ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្វីដ្បិត​រក​ចំណូល​​តិច​​​មែន តែ Matty Longstaff សន្យា​បរិច្ចាគ​ប្រាក់​ជួយ​សេវា​សុខភាព​ជាតិ

4 ឆ្នាំ មុន

កីឡាករ​វ័យក្មេង Matty Longstaff របស់​ក្លិប Newcastle United បាន​សន្យា​ថា​នឹង​បរិច្ចាគ​ប្រាក់​ឈ្នួល​៣០%​របស់​ខ្លួន​ដល់​មូលនិធិ NHS របស់​ក្លិប បើ​ទោះបីជា​ខ្សែបម្រើ​រូប​នេះ​រកចំណូល​បាន​ត្រឹមតែ…

កីឡាករ​វ័យក្មេង Matty Longstaff របស់​ក្លិប Newcastle United បាន​សន្យា​ថា​នឹង​បរិច្ចាគ​ប្រាក់​ឈ្នួល​៣០%​របស់​ខ្លួន​ដល់​មូលនិធិ NHS របស់​ក្លិប បើ​ទោះបីជា​ខ្សែបម្រើ​រូប​នេះ​រកចំណូល​បាន​ត្រឹមតែ ៨៥០​ផោន​ក្នុង​មួ​យស​ប្តា​ហ៍​ក៏​ដោយ ។

កីឡាករ​វ័យ​២០​ឆ្នាំ​ដែល​មិន​ទាន់​បាន​បន្ត​កុងត្រា​ថ្មី​លើ​ទឹកដី St James ‘Park គឺជា​កីឡាករ​រក​ប្រាក់​ចំណូល​បាន​ទាប​ជាងគេ​បំផុត​នៅ​ក្របខ័ណ្ឌ Premier League ។

នេះ​ជា​រឿង​គួរ​កោតសរសើរ​ចំពោះ Matty Longstaff ដែល​ហ៊ាន​លះបង់​ប្រាក់​ចំណូល​របស់​ខ្លួន​បើ​ទោះ​មាន​ចំនួន​តិចតួច​ក្តី ដើម្បី​ជួយ​ដល់​បុគ្គលិក NHS កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ ក្នុង​ប្រទេស​អង់គ្លេស ខណៈ​ដែល​កីឡាករ​មាន​ប្រាក់​ឈ្នួល​ខ្ពស់​មួយ​ចំនួន បាន​បដិសេធ​សំណើ​កាត់​ប្រាក់ខែ​ពី​ក្លិប ។

កាលពី​ស​ប្តា​ហ៍​មុន​លេខាធិការ​សុខភាព​ជាតិ​លោក Matt Hancock បាន​ជម្រុញឲ្យ​កីឡាករ​​បាល់ទាត់​ទាំងអស់​ចូលរួម​វិភាគទាន​ដល់ NHS អំឡុង​ពេល​យុទ្ធនាការ​នេះ ខណៈ​ក្របខ័ណ្ឌ Premier League បាន​ស្នើ​ឱ្យ​កាត់​បន្ថយ​ប្រាក់​ឈ្នួល​៣០% សម្រាប់​កីឡាករ​ទាំងអស់ ៕ (ដកស្រង់​ចេញពី talkSPORT)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ