ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​កាហ្វេ មេ​ឌា​កាហ្វេ បង្កើត​មូល និធិ​រួមចំណែក​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ជំងឺ​កូ​វី​ដ​១៩ កំពុង​បន្ត​រីក​រាលដាល​នៅ​ប្រទេស​ជា​ច្រើន​ទូ​ទាំង​ពិភពលោក ដែល​ក្នុង​នោះ​រួម​ទាំង​កម្ពុជា​ផង​ដែរ ។ គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២០​នេះ ចំនួន​អ្នក វិជ្ជមាន​វីរុស​កូ​វី​ដ​១៩…

រាជធានី​ភ្នំពេញ​៖ ជំងឺ​កូ​វី​ដ​១៩ កំពុង​បន្ត​រីក​រាលដាល​នៅ​ប្រទេស​ជា​ច្រើន​ទូ​ទាំង​ពិភពលោក ដែល​ក្នុង​នោះ​រួម​ទាំង​កម្ពុជា​ផង​ដែរ ។ គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២០​នេះ ចំនួន​អ្នក វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ នៅ​កម្ពុជា គឺ​មាន ១២២​នាក់ ក្នុង​នោះ ៩៦​នាក់​បានជា​សះស្បើយ និង​មិន​មាន​អ្នក​ស្លាប់​នោះ​ទេ ។

ស្ថិត​ក្នុង​កាលៈទេសៈ​ដ៏​សែន​លំបាក​នេះ ព្រះមហាក្សត្រ​នៃ​យើង​, ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​, ថ្នាក់ដឹកនាំ​ស្ថាប័ន​, ថ្នាក់ដឹកនាំ​ក្រសួង​, មន្ត្រី រាជការ​គ្រប់​លំដាប់ថ្នាក់​, ក្រុមហ៊ុន​ឯកជន​នានា និង​សប្បុរសជន​ជា​ច្រើន​បាន​បរិច្ចាគ​នូវ ធនធាន និង​ប្រាក់ខែ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ការពារ និង​ទប់ស្កាត់​ការ​រីក រាលដាល​ជំងឺ​កូ​វី​ដ​១៩ ។
ជា​សន្តាន​ចិត្ត​ដ៏​ល្អ​ប្រពៃ​នេះ​ដែរ ដើម្បី​ជួយ​ដល់​សង្គម និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយនឹង​ជំងឺ​កូ​វី​ដ​១៩ ហាង​កាហ្វេ មេ​ឌា​កាហ្វេ (Media Coffee) បាន សម្រេច​បង្កើត​នូវ​មូលនិធិ​សម្រាប់​រួមចំណែក ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ។

មូលនិធិ​មេ​ឌា​កាហ្វេ នឹង​បរិច្ចាគ​ប្រាក់​ចំណូល​សរុប ៥% ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៧ ខែ មេ​សា ឆ្នាំ ២០២០ តទៅ រហូត​ដល់​ការ​ប្រកាស​ពី​ការ​ធូរស្រាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ពី​ក្រសួង​សុខា​ភិបាល ។

សូម​បញ្ជាក់​ថា មេ​ឌា​កាហ្វេ (Media Coffee) មាន​បម្រើ​ជូន​អតិថិជន​ជា​រៀងរាល់ថ្ងៃ ចាប់ ពី​ម៉ោង ៧​ព្រឹក ដល់ ៦:៤៥​នាទី​ល្ងាច និង​មា​នទី​តាំងនៅ​ជិត​សាលាសង្កាត់​ទឹកថ្លា​ប្រមាណ ១៥០​ម៉ែត្រ (​ចុះ​តាម​ច្រក​ស្ដុ​ប​ចន្លោះ​ក្រុមហ៊ុន តូ​យ៉ូ​តា និង​ក្រុមហ៊ុន​តេ​លា​) ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ 087 766 278 / 076 966 6278 ឬ Facebook page: Media Coffee ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ