ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​នឹង​សម្រុកចូល​ភ្នំពេញ​វិញ​ថ្ងៃនេះ ខណៈ​ការ​ដាក់​កំហិត​ធ្វើ​ដំណើរ​ឆ្លងខេត្ត​ត្រូវ​បញ្ចប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សូម​បងប្អូន​ប្រជាពលរដ្ឋ បើកបរ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត ទាំង​សុវត្ថិភាព​ចរាចរណ៍ និង​សុវត្ថិភាព​សុខភាព​ផ្ទាល់ខ្លួន ដោយសារ​ថ្ងៃនេះ​អាច​មាន​អ្នក​ធ្វើ​ដំណើរ​ច្រើន​តាម​ដងផ្លូវ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​អ្នក​បើករថយន្ត​តាក់ស៊ី និង​រថយន្ត​ដឹក​ទំនិញ​ធំ​ៗ…

រាជធានី​ភ្នំពេញ ៖ សូម​បងប្អូន​ប្រជាពលរដ្ឋ បើកបរ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត ទាំង​សុវត្ថិភាព​ចរាចរណ៍ និង​សុវត្ថិភាព​សុខភាព​ផ្ទាល់ខ្លួន ដោយសារ​ថ្ងៃនេះ​អាច​មាន​អ្នក​ធ្វើ​ដំណើរ​ច្រើន​តាម​ដងផ្លូវ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​អ្នក​បើករថយន្ត​តាក់ស៊ី និង​រថយន្ត​ដឹក​ទំនិញ​ធំ​ៗ សូម​បើកបរ​ដោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​សុវត្ថិភាព​ទាំងអស់​គ្នា ។ នេះ​បើ​យោង​តាម​ផេ​ក សម្តេច​តេ​ជោ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២០ ។

ទន្ទឹម​នឹង​នេះ​ដែរ សូម​បងប្អូន​ប្រជា​ពល​ដ្ឋ និង​កូនក្មួយ​កម្មករ​កម្ម​ការ​នី​យកចិត្តទុកដាក់​ចេះ​ការពារ​សុខភាព​ផ្ទាល់ខ្លួន កុំអោយ​ឆ្លង​រោគ​កូ​វី​ដ​-១៩ ដោយ​ពាក់​ម៉ាស និង​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​ទឹក​អាល់កុល ឬ​ជែ​ល​កម្ចាត់​មេរោគ ជា​ពិសេស​ក្នុង​ពេល​ជិះ​រថយន្ត​ជាមួយ​អ្នក​ធ្វើ​ដំណើរ​ច្រើន​នាក់​ជុំ​គ្នា ក្នុង​រថយន្តឈ្នួល​តែ​មួយ ។

សម្តេច​តេ​ជោ បាន​បន្ត​ថា សូម​អរគុណ​សារ​ជា​ថ្មី​ដល់​បងប្អូន​ជនរួមជាតិ ដែល​បាន​យោគយល់​ដល់​កា​ដាក់​បម្រាម​មិន​អោយធ្វើ​ដំណើរ​ឆ្លងកាត់​ខេត្ត​បណ្តោះអាសន្ន​រយៈពេល​ខ្លី​កន្លង​ទៅ​នេះ ដើម្បី​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ -១៩ នៅ​ក្នុង​ប្រទេស​ជាតិ​យើង ។

ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​២០២០​នេះ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស ព្រមទាំង​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ដែល​កំពុង​ឈរជើង​នៅ​តាម​ព្រំដែន​មាន​សុខភាព​ល្អ ព្រមទាំង​ពរ​៥​ប្រការ​គឺ​អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

បញ្ជាក់ ៖ នៅ​ព្រឹក​នេះ រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បញ្ចប់​សុពលភាព ស្តី​ពី​ការ​ដាក់​កំហិត លើ​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស ក្នុង​គោលដៅ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ត្រឹម​ម៉ោង​០៦​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២០​នេះ ជា​កំហិត ដើម្បី​សម្រួលការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ ចៀសវាង​ការ​កកស្ទះ​ដោយសារ​ការ​រង់ចាំ នូវ​ការ​បើក​ចរាចរណ៍​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ