ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​ស្រា​បៀរ កម្ពុជា ផ្ញើ​សារ​ជូនពរ​ប្រជាពលរដ្ឋ​ខ្មែរ ថ្ងៃ​បុណ្យចូលឆ្នាំ និង​លើកទឹកចិត្ត​ឱ្យ​រក្សា​គម្លាត​ក្នុង​គ្រា​ដ៏​លំបាក ​​នៃ​វិបត្តិ​កូ​វី​ដ ១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​នៅ​ឆ្នាំ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​បាន​ហាម ឃាត់​មិន​ឱ្យ​មានការ​ប្រមូលផ្តុំ ចៀសវាង​ការ​ឆ្លង​វីរុស​កូ​វី​ដ​១៩ ក៏​ដោយ ក៏​នៅ​តាម​ផ្ទះ​នានា​អាច​រៀបចំ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​បាន​ដដែល ។ ឆ្លៀត​ក្នុង​ឱកាស​នេះ…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​នៅ​ឆ្នាំ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​បាន​ហាម ឃាត់​មិន​ឱ្យ​មានការ​ប្រមូលផ្តុំ ចៀសវាង​ការ​ឆ្លង​វីរុស​កូ​វី​ដ​១៩ ក៏​ដោយ ក៏​នៅ​តាម​ផ្ទះ​នានា​អាច​រៀបចំ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​បាន​ដដែល ។ ឆ្លៀត​ក្នុង​ឱកាស​នេះ តំណាង​ស្រា​បៀរ កម្ពុជា បាន​ផ្ញើ​សារ​ជូនពរ​ពលរដ្ឋ​ខ្មែរ​សម្រាប់​បុណ្យចូលឆ្នាំ​ថ្មី ដែល​ប្រារព្ធ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី ១៣ ដល់ ១៦ ខែមេសា​នេះ ។

លោក លាង ពៅ ( ភី​ធើ​រ​) អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ថ្លែង​ថា​៖ «​ការ​រក្សា​សុវត្ថិភាព និង​សុខភាព​ជា​កត្តា​ចម្បង​សម្រាប់​ពេល​នេះ ។ ដូច្នេះ​សម្រាប់​ឆ្នាំ​ថ្មី ឆ្នាំជូត ខ្ញុំ​សូម​បួងសួង​ទេវតា​ឆ្នាំ​ថ្មី​ជួយ​ប្រោះព្រំ​សព្វ​សាធុការពរ សិរី​សួស្ដី ជ័យ​មង្គល វិបុល​សុខ ជូន​ដល់​ពលរដ្ឋ​ខ្មែរ​យើង​ទាំង អស់ ឱ្យ​រក​ទទួលទាន​មានបាន ឆ្លង​ផុតពេល​វេលា​ដ៏​លំបាក​នានា ជា​ពិសេស​ពេល​នេះ ដែល​ទូ​ទាំង​ពិភពលោក​ត្រូវ​បាន​យាយី​ពី​វីរុស​កូ​វី​ដ​១៩ ។ សូម​ប្រជាពលរដ្ឋ​ខ្មែរ​ចៀស​ផុត​ពី​រឿង​អកុសល​ទាំងឡាយ​ចាប់ពី​ឆ្នាំ​ថ្មី​នេះ​តទៅ​» ។

លោក​បន្ត​ថា​៖ «​ដើម្បី​គេច​ផុត​ពី​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ តោង​ប្រជាជន​ខ្មែរ​យើង​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ដោយ​ចៀសវាង​ការ​ជួបជុំ មិន​ត្រូវ​ចេញ​ក្រៅ​បើ​មិន​ចាំបាច់ លាង​សម្អាត​ដៃ​ឱ្យ​បាន​ញឹកញាប់ និង​សូម​តាមដាន​កា​រវិ​វ​ឌ្ឍ​ថ្មី​ៗ​ពី​រដ្ឋាភិបាល​យើង​ទាំងអស់​គ្នា ។ នៅផ្ទះ​ទាំងអស់​គ្នា​ដើម្បី​ខ្លួនឯង និង​មនុស្ស​ជាទី​ស្រលាញ់​» ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ