ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនង​គិត​ថា​ផ្លូវ​ស្ងាត់ហើយ បត់​ឆ្វេង​ភ្លាម​បុក​ភ្លែត

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖​ ​ខណៈអ្នក​ជិះ​​ម៉ូតូ​កំពុង​បត់​ឆ្វេង​​ ស្របពេល​​រថយន្ត​​បោះពួយ​ក្នុង​ល្បឿន​​យ៉ាង​លឿននោះ ជ្រុល​ទៅ​បុក​ពេញទំហឹង​ បណ្តាលឱ្យភាគីខាងម៉ូតូ​បាត់​បង់ជីវិត​​ភ្លាមៗ ។ ហេតុការណ៍ កើតឡើង​កាល​ពី​វេលា​ម៉ោង​០៥ ​និង​២០​នាទី​ល្ងាចថ្ងៃ​ទី​១៥​…

ខេត្តសៀមរាប ​៖​ ​ខណៈអ្នក​ជិះ​​ម៉ូតូ​កំពុង​បត់​ឆ្វេង​​ ស្របពេល​​រថយន្ត​​បោះពួយ​ក្នុង​ល្បឿន​​យ៉ាង​លឿននោះ ជ្រុល​ទៅ​បុក​ពេញទំហឹង​ បណ្តាលឱ្យភាគីខាងម៉ូតូ​បាត់​បង់ជីវិត​​ភ្លាមៗ ។ ហេតុការណ៍ កើតឡើង​កាល​ពី​វេលា​ម៉ោង​០៥ ​និង​២០​នាទី​ល្ងាចថ្ងៃ​ទី​១៥​ មេសា ស្ថិត​​ផ្លូវជាតិ​លេខ​៦​ ត្រង់​ចំណុច​បង្គោលគីឡូម៉ែត្រ​លេខ​៣៣៣ -៣៣៤ ​ភូមិ​គោក​ស្រម៉ ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប ​។ ទំនិងគិតថា ផ្លូវស្ងាត់​បត់យកតែម្តង ។

លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួកបានឱ្យ​ដឹង​ថា ​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​ ខាងលើ​ ​ខាងរថយន្ត​ម៉ាកមីស៊ុ​យមី​ស៊ីម៉ុង​ត្រូ ពណ៌​ត្រេ​អុី ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2L-0917 ​បើកបរ​ដោយ​ឈ្មោះស៊ឺ ប៊ុ​ន​វែង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ​នៅ​ភូមិ​សសរស្តម្ភ ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប ។បើកបរ​ទិស​ដៅ​ពី​លិច ។ ឯខាង​ម៉ូតូ​​ពាក់​ផ្លា​ក​លេខ​ ភ្នំពេញ​1k.0911​ ​ធ្វើដំណើរ​ទៅ​កើត ​ដែល​ជិះ​មាន​ឈ្មោះ​គួ​ន គង្គា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​ នៅ​ភូមិ​គោក​ស្រម៉ ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប ។ ​លោក

លោកបន្តថា ចំពោះ​មូលហេតុ​ គឺខាង​ម៉ូតូ​​​កំពុង​បត់​ឆ្វេងតែ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក័ត្រូវរថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿនមកដល់ភ្លាម ​។ ក្រោយ​ពេល​កើតហេតុ កម្លាំង​ផ្នែក​នគរបាល​ជំនាញ​នៃ​អធិការ​នគរបាល​ស្រុក​ពួក បាន​ចុះ​វាស់វែង​កន្លែង​កើតហេតុ ។

បច្ចុប្បន្ន​ កម្លាំង​ជំនាញ​បាន​ធ្វើការ​ប្រគល់​សព ជូន​ដល់​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​ធ្វើការ​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត ព្រមទាំង​ប្រមូល​វត្ថុ​តាង​មក​កាន់​អធិការ​នគរបាល​ស្រុក​ពួក ។ ដូច្នេះ បងប្អូនជាអ្នក​ដំណើរ​ គួរតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ព្រោះ​គ្រោះថ្នាក់​អាចកើតឡើងបាន​គ្រប់ពេល ពិសេសពេលដែលយើង​អត់​ប្រយ័ត្ន ។

អត្ថបទសរសេរ ដោយ