ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! កីឡាករ Fellaini ​ចេញពី​មន្ទីរពេទ្យហើយ ក្រោយ​​ព្យាបាល​កូ​វី​ដ​១៩

3 ឆ្នាំ មុន

កីឡាករ Marouane Fellaini បាន​ចាក​ចេញពី​មន្ទីរពេទ្យ​មួយ​ក្នុង​ប្រទេស​ចិន បន្ទាប់​ពី​បានជា​សះស្បើយ​ពី​ជំងឺ​រលាក​ផ្លូវដង្ហើម បណ្តាល​មក​ពី​វីរុស​កូ​វី​ដ​១៩ ។ សូម​រលឹក​ជូន​ថា អតីត​ខ្សែបម្រើ​ក្រុម​បិសាច​ក្រហម Manchester…

កីឡាករ Marouane Fellaini បាន​ចាក​ចេញពី​មន្ទីរពេទ្យ​មួយ​ក្នុង​ប្រទេស​ចិន បន្ទាប់​ពី​បានជា​សះស្បើយ​ពី​ជំងឺ​រលាក​ផ្លូវដង្ហើម បណ្តាល​មក​ពី​វីរុស​កូ​វី​ដ​១៩ ។

សូម​រលឹក​ជូន​ថា អតីត​ខ្សែបម្រើ​ក្រុម​បិសាច​ក្រហម Manchester United ដែល​បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ក្លិប Shandong Luneng ក្នុង​លី​គ​កំពូល​នៃ​ប្រទេស​ចិន ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា​មាន​ផ្ទុក​វីរុស​នេះ កាលពី​ថ្ងៃ​ទី ២២ ខែ មីនា ។

ចាប់តាំងពី​ពេល​នោះ​មក​រូបគេ​បាន​ទទួល​ការ​ព្យាបាល ហើយ​ត្រូវ​បាន​គេ​ធ្វើ​បច្ចុប្បន្នភាព​ដោយ​ការ​បញ្ជាក់​ពី​ក្លិប Shandong Luneng ថា​រូបគេ​បានជា​សះស្បើយ​ពី​ជំងឺ​នេះ ប៉ុន្តែ​តម្រូវ​បន្ត​នៅ​ដាច់​ដោយឡែក​២​ស​ប្តា​ហ៍​ទៀត ដើម្បី​តាមដាន ។

អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​បែ​ល​ហ្ស៊ិ​ក​វ័យ ៣២​ឆ្នាំ​រូប​នេះ​ក៏​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម Instagram ដើម្បី​ថ្លែងអំណរគុណ​ដល់​បុគ្គលិក​ពេទ្យ​នៃ​ក្លិប និង​មន្ទីរពេទ្យ​ដែល​បាន​ខិតខំ​ប្រឹងប្រែង ព្យាបាល​រូបគេ​យ៉ាង​យកចិត្តទុកដាក់ ៕ (ដកស្រង់​ចេញពី​វេ​ប​សាយ Independent)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ