ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាលហាមពល រដ្ឋទិញ Spray សម្លា.ប់មេរោគ ពីអនឡាញចំនួនពីរ និងព្រមានផ្លូវច្បាប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត​ក្រសួងសុខាភិបាល​កម្ពុជា​បាន​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ទិញ​នូវ​ផលិតផល​ជែ​ល​លាងដៃ ទឹក​អាល់កុល និង Spray សម្លាប់​មេរោគ​លក់​តាម​អន​ឡាញ​មួយ​ចំនួន ។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី ១៤…

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត​ក្រសួងសុខាភិបាល​កម្ពុជា​បាន​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ទិញ​នូវ​ផលិតផល​ជែ​ល​លាងដៃ ទឹក​អាល់កុល និង Spray សម្លាប់​មេរោគ​លក់​តាម​អន​ឡាញ​មួយ​ចំនួន ។

ជាក់ស្តែង​កាលពី​ថ្ងៃ​ទី ១៤ ខែមេសា ក្រសួងសុខាភិបាល​បាន​ចេញ​ប្រកាស​ព័ត៌មាន​មួយទៀត​អំពី​ការ​ផ្សព្វផ្សាយ​លក់ Spray សម្លាប់​មេរោគ ឈ្មោះ 75% ចំណុះ 100 ml ដែល​គ្មាន​លេខ​ប្រវេទន៍​និង​គ្មាន​ច្បាប់​ពី​ក្រសួងសុខាភិបាល​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា​មាន​គណនី​ឈ្មោះ Synareth Muth និង Seth Nen កំពុង ផ្សព្វផ្សាយ​នូវ​ផលិតផល​ខាងលើ​នេះ ។ ដូច្នេះ​ក្រសួង​បាន​បញ្ជាក់​ថា «​ក្រសួងសុខាភិបាល សូម​ជូន​ព័ត៌មាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មិន​ត្រូវ​ប្រើប្រាស់​ផលិតផល​ឱសថ ឧបករណ៍​បរិក្ខារ​ពេទ្យ សារធាតុ​សម្លាប់​មេរោគ ឬ​ផលិតផល​គ្រឿងសម្អាង ដែល​បាន​ផ្សព្វផ្សាយ​លក់​តាម គណនី​ឈ្មោះ Synareth Muth និង Seth Nen និង​តាម​ប្រភព​ផ្សេង​ៗ​ទៀត​ដែល​គ្មាន​លេខ​ទិដ្ឋាការ ឬ​បញ្ជិការ ឬ​ប្រវេទន៍ ពី​ក្រសួងសុខាភិបាល​ឡើយ ពីព្រោះ​ផលិតផល​ទាំងនោះ​មិន​អាច​ធានា​បាន​នូវ​គុណភាព​ស្រប​តាម​បទដ្ឋាន​កំណត់​ឡើយ​» ។

បន្ថែម​ពីលើ​នេះ​ក្រសួង​បាន​ព្រមាន​ថា​នឹង​ចាត់វិធានការ​តឹងរ៉ឹង​ទៅ​តាម​ផ្លូវច្បាប់​ជា​ធរមាន​ចំពោះ​ម្ចាស់​គណនី​ឈ្មោះ Synareth Muth និង Seth Nen និង​ជន​ដទៃ​ទៀត​ដែល​នៅ​តែ​បន្ត​លក់​ផលិតផល​ឱសថ ឧបករណ៍​បរិក្ខារ​ពេទ្យ សារធាតុ​សម្លាប់​មេរោគ ឬ​ផលិតផល​គ្រឿងសម្អាង ដែល​គ្មាន​លេខ​ទិដ្ឋាការ ឬ​បញ្ជិការ ឬ​ប្រវេទន៍ និង​គ្មាន​ច្បាប់​ពី​ក្រសួងសុខាភិបាល​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ