ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទន្ទឹមបើកច្រកចេញ-ចូលវិញ តើសភាព​ការណ៍នៅព្រំដែន​​អូរយ៉ាដាវ​បែបណា?

4 ឆ្នាំ មុន
  • រតនគិរី

​​ខេត្តរតនគិរី​ ៖ បាន​សង្កេត​ឃើញ​ថា សកម្មភាព​អ្នកដំណើរ​ឆ្លងកាត់នៅ​ព្រំដែនអូរយ៉ាដាវ គឺមាន​សភាព​ស្ងប់​ស្ងាត់នៅឡើយ នៅ​ព្រឹកថ្ងៃទី​១៦ មេសា នេះ ​។ ប៉ុន្តែ…

​​ខេត្តរតនគិរី​ ៖ បាន​សង្កេត​ឃើញ​ថា សកម្មភាព​អ្នកដំណើរ​ឆ្លងកាត់នៅ​ព្រំដែនអូរយ៉ាដាវ គឺមាន​សភាព​ស្ងប់​ស្ងាត់នៅឡើយ នៅ​ព្រឹកថ្ងៃទី​១៦ មេសា នេះ ​។ ប៉ុន្តែ ​ការ​ផ្លាស់​ប្ដូរ​ទំនិញរបស់បងប្អូន​នៅ​តំបន់​ស​ ក៏ឃើញ​​​​ដំណើរការ​ធម្មតាទេ ។ នេះយោងតាម​ផេករបស់អគ្គនាយកដ្ឋានអន្តោប្រវសេសន៍ ។

​យោង​ប្រភពខាងលើឱ្យ​ដឹងទៀត​ថា ​កាលពី​វេលា​​០៧ និង៤៥នាទីព្រឹកថ្ងៃដដែល លោកឧត្ដមសេនីយ៍ទោ ស៊ុំ​ វិសេស អនុប្រធាននាយកដ្ឋានច្រកទ្វារទី២ និង​លោកវរសេនីយ៍ឯក ខឹម ចិត្ត្រា នាយប៉ុស្តិ៍ បាន​អញ្ជើញ​ត្រួត​ពិនិត្យគ្រប់គោលដៅ និងក្ដាប់សភាពការណ៍ទូទៅ​នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ​អូរយ៉ា​ដាវ​ ខេត្តរតនៈគិរី ។

ដូច្នេះ បញ្ជាក់ថា នៅ​មិនទាន់​មានបងប្អូន​ចេញដំណើរ​ពី​ស្រុកភូមិ​របស់ខ្លួន​​នោះទេ ទន្ទឹម​នឹង​ការបើកផ្លូវ​​ចេញចូល​ឡើង​វិញ​ ដែលផ្តើុម​ពីព្រឹក​ថ្ងៃដដែល​នេះ ដែលរាជរដ្ឋាភិបាល​កម្ពុជា​ចេញ​សេចក្តីសម្រេច​ស្តី​ពី​ការ​បញ្ចប់​សុពលភាព​បទបញ្ជា​លេខ​០២ ប​.​ប ចុះ​ថ្ងៃ​ទី​០៩ ​មេសា ឆ្នាំ​២០២០ ​ស្តី​ពី​ការ​ដាក់​កំហិត​លើ​ការ​ធ្វើ​ដំណើរ​​ក្នុង​ប្រទេស​ក្នុង​គោលដៅ​បង្ការ ​និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩​ ។

អត្ថបទសរសេរ ដោយ