ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី WHO ថា​ព្រឹត្តិការណ៍​កីឡា​ទាំងអស់ ប្រហែល​មិន​អាច​មាន​វិញ​ទេ​ក្នុងឆ្នាំនេះ​

4 ឆ្នាំ មុន

លោក Zeke Emanuel ប្រធាន​នាយកដ្ឋាន​ក្រមសីលធម៌​វេជ្ជសាស្ត្រ និង​គោលនយោបាយ​សុខភាព​នៃ​សាកលវិទ្យាល័យ Pennsylvania និង​ជាទី​ប្រឹក្សា​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ធ្វើការ​ព្រមាន​ថា ព្រឹត្តិការណ៍​នានា…

លោក Zeke Emanuel ប្រធាន​នាយកដ្ឋាន​ក្រមសីលធម៌​វេជ្ជសាស្ត្រ និង​គោលនយោបាយ​សុខភាព​នៃ​សាកលវិទ្យាល័យ Pennsylvania និង​ជាទី​ប្រឹក្សា​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ធ្វើការ​ព្រមាន​ថា ព្រឹត្តិការណ៍​នានា ជា​ពិសេស​កីឡា​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រមូលផ្តុំ​មនុស្ស​ច្រើន ប្រហែលជា​មិន​អាច​កើតឡើង​បាន​ទេ រហូត​ដល់​ឆ្នាំ ២០២១ ។

កីឡា​នៅ​ទូ​ទាំង​ពិភពលោក​រួម​ទាំង​អូ​ឡាំ​ពិ​ក យូ​រ៉ូ ២០២០ ត្រូវ​បាន​ផ្អាក ឬ​ពន្យារពេល​ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ ។ វា​បាន​ជះ​ឥ​ទិ្ធ​ពល​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច ជា​ពិសេស​ការ​ខាតបង់​ប្រាក់​យ៉ាង​សន្ធឹកសន្ធាប់ អំឡុង​ពេល​នៃ​វិបត្តិ​ពិភពលោក​នេះ ។

មាន​ប្រសាសន៍​ទៅ​កាន់ New York Times លោក Zeke Emanuel បានឱ្យ​ដឹង​ថា «​ការ​ជួបជុំ​ធំ ៗ ការ​ធ្វើ​សន្និសីទ ការ​ប្រគំ​តន្ត្រី ព្រឹត្តិការណ៍​កីឡា នៅ​ពេល​ដែល​មនុស្ស​និយាយ​ថា ពួក​គេ​នឹង​រៀបចំ​កម្មវិធី​ទាំង​អស់នេះ​ឡើង​វិញ ឬ​បញ្ចប់​ត្រឹម​ខែតុលា​ឆ្នាំ ២០២០ ខ្ញុំ​មិន​យល់​ថា​ហេតុ​អ្វី​ពួក​គេ​គិត​ថា ជា​លទ្ធភាព​ដែល​អាច​ជឿ​ទុកចិត្ត​បាន​ក្នុង​ការ​សម្រេចចិត្ត​ធ្វើ​រឿង​នេះ​»​។

«​ខ្ញុំ​គិត​ថា​រឿង​អស់ទាំង​នោះ នឹង​ត្រូវ​ពន្យារ​រយៈពេល​យូរ ។ ក្នុង​ដំណាក់កាល​ដំបូង​បំផុត យើង​អាច​និយាយ​បាន​ថា វា​នឹង​អាច​ត្រឡប់​មក​វិញ​នៅ​ដើមឆ្នាំ ២០២១» ៕ (ដកស្រង់​ចេញពី Marca)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ