ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានមន្ទីរពេទ្យក្រុង​​ញូ​វ​យ៉​កថា ​អ្នក​ចេញពី​ពេទ្យ​ច្រើន​ជាង​អ្នក​ចូល​ពេទ្យ​ដោយ​កូ​វី​ដ​១៩

4 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក​ ៖ ប្រធាន​ផ្នែក​វះកាត់​នៃ​មន្ទីរពេទ្យ​ទីក្រុង​ញូ​វ​យ៉​ក​និយាយ​ថា​ អ្នកជម្ងឺ​កាន់តែ​ច្រើន​បាន​ចាក​ចេញពី​មន្ទីរពេទ្យ ច្រើន​ជាង​អ្នក​ដែល​ត្រូវ​គេ​បញ្ជូន​មក​មន្ទីរពេទ្យ​។ វេជ្ជបណ្ឌិត Craig Smith នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Irving…

សហរដ្ឋ​អា​មេ​រិ​ក​ ៖ ប្រធាន​ផ្នែក​វះកាត់​នៃ​មន្ទីរពេទ្យ​ទីក្រុង​ញូ​វ​យ៉​ក​និយាយ​ថា​ អ្នកជម្ងឺ​កាន់តែ​ច្រើន​បាន​ចាក​ចេញពី​មន្ទីរពេទ្យ ច្រើន​ជាង​អ្នក​ដែល​ត្រូវ​គេ​បញ្ជូន​មក​មន្ទីរពេទ្យ​។ វេជ្ជបណ្ឌិត Craig Smith នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Irving នៃ​សាកលវិទ្យាល័យ New York-Presbyterian/Columbia បាន​និយាយ​ផង​ដែរ​ថា ចំនួន​អ្នកជម្ងឺ នៅ​ក្នុង​អង្គភាព​ថែទាំ ដែល​ពឹងផ្អែក​ខ្លាំង​និង​លើ​បំពង់ខ្យល់ បាន​ចេញពី​មន្ទីរពេទ្យ​ច្រើន ខណៈ​ដែល​ករណី​ចូល​ថ្មី​មានការ​ថយ​ចុះ​។

លោក​វេជ្ជបណ្ឌិត បាន​សរសេរ​សេចក្តី​លម្អិត​ទាំងនេះ នៅ​ក្នុង​កំណត់សំគាល់​ប្រចាំ​ថ្ងៃ​ទៅ​កាន់​សាស្ត្រាចារ្យ​និង​បុគ្គលិក​។ លោក​សរសេរ​ថា​៖ «និន្នាការ​ទាំងនេះ​គាំទ្រ​ដល់​គំរូ​របស់​យើង​ឆ្ពោះទៅ​រក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​»។​

លោក​បាន​បន្ត​ថា​៖ «​យើង​មានគំនិត​តិចតួច​ណាស់ ថា​ហេតុ​អ្វី​បានជា​កូ​វី​ដ​១៩ មាន​សភាព​សាហាវ​និង​ធន់​នឹង​ការ​ព្យាបាល​ចំពោះ​អ្នកជម្ងឺ​មួយ​ចំនួន​។ ការ​ធ្វើ​កោសល្យវិច័យ​លើ​មរណភាព​កូ​វី​ដ មាន​ប្រូ​បា​ប៊ី​លី​តេ​ខ្ពស់​ក្នុង​ការ​រួមចំណែក​ដល់​ការ​ជឿនលឿន​នៃ​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​»។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ចំនួន​ករណី​ឆ្លង​សរុប​នៅ​សហរដ្ឋអាមេរិក​នា​ព្រឹក​នេះ​មាន​ចំនួន ៦១៣,៨៨៦​ករណី ខណៈ​ដែល​ចំនួន​ករណី​ស្លាប់​សរុប​មាន ២៦,០៤៧​ករណី និង​ករណី​ជា​សរុប​មាន​ចំនួន ៣៨,៨២០​ករណី​៕ (យោងតាម​ប្រភពពី edition.cnn.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ