ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ខ្មែរ​ម្នាក់​​រត់​ចេញពី​​ដី​ថៃ​​ទាំង​ដៃ​ជាប់​ខ្នោះ​​

4 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ មានសេចក្តីរាយការណ៍​​បឋមមកថា​ បុរសខ្មែរ​ម្នាក់​ត្រូវ​ដឹងថា គាត់​បាន​​រត់​ចេញ​ពី​ទឹក​ថៃ​ តាមច្រកត្រាតចូល​មកកម្ពុជា នៅ​វេលា​ជាង១១ព្រឹក​​ថ្ងៃ​ទី១៥ ​មេសា​ នេះ ហើយ​ត្រូវ​បាន​កងកម្លាំង​សមត្ថ​កិច្ច​នគរបាល​ស្រុក​មណ្ឌល​សីមា…

ខេត្តកោះកុង ៖ មានសេចក្តីរាយការណ៍​​បឋមមកថា​ បុរសខ្មែរ​ម្នាក់​ត្រូវ​ដឹងថា គាត់​បាន​​រត់​ចេញ​ពី​ទឹក​ថៃ​ តាមច្រកត្រាតចូល​មកកម្ពុជា នៅ​វេលា​ជាង១១ព្រឹក​​ថ្ងៃ​ទី១៥ ​មេសា​ នេះ ហើយ​ត្រូវ​បាន​កងកម្លាំង​សមត្ថ​កិច្ច​នគរបាល​ស្រុក​មណ្ឌល​សីមា ​​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាននាំ​យក​មក​រក្សា​ទុក ​និងជួយដោះខ្នោះដៃចេញដើម្បី​សាកសួរបន្ត ។

ប្រភបបន្តថា បុរស​​ខាងលើមានឈ្មោះរស់ ​រឿ​ន​ ​អាយុ៣៤ឆ្នាំ​ ជា​ជនជាតិ​ខ្មែរ​ សញ្ជាតិ​ខ្មែរ​ ​មានស្រុក​កំណើត​​នៅ​ភូមិ​តាំងគោក ឃុំ​តាំងគោក ស្រុក​តាំងគោក ខេត្តកំពង់ធំ​ ។ តែលំនៅបច្ចុប្បន្ន​ នៅ​​ក្នុងភូមិ​ព្រៃ​ស្វា ឃុំ​ជ្រៃ​​ឃ្មុំ ស្រុក​ស៊ី​ធរ​កណ្ដាល​ ខេត្តព្រៃវែង ​។

​​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តកោះកុង​ បានទាក់ទងទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នគរបាល​ថៃ ​ខេត្ត​ត្រា​ត​​ ​
ដើ​ម្បីដឹងពី​ព័ត៌មានបន្ថែម​លើ​​បុរស​រូបនេះ ​​​បាន​រត់​រួច​ចេញពី​ទឹកដី​ថៃ​ទាំង​ដៃ​ជាប់ខ្នោះ​ តើមានបញ្ហា​អ្វី?

ព័ត៌មានបន្ថែមនឹង​មាន​ផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ