ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុី​រ៉ា​ក់​ព្យួរ​អាជ្ញាប័ណ្ណ​សារព័ត៌មាន​រ៉​យ​ទ័​រ ក្រោយ​បំប៉ោង​ករណី​កូ​វី​ដ​១៩

4 ឆ្នាំ មុន

អុី​រ៉ា​ក់​ ៖ ប្រទេស​អុី​រ៉ា​ក់បាន​ព្យួរ​អាជ្ញាប័ណ្ណ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ បន្ទាប់​ពី​សារព័ត៌មាន​នេះ​បាន​ចុះ​ផ្សាយ​រឿង​មួយ​ដែល​និយាយ​ថា ចំនួន​ករណី​ដែល​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​ប្រទេស​នេះ គឺ​ខ្ពស់​ជាង​ការ​រាយការណ៍​ជា​ផ្លូវការ​។ អង្គភាព​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អុី​រ៉ា​ក់ បាន​និយាយ​ថា ខ្លួន​ដកហូត​អាជ្ញាប័ណ្ណ​របស់​រ៉​យ​ទ័​រ​រយៈពេល ៣​ខែ…

អុី​រ៉ា​ក់​ ៖ ប្រទេស​អុី​រ៉ា​ក់បាន​ព្យួរ​អាជ្ញាប័ណ្ណ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ បន្ទាប់​ពី​សារព័ត៌មាន​នេះ​បាន​ចុះ​ផ្សាយ​រឿង​មួយ​ដែល​និយាយ​ថា ចំនួន​ករណី​ដែល​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​ប្រទេស​នេះ គឺ​ខ្ពស់​ជាង​ការ​រាយការណ៍​ជា​ផ្លូវការ​។

អង្គភាព​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អុី​រ៉ា​ក់ បាន​និយាយ​ថា ខ្លួន​ដកហូត​អាជ្ញាប័ណ្ណ​របស់​រ៉​យ​ទ័​រ​រយៈពេល ៣​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២១០០០​ដុល្លារ​អា​មេ​រិ​ក ចំពោះ​ការ​រំលោភ​លើ​វិធាន​ការ​នៃ​ការ​ផ្សព្វផ្សាយ​។

នៅ​ក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ គណៈកម្មការ​ទំនាក់ទំនង​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ (CMC) បាន​និយាយ​ថា ខ្លួន​បាន​ចាត់វិធានការ ពីព្រោះ​បញ្ហា​នេះ​បាន​កើតឡើង​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន ដែល​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​និង​សុវត្ថិភាព​សង្គម​។

រ៉​យ​ទ័​របា​ន​និយាយ​ថា ខ្លួន​មានការ​សោកស្តាយ​ចំពោះ​ការ​សម្រេចចិត្ត​របស់​អាជ្ញាធរ​អុី​រ៉ា​ក់ ហើយ​ខ្លួន​បាន​ឈរ​លើ​រឿងរ៉ាវ​ដែល​បាន​និយាយ​ថា ផ្អែក​លើ​ប្រភព​វេជ្ជសាស្ត្រ​និង​នយោបាយ​ជា​ច្រើន ដែល​តំណាង​ឱ្យ​ជំហរ​របស់​ក្រសួងសុខាភិបាល​អ៊ី​រ៉ា​ក់​។

ទីភ្នាក់ងារ​ព័ត៌មាន​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖ «យើង​កំពុង​ស្វែងរក​ដំណោះស្រាយ ហើយ​កំពុងធ្វើការ​ដើម្បី​ធានា​ថា យើង​បន្ត​ផ្តល់​ព័ត៌មាន​ដែល​គួរ​ឱ្យ​ទុកចិត្ត​អំពី​ប្រទេស​អុី​​រ៉ា​ក់​»។​

របាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២ ខែមេសា បាន​លើក​ឡើង​ពី​វេជ្ជបណ្ឌិត​ចំនួន ៣​នាក់ ដែល​បាន​និយាយ​ថា អុី​រ៉ា​ក់​មាន​ករណី​រាប់​ពាន់​ករណី​ដែល​ត្រូវ​បាន​បញ្ជាក់​ច្រើន​ជាង​ករណី​ចំនួន​៧៧២ ដែល​ខ្លួន​បាន​រាយការណ៍ ជា​សាធារណៈ​នៅ​ពេល​នោះ​។

ក្រៅពី​ការ​ព្យួរ​រយៈពេល​៣​ខែ​រ៉​យ​ទ័​រ​ ត្រូវ​បាន​បញ្ជា​ឱ្យ​ចេញ​ការ​សុំ​ទោស​ជា​ផ្លូវការ​ផង​ដែរ​៕ (យោង​តាម​ប្រភពពី​ www.thestar.com )

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ