ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សហព័ន្ធ​បាល់ទាត់​ថៃបង្ហើប​ពេលវេលា​វិល​ត្រឡប់​​របស់​លី​គ​កំពូល​ថៃ

4 ឆ្នាំ មុន

ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ (FAT) បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា លី​គ​កំពូល​ទាំង​២​របស់​ប្រទេស នឹង​ចាប់ផ្តើម​ឡើង​វិញ​នៅ​ខែកញ្ញា​ខាង​មុខ​នេះ ។ លោក Somyot Poompunmuang ប្រធាន…

ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ (FAT) បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា លី​គ​កំពូល​ទាំង​២​របស់​ប្រទេស នឹង​ចាប់ផ្តើម​ឡើង​វិញ​នៅ​ខែកញ្ញា​ខាង​មុខ​នេះ ។

លោក Somyot Poompunmuang ប្រធាន FAT បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ការ​ផ្លាស់​ប្តូរ​នេះ​ត្រូវ​បាន​យល់ព្រម​ជា​ឯកច្ឆន្ទ​ដោយ​មន្ត្រី FAT និង​អ្នកតំណាង​ក្លិប Thai League 1 និង Thai League 2 នៅ​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​អង្គារ ។

លោក Somyot បាន​បញ្ជាក់​ឲ្យ​ដឹង​ថា «​ប្រសិនបើ​ស្ថានភាព​កូ​វី​ដ​១៩ មិនអាក្រក់ នោះ​លី​គ​គួរតែ​អាច​ចាប់ផ្តើម​ឡើង​វិញ​នៅ​ខែកញ្ញា និង​បញ្ចប់​នៅ​ខែឧសភា​ឆ្នាំ ២០២១ ។ ការ​ប្រកួត​ដណ្តើម​ពានរង្វាន់​នឹង​ត្រូវ​បាន​រៀបចំ​ឡើង​ដូច​ធម្មតា តាម​រូបមន្ត​ដែល​មាន​ស្រាប់​» ។

យោង​តាម​សម្តី​លោក Somyot ក្លិប​នៅ Thai League 1 និង Thai League 2 ត្រូវ​បាន​អនុញ្ញាត​ឱ្យ​កាត់​បន្ថយ​ប្រាក់ខែ​កីឡាករ​របស់​ពួក​គេ​រហូត​ដល់ ៥០% អំឡុង​ពេល​ជួយ​វិ​ប​តិ្ត​នេះ ។

ក្នុង​នោះ​លោក​ក៏​បាន​បញ្ជាក់​ថា សម្រាប់​កិច្ចប្រជុំ​មួយ​ដែល​លើកយក​បញ្ហា​របស់ Thai League 3 និង Thai League 4 នឹង​ត្រូវធ្វើ​ឡើង​នៅ​ពេល​ក្រោយ ៕ (ដកស្រង់​ចេញពី Bangkok Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ