ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ង និង ស្មា​យិ៍​សប ចាប់​ដៃគូ​បង្កើត​ផ្សារ​អន​ឡាញ​នៅ​លើ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង

4 ឆ្នាំ មុន
  • ភ្នំពេញ

ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត​និង ស្មា​យិ៍​សប ដែល​ជា​ផ្សារ​អន​ឡាញ​ឈានមុខ​គេ​ដូច Amazon បាន​កំពុង​ចាប់ដៃ​គ្នា​ដើម្បី​ធានា​ថា រាល់​អតិថិជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​អាច​ទិញ​ផលិតផល​ផ្សេង​ៗ​បាន​ដោយ​ងាយស្រួល​តាម​រយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ខណៈ​ពេល​ដែល​កំពុង​នៅផ្ទះ​ក្នុង​កំឡុង​ពេល​នៃ​ការ​រាតត្បាត​នៃ​មេរោគ​កូ​វី​ដ​១៩ ។…

ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត​និង ស្មា​យិ៍​សប ដែល​ជា​ផ្សារ​អន​ឡាញ​ឈានមុខ​គេ​ដូច Amazon បាន​កំពុង​ចាប់ដៃ​គ្នា​ដើម្បី​ធានា​ថា រាល់​អតិថិជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​អាច​ទិញ​ផលិតផល​ផ្សេង​ៗ​បាន​ដោយ​ងាយស្រួល​តាម​រយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ខណៈ​ពេល​ដែល​កំពុង​នៅផ្ទះ​ក្នុង​កំឡុង​ពេល​នៃ​ការ​រាតត្បាត​នៃ​មេរោគ​កូ​វី​ដ​១៩ ។

តាម​រយៈ​ភាព​ជា​ដៃគូ​នេះ អតិថិជន​អាច​ធ្វើការ​បញ្ជា​ទិញ​ទំនិញ​ពី​ស្មា​យិ៍​សប នៅ​ក្នុង​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ដោយ​គ្រាន់តែ​ប្រើ​ចុង​ម្រាមដៃ​ចុច​ពីរ​ទៅ​បី​ដង​លើ​ទូរស័ព្ទ​វៃឆ្លាត​តែ​ប៉ុណ្ណោះ ។ ទំនិញ​ដែល​​ទិញ​ហើយនឹង​ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​មាត់ទ្វារ​ដោយ​ផ្ទាល់ ។

លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វី​ង បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​ជឿជាក់​ថា ភាព​ជា​ដៃគូ​នេះ​នឹង​អាច​ឲ្យ​ប្រជាជន​កម្ពុជា​ទិញ​ទំនិញ​តាម​អន​ឡាញ​បាន​ដោយ​ងាយស្រួល​តាម​រយៈ​កម្មវិធី​ស្មាន​ហ្វូ​ន​វី​ង ។ ភាព​ជា​ដៃគូ​នេះ អនុញ្ញាត​ឱ្យ​អ្នក​រាល់គ្នា​ទិញ​ទំនិញ​ពី ស្មា​យិ៍​សប ដោយ​​​មិន​មានការ​ព្រួយបារម្ភ​អ្វី​ទាំងអស់​ជាមួយ​កម្មវិធី​ស្មាន​ហ្វូ​ន​វី​ង ប្រកបដោយ​ភាព​ងាយស្រួល មានការ​ធានា និង​ឆាប់រហ័ស​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ការ​ទូទាត់​ប្រាក់​របស់​វី​ង ។ អតិថិជន​មិន​ចាំ​បាច់​ទៅ​ហាង​ដោយ​ផ្ទាល់ និង​ប្រើ​ក្រដាស់ប្រាក់​ដើម្បី​ទិញ​ទំនិញ​ក្នុង​កំឡុង​ពេល​មានការ​រាតត្បាត​នៃ​ជំងឺ​នេះ​ឡើយ​» ។

ស្មា​យិ៍​សប ត្រូវ​បាន​បើក​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ខែតុលា ឆ្នាំ​២០១៨ ដោយ​យក​តាម​​លំនាំ​ផ្សារ​អន​ឡាញ​របស់ Amazon និង AliExpress ។ ត្រឹមតែ​២​ឆ្នាំ​ប៉ុណ្ណោះ ស្មា​យិ៍​សប បាន​ក្លាយជា​ហាង​លក់ទំនិញ​តាម​អន​ឡាញ​ដែល​មាន​លក់​ផលិតផល​គ្រប់​ប្រភេទ​រាប់​ចាប់ពី​គ្រឿង​ទេស គ្រឿងសម្អាង​រហូត​ដល់​សៀវភៅ ឧបករណ៍​ប្រើប្រាស់​ក្នុងផ្ទះ និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ជា​ច្រើន​ផ្សេង​ទៀត ។ ស្មា​យិ៍​សប ចាប់ផ្តើម​ដំណើរការ​នៅ​ក្នុង​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង នៅ​ខែមីនា ឆ្នាំ​២០២០ ដើម្បី​ធ្វើ​ឱ្យ​អតិថិជន​វី​ង​កាន់តែ​ងាយស្រួល​ក្នុង​ការ​បញ្ជា​ទិញ​ទំនិញ​ដោយ​ប្រើ គណនី​យ​របស់​វី​ង ។

ការ​ទិញ​ទំនិញ​តាម​រយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង គឺ​ងាយ​ៗ​ហើយ​មិន​គិត​តម្លៃបន្ថែម​នោះ​ឡើយ ។ អតិថិជន​ទាំងអស់​អាច​ចូល​ទៅ​ក្នុង​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ហើយ​គ្រាន់តែ​ចុច​លើ “Online Shop” បន្ទាប់​មក​ជ្រើសរើស​ពាក្យ “Smile Shop” នោះ អតិថិជន​នឹង​អាច​ស្វែងរក​ផលិតផល​ជាង ១០០០​មុខ ហើយ​អាច​ធ្វើការ​បញ្ជា​ទិញ​បាន​ភ្លាម​ៗ ។ រាល់​អតិថិជន​ដែល​ប្រើ​កម្មវិធី​ស្មាន​ហ្វូ​ន​វី​ង អាច​ទទួល​បានការ​ផ្តល់​ជូន​ពិសេស​ៗ​ជា​ច្រើន ក៏​ដូច​ជា​ការ​ដឹក​ជញ្ជូន​ដោយ​ឥត​គិតថ្លៃ​សម្រាប់​ការ​បញ្ជា​ទិញ​លើស​ពី ២០​ដុល្លារ​ប៉ុណ្ណោះ ។

លោក Jack Lee នាយក​ប្រតិបត្តិ​នៃ ស្មា​យិ៍​សប បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ជាទី​បំផុត​ដែ​លវីង​និង ស្មា​យិ៍​សប បាន​ចាប់ដៃ​សហការ​នា​ពេល​នេះ ។ វា​ជា​ពេលវេលា​ដ៏​សម​ស្រប​ជាទី​បំផុត ខណៈ​ពេល​ដែល​ផ្សារ​អន​ឡាញ និង​មធ្យោបាយ​ទូទាត់​សាច់​ប្រាក់​តាម​បែប​ឌី​ជី​ថ​ល​កំពុង​តែ​ពេញ​និយម​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ជាមួយ​គ្នា​នេះ​ដែរ យើង​បាន​ផ្តល់​ជូន​ប្រជាជន​កម្ពុជា​នូវ​ជម្រើស​កាន់តែ​ច្រើន​សម្រាប់​ការ​បញ្ជា​ទិញ​ទំនិញ​» ។

វី​ង និង ស្មា​យិ៍​សប មាន​ចក្ខុវិស័យ​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ៗ ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​កម្ពុជា ។ វី​ង បាន​កសាង​យីហោ​របស់​ខ្លួន​ក្លាយជា​សេវា​ទូទាត់​ប្រាក់​យ៉ាង​រហ័ស ងាយស្រួល និង​មានការ​ធានា តាម​រយៈ​កម្ម​វី​ធី​ស្មា​ហ្វូ​ន​វី​ង​ដ៏​ទំនើប និង​បណ្តាញ​ភ្នាក់​ងារ​វី​ង​របស់​ខ្លួន​ទូ​ទាំង​ប្រទេស ។

ចំណែកឯ ស្មា​យិ៍​សប វិញ ត្រូវ​បាន​គេ​ទទួលស្គាល់​ជា​អ្នក​ផ្គត់​ផ្គង់​ផលិតផល​ប្រកបដោយ​គុណ​ភាព​ខ្ពស់ និង​មាន​សេវា​ដឹក​ជញ្ជូន​យ៉ាង​ឆាប់រហ័ស ។ ក្រុម​ហ៊ុន​ផ្នែក​ឌី​ជី​ថ​ល​ទាំង​ពីរ​នេះ នឹង​រួម​គ្នា​នាំ​មក​នូវ​អនាគត​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​អន​ឡាញ​មក​ប្រទេស​កម្ពុជា ៕ ដោយ​សហការ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ