ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេ​ស៊ី​ល អភិបាលក្រុង​ពីរ​នាក់ ធ្វើតេស្ត វិជ្ជមាន កូ​វី​ដ​១៩

4 ឆ្នាំ មុន

ទីក្រុង​រី​យ៉ូ ៖ អភិបាលក្រុង របស់​ប្រេ​ស៊ី​ល ចំនួន​ពីរ​នាក់ បាន​ធ្វើតេស្ត​រក​ឆ្លង​វីរុស​កូ​វី​ដ​១៩ នៅ​ថ្ងៃ​អង្គារ​ទី​១៤ មេ​សា​នេះ នៅទីក្រុង រីយ៉ូដឺហ្សាណេរ៉ូ…

ទីក្រុង​រី​យ៉ូ ៖ អភិបាលក្រុង របស់​ប្រេ​ស៊ី​ល ចំនួន​ពីរ​នាក់ បាន​ធ្វើតេស្ត​រក​ឆ្លង​វីរុស​កូ​វី​ដ​១៩ នៅ​ថ្ងៃ​អង្គារ​ទី​១៤ មេ​សា​នេះ នៅទីក្រុង រីយ៉ូដឺហ្សាណេរ៉ូ និង​ក្រុង Pará តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន នេះ​បើ​តាម​ទីភ្នាក់ងារសារព័ត៌មាន រ៉​យ​ទ័​រ ។

នៅ​ក្នុង​វី​ដេ​អូ​មួយ ដែល​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម Twitter អភិបាលក្រុង​ទេសចរណ៍ RIO លោក Wilson Witzel បាន​និយាយ​ថា បន្ទាប់​លោក​ពី​មាន​អារម្មណ៍​មិន​ស្រួល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ ដោយ​មាន​អាការ​គ្រុនក្តៅ និង​ឈឺបំពង់ក រូប​លោក​បាន​ស្នើ​សុំ​ការ​ធ្វើតេស្ត និង​ទទួល​បាន​លទ្ធផល វិជ្ជមាន ចំពោះ​វីរុស​នេះ នៅ​ថ្ងៃ​អង្គារ ។

ចំណែកឯ​នៅ Pará វិញ​លោក​អភិបាល Helder Barbalho បាន​សរសេរ​នៅ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ថា រូប​លោក​ក៏​បាន​ធ្វើតេស្ត វិជ្ជមាន ចំពោះ​កូ​វី​ដ​១៩​ដែរ បន្ទាប់​ពី​បុគ្គលិក​របស់​លោក​ បាន​ឆ្លង​វីរុស​នេះ ទោះបីជា​យ៉ាងណា រូប​លោក​មិន​មាន​រោគ​សញ្ញា​ឡើយ ។

លោក​អភិបាល​ទាំង​ពីរ​រូប ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ប្រេ​ស៊ី​ល​ទាំងអស់ គោរព​គោលការណ៍​ណែនាំ ស្តី​ពី​ ស្នាក់​នៅ​តែ​ក្នុងផ្ទះ ដើម្បី​ចៀសវាង ការ​ឆ្លង​រីក​រាលដាល​នៃ​មេរោគ COVID-19 ។

លោកថា “​ខ្ញុំ​សូម​អោយ​អ្នក នៅផ្ទះ ដូចដែល​មនុស្ស​គ្រប់​គ្នា​បាន​ធ្វើ ខ្ញុំ​អាច​ប្រាប់​បាន​ថា ជំងឺ​នេះ​មិន​មានការ​លើកលែង ចំពោះ​នរណា​ម្នាក់​ឡើយ​ ហើយ​ការ​ឆ្លង​រាលដាល​លឿន​ណាស់​” ។

ប្រទេស​ប្រេ​ស៊ី​ល គិត​មក​ត្រឹម​ថ្ងៃ​ទី​១៥ មេ​សា​នេះ មាន​អ្នក​ស្លាប់​សរុប​ចំនួន ១,៥៥២ នាក់ ដោយសារ​វីរុស កូ​វី​ដ​-១៩ និង​មាន​អ្នក​ឆ្លង​សរុប ២៥,៦៨៤​ករណី ក្នុង​នោះ​ក៏​មាន​អ្នកជា​សះស្បើយ​ចំនួន ១៤,០២៦​នាក់ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ