ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ទម្លាក់​កំហុស​អោយ ​WHO រឿង​ស្លា.ប់​ច្រើន​ដោយ​កូ​វី​ដ​១៩

4 ឆ្នាំ មុន

ត្រាំ​បាន​ចោទប្រកាន់​អង្គការ​សុខភាព​ពិភពលោក​ថា មាន​កំហុស​ច្រើន​រឿង ដោះស្រាយ​បញ្ហា​កូ​វី​ដ​១៩ ដោយ​បណ្តាល​អោយ​មាន​មហន្តរាយ និង​ស្លាប់​មនុស្ស​ជា​ច្រើន ។ ប៉ុន្តែ​សារព័ត៌មាន​អា​មេ​រិ​ក​រាយការណ៍​ថា លោក​ព្យាយាម​បង្វែរ​ការ​ទម្លាក់​កំហុស ខណៈ​ដែល​ប្រជាប្រិយភាព​របស់​លោក​ធ្លាក់​ចុះ ។…

ត្រាំ​បាន​ចោទប្រកាន់​អង្គការ​សុខភាព​ពិភពលោក​ថា មាន​កំហុស​ច្រើន​រឿង ដោះស្រាយ​បញ្ហា​កូ​វី​ដ​១៩ ដោយ​បណ្តាល​អោយ​មាន​មហន្តរាយ និង​ស្លាប់​មនុស្ស​ជា​ច្រើន ។ ប៉ុន្តែ​សារព័ត៌មាន​អា​មេ​រិ​ក​រាយការណ៍​ថា លោក​ព្យាយាម​បង្វែរ​ការ​ទម្លាក់​កំហុស ខណៈ​ដែល​ប្រជាប្រិយភាព​របស់​លោក​ធ្លាក់​ចុះ ។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ បាន​ប្រកាស​ឈប់​ផ្តល់​លុយ​អោយ​អង្គការ​សុខភាព​ពិភពលោក WHO កាលពី​ថ្ងៃ​អង្គារ ម៉ោង​នៅ​ប្រទេស​អា​មេ​រិ​ក ដោយ​ចោទប្រកាន់​ស្ថាប័ន សហប្រជាជាតិ​មួយ​នេះ​ថា ដោះស្រាយ​មិន​បាន​ល្អ​ក្នុង​រឿង​ការ​រាតត្បាត​មេរោគ​កូ​វី​ដ​១៩ ។

ប្រធានាធិបតី​ត្រាំ​បាន​ចោទប្រកាន់​អង្គការ​សុខភាព​ពិភពលោក​ថា បាន​ប្រព្រឹត្ត​កំហុស​ជា​ច្រើន​ដោយ​បង្ក​ជា​មហន្តរាយ ។

លោក​និយាយ​ថា មនុស្ស​ស្លាប់​ច្រើន​ណាស់​ដោយសារ​តែ​កំហុស​របស់​ពួក​គេ ។ ប៉ុន្តែ​សារព័ត៌មាន​ញូ​វ​យ៉​ក ថែម​ស៍ របស់​អា​មេ​រិ​ក​និយាយ​ថា ត្រាំ​ធ្វើ​ដូច្នេះ គឺ​ដើម្បី​ព្យាយាម​បង្វែរ​ការ​ស្តីបន្ទោស​ទៅ​លើ​អង្គការ​សុខភាព​ពិភពលោក ខណៈ​ដែល​ពលរដ្ឋ​អា​មេ​រិ​ក​កាន់តែ​ច្រើន​មិន​ពេញចិត្ត​នឹង​ចំណាត់ការ​របស់​លោក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​កូ​វី​ដ​១៩ នៅ​អា​មេ​រិ​ក ។

ការ​ស្ទង់​មតិ​ចុង​ក្រោយ​បង្ហាញ​ថា មាន​ពលរដ្ឋ​អា​មេ​រិ​ក​ជា​ច្រើន​មិន​ពេញចិត្ត​នឹង​ការ​ដោះស្រាយ​បញ្ហា​កូ​វី​ដ​១៩ ដោយ​ប្រធានាធិបតី​ត្រាំ ។ អា​មេ​រិ​កបាន​មាន​អ្នកជំងឺ​កូ​វី​ដ​១៩ ចំនួន​ជាង​៦​សែន​នាក់ និង​មាន​អ្នក​ស្លាប់​ចំនួន​ជាង​២៥០០០​នាក់ ។

មេរោគ​នេះ​បាន​ឆ្លង​ដល់​មនុស្ស​ជិត​ពីរ​លាន់​ក្នុង​ពិភពលោក និង​បាន​សម្លាប់​មនុស្ស​ប្រមាណ ១២៥០០០​នាក់​ក្នុង​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ