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​ដាល​វីរុស​កូ​វី​ដ ១៩ ។

បញ្ជាក់ ៖ កាលពី​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២០ សមត្ថកិច្ច​ថៃ​បាន​ដេញ​តាម​ចាប់​ពលករ​ខ្មែរ​ប្រុស​-​ស្រី​ចំនួន​១៧​នាក់ បន្ទាប់​ពី​ពលករ​ខ្មែរ​ទាំង​អស់នោះ​បាន​នាំ​គ្នា​ប្រជុំ​ផឹកស៊ី ស្រែក​ឡូឡា​នៅ​មុខ​បន្ទប់​ស្នាក់​នៅ​តែ​ម្តង ដោយ​បាន​បំពាន​សេចក្ដី​ប្រកាស​របស់​រាជរដ្ឋាភិបាល​ថៃ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៤ ខែមេសា ស្ថិត​ក្នុងភូមិ​១២ ឃុំ​ខ្ល​ង​លួង ស្រុក ខ្ល​ង​លួង ខេត្ត​ប៉ា​ធុម​ថា​នី ប្រទេស​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ