ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ១៩៖ ធ្វើឱ្យម្ចាស់ផ្ទះនិងអ្នកជួល​ ផ្ទុះ​ហិ.ង្សា​​វាយ​​ទ្រម​ខ្លួន​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ជួល​ម្នាក់​ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​១​ឃាត់ខ្លួន ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​​ មេសា នេះ បន្ទាប់​ពី​ប្រើ​ង្សា​វាយ​ទៅ​លើ​អ្នក​ជួល​ផ្ទះ​បណ្តាល​អោយ​បាក់ឆ្អឹង​ម្រាមដៃ​ និង​ពោ​ក​មុខ ដោយសារ​តែ​ខឹង​ជំពាក់​ប្រាក់​មិន​ព្រម​សង…

រាជធានី​ភ្នំពេញ​ ៖ ​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ជួល​ម្នាក់​ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​១​ឃាត់ខ្លួន ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​​ មេសា នេះ បន្ទាប់​ពី​ប្រើ​ង្សា​វាយ​ទៅ​លើ​អ្នក​ជួល​ផ្ទះ​បណ្តាល​អោយ​បាក់ឆ្អឹង​ម្រាមដៃ​ និង​ពោ​ក​មុខ ដោយសារ​តែ​ខឹង​ជំពាក់​ប្រាក់​មិន​ព្រម​សង ​និង​ប​ណ្តេញ​មិន​ព្រម​ចេញ​។​ ទោះបីជា​យ៉ាងណា បន្ទប់​ពី​ឃាត់​ខ្លួន​ក៏​មានការ​សម្របសម្រួល​ហើយ ជន​បង្ក​​ក៏បាន​ចេញ​លុយ​ថ្លៃ​ព្យាបាល​ចំនួន​៦០០​ដុល្លារ​ ដើម្បី​បញ្ចប់​រឿង​ ។

ការ​ប្រើ​ហិង្សា​​នេះ​ ​កើត​កាលពី​វេលា​ម៉ោង១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៤​ មេសា ឆ្នាំ​២០២០​ នៅ​ចំណុច​ផ្ទះ​ជួល​ក្នុង​ផ្សារ​ទំនប់ ក្នុងភូមិទួល​គោក សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ប្ញស្សី​កែវ ។ ជន​ដៃដល់​ឈ្មោះ​ម៉ី ម៉ូ​លី​ដា ភេទ​ស្រី ​អាយុ៤៦​ឆ្នាំ​ ជា​ម្ចាស់ផ្ទះ​ជួល​បន្ត មាន​លំនៅ​ស្នាក់​នៅ​កន្លែង​កើតហេតុ ។​ ចំណែក​ស្ត្រី​រង​គ្រោះឈ្មោះ
​ឡុ​ង ថន ​អាយុ​៤៣​ឆ្នាំ ជា​អ្នកលក់​នំពុម្ព​ស្នាក់​នៅផ្ទះ​ជួល​កន្លែង​កើតហេតុ និង​មានស្រុក​កំណើត​ភូមិ​ល្វា ឃុំ​ថ្មី ស្រុក​ចំការលើ​ខេត្តកំពង់ចាម បាន​រង​របួសពោរ​មុខ និង​បាក់​ម្រាម​ដៃស្តាំ​ ។

តាម​នារី​រង​គ្រោះបានឱ្យដឹង​ថា នៅ​មុន​ពេល​កើតហេតុ ខ្លួនកំពុងតែ​ចាក់​នំ​លក់ ស្រាប់តែ​ម្ចាស់ផ្ទះ​ (​ជួល​គេ​បន្ត​)​ មក​ប្រាប់​អោយ​រើ​អីវ៉ាន់​ចេញ​ឱ្យ​ផុត​នៅ​ក្នុង​ថ្ងៃ​នោះ​ ព្រោះ​​​គ្មាន​លុយ​អោយ ហើយ​ជំពាក់​លុយ​ទៀត ​។​ខណៈ​នោះ គាត់​ប្រាប់​ថា​ ចាំ​៣​ថ្ងៃ​ទៀត​សិន​ ទំ​រាំ​រក​ផ្ទះ​ជួល​ថ្មី​ទៀត​បាន ។ ស្រាប់តែ​ស្ត្រី​ជា​ម្ចាស់​ បាន​ស្ទុះ​មក​ទះកំភ្លៀង​មួយ​ដៃ ហើយ​ចាប់​ប្រតាយ​កាន់​ត្រ​បៀត ​រុញ​ទៅ​មក​បណ្តាល​អោយ​បាក់​ម្រាមដៃ ​និង​ស្ទុះ​មក​ខាំ​ចំ​ចិញ្ចើម​បណ្តាល​អោយរ​បួស​ស្នាម​ ហើយ​គាត់​​​បាន​ខាំ​ម្រាមដៃ​វិញ ​។

តាម​ស្ត្រី​រង​គ្រោះ​​ឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​មានការ​ប្រតាយប្រតប់​គ្នា បុរស​ជា​ប្តី​ម្ចាស់ផ្ទះ​ បាន​ស្ទុះ​មក​វាយ​នាង​បន្ថែម​ទៀត ​បណ្តាល​អោយ​ពោរ​មុខ ។ ​បន្ទាប់​ពីរ​ងរ​បួស​នាង​ក៏បាន​មក​ដាក់​ពាក្យបណ្តឹង ហើយ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ជួល​នោះ​មក​សួរនាំ​ ។ តាម​នារី​រង​គ្រោះ​​បាន​អោយ​ដឹង​ទៀត​ថា នាង​បាន​ជួល​ផ្ទះ​នោះ​ រកស៊ី​តាំងពី​ម្ចាស់ផ្ទះ​ដើម​នៅ​អស់​រយះ​ពេល​ជាង​១០​ឆ្នាំ មក​ហើយ​។​

នៅ​ពេល​ថ្មី ដោយសារ​តែ​ស្ថានភាព​ជំងឺ​កូ​វី​ដ​លក់​មិន​ដាច់ ហើយ​គាត់​គ្មាន​លទ្ធភាព​យក​លុយ​បង់ថ្លៃ​ផ្ទះ​និង​កន្លែង​លក់​ ​បាន​ខ្ចី​លុយរាប់​ចំនួន​៥០០​ដុល្លារ ស្រាប់តែ​ទាំង​ការ​ទាំង​ដើម​ជំពាក់​សរុប​ចំនួន​២០​លាន​រៀល​និង​ថ្លៃ​ឈ្នួល​ផ្ទះ​ព្រមទាំង​កន្លែង​លក់ នៅ​ជំពាក់២៩​ម៉ឺន​រៀល​ទៀត​។​ ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា ថ្លៃ​ផ្ទះ​ជួល​៨០​ដុល្លា​ទាំង​ទឹក​ភ្លើង​និង​កន្លែង ៧៥​ម៉ឺន​រៀល​។

បើតាមស្ត្រី​ជា​ម្ចាស់ផ្ទះ​​ឱ្យ​​ដឹងដែរ​​ថា ​ផ្ទះ​នោះត្រូវ​បាន​​ជួល​ពី​គេ​បន្ត ហើយអ្នក​មក​ជួល​ជំពាក់ ​តើ​គាត់​បាន​ប្រាក់​មកពីណាឱ្យគេ​វិញ​ដែរ ។​ នៅ​មុន​ពេល​កើតហេតុ​ ដោយ​អ្នក​ជួល​អត់អោយ​លុយ​គាត់​ ក៏បាន​មក​ប្រាប់​អោយ​រើ​ចេញ​តែ​គាត់​ថា «អញ​មិន​ចេញ» ក៏​មាន​ទំនាស់​គ្នា វាយ​និង​ខាំ​គ្នា​ទៅ​វិញ​ទៅ​មក ​បណ្តាល​អោយ​នាងរង​របួស​ដៃ​ផង​ដែរ ។​ បន្ទាប់​ពី​ឃាត់ខ្លួន​ភាគី​ទាំង​២​សម្របសម្រួល​គ្នា ដោយ​ខាង​ម្ចាស់ផ្ទះ​ជួយ​សង​ជំងឺចិត្ត​៦០០​ដុល្លារ ​ដើម្បី​បញ្ចប់រឿង ។

អត្ថបទសរសេរ ដោយ