ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គភាព AIU ផ្អាកជើងឯក​ម៉ា​រ៉ា​តុង​ម្នាក់ ក្រោយ​ពាក់ព័ន្ធ​នឹង​សារធាតុ​ហាមឃាត់

4 ឆ្នាំ មុន

អត្ត​ព​លិ​ក Daniel Wanjiru ដែល​ជា​អ្នក​ឈ្នះ​ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង​ឆ្នាំ ២០១៧ នៅ​ទីក្រុង​ឡុ​ង​ដ៍​ចក្រភព​អង់គ្លេស ត្រូវ​បាន​ផ្អាក​រាល់​សកម្មភាព​ជា​បណ្តោះអាសន្ន​ដោយ​អង្គភាព Athletics Integrity Unit…

អត្ត​ព​លិ​ក Daniel Wanjiru ដែល​ជា​អ្នក​ឈ្នះ​ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង​ឆ្នាំ ២០១៧ នៅ​ទីក្រុង​ឡុ​ង​ដ៍​ចក្រភព​អង់គ្លេស ត្រូវ​បាន​ផ្អាក​រាល់​សកម្មភាព​ជា​បណ្តោះអាសន្ន​ដោយ​អង្គភាព Athletics Integrity Unit ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រើប្រាស់​សារធាតុ​ហាមឃាត់ ឬ​សារធាតុ​ប៉ូវ​កម្លាំង ។

អង្គភាព AIU បាន​បញ្ជាក់​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន កាលពី​ថ្ងៃ​អង្គារ អំពី​ការ​ចោទប្រកាន់​លើ Daniel Wanjiru ពី​បទ​ប្រើប្រាស់​សារធាតុ​ហាមឃាត់ ។

យោង​តាម​ច្បាប់​អត្ត​ព​លិ​ក​ជនជាតិ​កេ​ន​យ៉ា​វ័យ ២៧​ឆ្នាំ​ខាងលើ មិន​អាច​ចូលរួម​រាល់​សកម្មភាព​ការ​ប្រកួតប្រជែង​ណាមួយ​បាន​ឡើយ ដរាបណា​សវនាការ​ឈាន​ដល់​ការ​ចោទប្រកាន់​ជា​ផ្លូវការ ។

សូម​បញ្ជាក់​ថា ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយ​នេះ អត្ត​ព​លិ​កកេ​ន​យ៉ា​ប្រហែល ៦០​នាក់​ត្រូវ​បាន​រង​ទណ្ឌកម្ម​ពី​អង្គភាព​ខាងលើ ចំពោះ​ការ​រំលោភ​បំពាន​ច្បាប់​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​សារធាតុ​ហាមឃាត់ ៕ (ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ