ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជានៅមានអ្នកជំងឺកូវីដ១៩ តែ២៤នាក់ កំពុងបន្តសម្រាកព្យាបាលទូទាំងប្រទេស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រទេស​កម្ពុជា រយៈពេល​៤​ថ្ងៃ​ជាប់​គ្នា ពុំ​មាន​ករណី​វិជ្ជមាន​ថ្មី​នៃ​កូ​វី​ដ​១៩ ទេ ខណៈ​ការ​ព្យាបាល​ជា​សះស្បើយ​កើនឡើង​ដល់​៩៨​នាក់​ហើយ ដោយឡែក​នៅ​សល់​តែ​២៤​នាក់​ប៉ុ​ណ្តោះ​កំពុង​ព្យាបាល​បន្ត​នៅ​តាម​មន្ទី​​រពេទ្យ​រដ្ឋ​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត ។…

រាជធានីភ្នំពេញ ៖ ប្រទេស​កម្ពុជា រយៈពេល​៤​ថ្ងៃ​ជាប់​គ្នា ពុំ​មាន​ករណី​វិជ្ជមាន​ថ្មី​នៃ​កូ​វី​ដ​១៩ ទេ ខណៈ​ការ​ព្យាបាល​ជា​សះស្បើយ​កើនឡើង​ដល់​៩៨​នាក់​ហើយ ដោយឡែក​នៅ​សល់​តែ​២៤​នាក់​ប៉ុ​ណ្តោះ​កំពុង​ព្យាបាល​បន្ត​នៅ​តាម​មន្ទី​​រពេទ្យ​រដ្ឋ​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត ។

នៅ​ថ្ងៃនេះ ក្រសួងសុខាភិបាល​កម្ពុជា បាន​ប្រកាស​ថា មិន​មាន​ករណី​ឆ្លង​ថ្មី​បន្ថែម​ទេ ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ទាំងអស់​មាន ១២២​នាក់ ថេ​ដដែល ដោយ​អ្នកជា​សះស្បើយ​ថ្មី​មាន​២​នាក់​បន្ថែម​ទៀត ។

ជាក់ស្តែង​ករណី​អ្នកជា​សះស្បើយ ២​នាក់​ថ្មី​ថ្ងៃនេះ គឺជា​ជនជាតិ​បារាំង​ទាំង​២​នាក់ ដែល​សម្រាក​ព្យាបាល​នៅ​ក្រុងភ្នំពេញ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​- សូ​វៀត រួច​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​- សូ​វៀត​ទាំង​២​នាក់​ផង​ដែរ ។

សូម​ជម្រាប​ថា ប្រទេស​កម្ពុជា​យើង​មក​ទល់​នឹង​ថ្ងៃ​ទី​១៦ ខែមេសា​នេះ មាន​ករណី​ឆ្លង Covid-19 សរុប​១២២​នាក់​ដដែល ដែល​ក្នុង​នោះ​មាន​ស្រី​៣៨​នាក់ និង​ប្រុស​៨៤​នាក់ ហើយ​អ្នកជា​សះស្បើយ​កើន​សរុប​ចំនួន ៩៨​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​សល់​តែ​២៤​នាក់​ ដែលមានស្រ្តី១០ នាក់ និងបុរស១៤នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ