ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ជំងឺ​កូ​វី​ដ​១៩ ធ្វើ​ឱ្យ​ពលរដ្ឋ​ទាំង​៧២​គ្រួសារ​ប្រឈម​នឹង​បញ្ហា​ជីវភាព

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​នៅ​ក្រុងប៉ៃលិន​ចំនួន​៧២​គ្រួសារ​ប្រឈម​មុខ​នឹង​បញ្ហា​ជីវភាព​ខ្វះខាត ព្រោះតែ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​១៩ ធ្វើ​ឱ្យ​គ្រួសារ​របស់​គាត់​រង​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​។ ហើយ​ក្នុង​ឱកាស​នោះ​ដែរ លោក​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត ក៏​បាន​ចុះ​សួរសុខទុក្ខ និង​ផ្សព្វផ្សាយ​អំពី​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​នៅ​ក្រុងប៉ៃលិន​ចំនួន​៧២​គ្រួសារ​ប្រឈម​មុខ​នឹង​បញ្ហា​ជីវភាព​ខ្វះខាត ព្រោះតែ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​១៩ ធ្វើ​ឱ្យ​គ្រួសារ​របស់​គាត់​រង​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​។ ហើយ​ក្នុង​ឱកាស​នោះ​ដែរ លោក​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត ក៏​បាន​ចុះ​សួរសុខទុក្ខ និង​ផ្សព្វផ្សាយ​អំពី​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ នៅ​តាម​ផ្ទះ និង​ឧបត្ថម្ភ​ស្បៀង​ដល់​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ផង​ដែរ កាលពី​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២០ ស្ថិត​ក្នុង​សង្កាត់​អូរ​តា​វ៉ៅ និង​សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន​។

ការ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ផ្សព្វផ្សាយ​អំពី​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​១៩ ដល់​ប្រជាពលរដ្ឋ​ជួប​ការ​ខ្វះខាត​ទាំង​៧២​គ្រួសារ​ខាងលើ​នេះ គឺ​ដឹក​ដោយ​លោក ផា​ន់ ចាន់​ធុ​ល ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​គណបក្ស​គ្រប់​ជាន់ថ្នាក់ ព្រមទាំង​ក្រុមការងារ ។

បើ​តាម​លោក ផា​ន់ ចាន់​ធុ​ល ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន មាន​ប្រសាសន៍ ថា ដោយសារ​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ជំងឺ​កូ​វី​ដ​១៩ ធ្វើ​ឱ្យ​ក្រុមហ៊ុន សហគ្រាស និង​កន្លែង​ការងារ មួយ​ចំនួន​ត្រូវ​បាន​បិទទ្វារ បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ខ្លះ​អត់​ការងារ​ធ្វើ ហើយ​អ្នកខ្លះ​ទៀត​ជា​ពលករ​នៅ​ក្រៅប្រទេស ត្រូវ​បង្ខំចិត្ត​ត្រឡប់​មក​ស្រុក​កំណើត​វិញ ។ ដូច្នេះ​ប​ញ្ហ​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​របស់​ពួក​គាត់ ទើប​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត ហើយ​បាន​នាំ​យក​អំណោយ​ស្បៀង​មក​ឧបត្ថម្ភ​ដល់​ពួក​គាត់​នៅ​តាម​ផ្ទះ ព្រោះ​មិន​អាច​ធ្វើការ​ប្រមូលផ្តុំ​មនុស្ស​ច្រើន​បាន ។

លោក​បន្ត​ថា ទោះបីជា​អំណោយ​ស្បៀង​ទាំងនេះ​មិន​បាន​បំពេញ​តាម​តំរូវការ​របស់​បងប្អូន​ពិត មែន តែ​ក៏​អាច​ដោះស្រាយ​បាន​មួយ​កំរិត​ដែរ ។ ដូច្នេះ សូម​លោកតា លោកយាយ អ៊ុំ​ពូ​មីង និង​បងប្អូន​ទាំងអស់ ត្រូវ​ខិតខំ​ប្រឹងប្រែង​ប្រកប​មុខរបរ​ចិ​ញ្ចិ​ម​ជីវិត និង​បង្កបង្កើត​ផល ដាំ​ដំណាំ​ឱ្យ​បាន​កាន់​ច្រើន ដើម្បី​បង្កើន​ជីវភាព​ធូរធា​ជាង​មុន ជា​ពិសេស​ត្រូវ​រស់នៅ​ស្អាត ហូប​ស្អាត មាន​អនាម័យ ដោយ​ត្រូវ​ពាក់​ម៉ាស​នៅ​កន្លែង​សាធារណៈ និង​លាង​សម្អាត​ដៃ​ឱ្យ​បានជា​ប្រចាំ​ក្នុង​ន័យ​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ។

លោក​ផា​ន់ ចាន់​ធុ​ល ក៏​បាន​មាន​ប្រសាសន៍​ក្រើនរំលឹក​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ និង​ក្រុម​គ្រូពេទ្យ​ជំនាញ ត្រូវ​បន្ត​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ នៅ​តាម​មូលដ្ឋាន ជា​ពិសេស​នៅ​តាម​ទី ប្រជុំជន និង​ទី​សាធារណៈ​ឲ្យ​បាន​ផុលផុស​អំពី​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​ផង​ដែរ​។

សូម​បញ្ជាក់​ថា ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ក្នុង​ក្រុងប៉ៃលិន ដែល​បាន​ទទួល​អំណោយ​ស្បៀង​ពី​ក្រុមការងារ គណបក្ស ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន មាន​ចំនួន​៧២​គ្រួសារ ក្នុង​នោះ​សង្កាត់​អូរ​តា​វ៉ៅ​៣៣​គ្រួសារ និង​សង្កាត់​ប៉ៃលិន ៣៩​គ្រួសារ ដោយ​ក្នុង​១​គ្រួសារ ទទួល​បាន​អង្ករ​២៥​គីឡូក្រាម ត្រីខ​១​យួរ ទឹកត្រី​១​យួរ និង​ទឹក​អាល់កុល​លាង​សម្អាត​ដៃ​១​ដប​ផង​ដែរ ៕ (​កែ សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ