ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វង្ស ម៉ា​លី​ន ស្តាយ ព្រោះតែ​រឿង​កូ​វី​ដ​១៩​​ផ្ទុះ ធ្វើ​ឱ្យ​បង្អាក់ដំណើរ​សិល្បៈ

3 ឆ្នាំ មុន
  • ភ្នំពេញ

ម្ចាស់​ជ័យ​លា​ភី ចម្រៀង​ខ្មែរ​ជា​សាកល ឆ្នាំ​២០១៩ កញ្ញា វង្ស ម៉ា​លី​ន ក្រោយ​ល្បីឈ្មោះ​មាន​ទីផ្សារ​ខ្លាំង​នៅ​ប្រទេស​ក្រៅ​។ នាង​មាន​សកម្មភាព​ច្រើន ក្រោយ​ពេល​ផ្ទុះ​ការ​ទាក់ទាញ ហើយ​កំពុង​តែ​ត្រៀម​ធ្វើ​ដំណើរ​តាម​កម្មវិធី​សម្តែង…

ម្ចាស់​ជ័យ​លា​ភី ចម្រៀង​ខ្មែរ​ជា​សាកល ឆ្នាំ​២០១៩ កញ្ញា វង្ស ម៉ា​លី​ន ក្រោយ​ល្បីឈ្មោះ​មាន​ទីផ្សារ​ខ្លាំង​នៅ​ប្រទេស​ក្រៅ​។ នាង​មាន​សកម្មភាព​ច្រើន ក្រោយ​ពេល​ផ្ទុះ​ការ​ទាក់ទាញ ហើយ​កំពុង​តែ​ត្រៀម​ធ្វើ​ដំណើរ​តាម​កម្មវិធី​សម្តែង ស្រាប់តែ​ផ្ទុះ​បញ្ហា មេរោគ​កូ​វី​ដ​១៩ ធ្វើ​ឱ្យ​ម៉ា​លី​ន ចំបែងចិត្ត ។

មិន​ខុស​ពី​តារា​នៅ​ក្នុងស្រុក វង្ស ម៉ា​លី​ន ដែល​រស់នៅ​ប្រទេស​កា​ណា​ដា បាន​សម្រេចចិត្ត រំសាយ​ការ​ច្រៀង​សម្តែង​ជា​បន្តបន្ទាប់ ព្រោះ​ភ័យ​ខ្លាច​កូ​វី​ដ​១៩​គ្រប់​គ្នា​។ ម៉ា​លី​ន ត្រូវ​ទទួល សំណូមពរ​ចេញ​ទៅ​ច្រៀង​តាម​ប្រទេស​មួយ​ចំនួន ពិសេស​នៅ​អា​មេ​រិ​ក​។ ហើយ​កញ្ញា​រូប​នេះ មាន​ទឹកដម​សំឡេង​ពីរោះ​ស្រ​ដៀង​នឹង​លោកស្រី រស់ សេរី​សុទ្ធា ព្រោះតែ​ពេល​ប្រឡង​ជាប់​លេខ​១ ច្រៀង​បទ «​កេងកង​បាត់​កូន​» ធ្វើ​ឱ្យ​គេ​ព្រឺ​សម្បុរ ហើយ​សួរនាំ​ពី​ប្រវត្តិ​សិល្បៈ​នាង​។

វង្ស​ម៉ា​លី​ន ដែល​មានស្រុក​កំណើត​ខេត្តបាត់ដំបង ថ្លែង​ពី​កា​ណា​ដា​ថា ពេល​នេះ​នាង​រំសាយ​កម្មវិធី​ចេញ​ទៅ​ច្រៀង​តាម​ប្រទេស​មួយ​ចំនួន ដូច​ជា​នៅ​អា​មេ​រិ​ក​ជាដើម​។ ការ​រីក​រាលដាល​នូវ​មេរោគ​កូ​វី​ដ​១៩​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​នាង មិន​ថា​អ្នក​នៅ​ក្នុងស្រុក​ខ្មែរ​នោះ​ទេ សូ​ម្បី​អ្នក​នៅ​ទី​នេះ​ក៏​នៅ​តែ​ក្នុងផ្ទះ ការពារ​សុខភាព​។

ដោយសារ​តែ​កូ​វី​ដ​១៩​នេះ​ហើយ ទើប​ស្តាយ​កម្មវិធី​ច្រើន​ត្រៀម​ទុក​បម្រើ​បងប្អូន​។ ចំពោះ​នាង​នៅ​កា​ណា​ដា​នេះ សម្រាក​នៅផ្ទះ​រាល់ថ្ងៃ ហើយ​ក៏​បន់ស្រន់​ឱ្យ​មេរោគ​នេះ​ថមថយ ដើម្បី​ឱ្យ​ពលរដ្ឋ​ត្រឡប់​មក​បំពេញការងារ​ប្រក្រតី​ឡើង​វិញ​។ ហើយ​ពេលទំនេរ​នៅផ្ទះ មាន​តែ​ហាត់ប្រាណ ហាត់​ច្រៀង​ឱ្យ​សំ​ឡេ រលូន​ទៀត និង​ស្វែងរក​បទ​ណា​ចាស់​ៗ​មក​ច្រៀង​ជូន អ្នកគាំទ្រ​។

នាង​មានការ​នឹករលឹក​ដល់ បងប្អូន​នៅ​ស្រុក​ខ្មែរ ហើយ​ព្យាយាម​រក្សា​អនាម័យ សម្អាតផ្ទះ​សម្បែង លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ជែ​ល ហើយ​ស្តាប់​តាម​ការ​ណែនាំ​ពី​ថ្នាក់លើ​ឬ​ដឹកនាំ ដើម្បី​ជៀស​ផុត​មេរោគ​នេះ​ហើយ សុខ​សប្បាយ​ទាំងអស់​គ្នា​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ