ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​អ្នក​បាត់បង់​ជីវិត​ក្នុង​មួយ​ថ្ងៃ​នៅ​អុីតា​លី ឡើង​ដល់​៦០២​ករណី

4 ឆ្នាំ មុន

ប្រទេស​អ៊ី​តា​លី ៖ ចំនួន​អ្នក​បាត់បង់​ជីវិត​ដោយសារ​ការ​រីក​រាលដាល​នៃ​ជំ​អឺ​កូ​វី​ដ​១៩ នៅ​ប្រទេស​អ៊ី​តា​លី បាន​កើនឡើង​ចំនួន ៦០២​នាក់ កាលពី​ថ្ងៃ​អង្គារ ដែល​នៅ​ថ្ងៃមុន​នេះ​មាន​ត្រឹមតែ ៥៦៦​ករណី​ប៉ុណ្ណោះ​។ ប៉ុន្តែ​ការ​ឆ្លង​ថ្មី​បាន​ថយ​ចុះ​ពី…

ប្រទេស​អ៊ី​តា​លី ៖ ចំនួន​អ្នក​បាត់បង់​ជីវិត​ដោយសារ​ការ​រីក​រាលដាល​នៃ​ជំ​អឺ​កូ​វី​ដ​១៩ នៅ​ប្រទេស​អ៊ី​តា​លី បាន​កើនឡើង​ចំនួន ៦០២​នាក់ កាលពី​ថ្ងៃ​អង្គារ ដែល​នៅ​ថ្ងៃមុន​នេះ​មាន​ត្រឹមតែ ៥៦៦​ករណី​ប៉ុណ្ណោះ​។ ប៉ុន្តែ​ការ​ឆ្លង​ថ្មី​បាន​ថយ​ចុះ​ពី ៣១៥៣ មក​ត្រឹម ២៩៧២ ដែល​ជា​ចំនួន​ប្រចាំ​ថ្ងៃ​ទាប​បំផុត​ចាប់តាំងពី​ថ្ងៃ​ទី​១៣ ខែមីនា​។

ទីភ្នាក់ងារ​ការពារ​ជន​ស៊ី​វិល​បាន​និយាយ​ថា ចំនួន​អ្នក​បាត់បង់​ជីវិត​សរុប​ចាប់តាំងពី​ការ​ផ្ទុះ​ឡើង​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២១ ខែកុម្ភៈ បាន​កើនឡើង​ដល់ ២១០៦៧​នាក់ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​ទី​២ នៅ​លើ​ពិភពលោក​បន្ទាប់​ពី​សហរដ្ឋអាមេរិក​។

ចំនួន​ករណី​ដែល​បាន​បញ្ជាក់​ជា​ផ្លូវការ​បាន​កើនឡើង​ដល់ ១៦២៤៨៨ ដែល​ជា​ចំនួន​សរុប​ខ្ពស់​បំផុត​លំដាប់​ទី​៣ នៅ​ពីក្រោយ​សហរដ្ឋអាមេរិក និង​អេ​ស្ប៉ា​ញ​។ សេដ្ឋកិច្ច​ធំ​បំផុត​ទី ៣ នៅ​តំបន់​ចាយប្រាក់​អឺ​រ៉ូ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​បន្ទាប់​ពី​ការ​បិទទ្វារ​ទូ​ទាំង​ប្រទេស​អស់​រយៈពេល​ជាង​មួយ​ខែ ដើម្បី​ព្យាយាម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នេះ ដោយ​អាជីវកម្ម​ភាគច្រើន​បាន​បិទទ្វារ លើក​លែងតែ​អាជីវកម្ម​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ចាំបាច់​សម្រាប់​ចង្វាក់​ផ្គត់ផ្គង់​របស់​ប្រទេស​។

ប្រទេស​អ៊ី​តា​លី ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​យឺត​ជាងគេ​បំផុត​នៅ​តំបន់​ចាយប្រាក់​អឺ​រ៉ូ ចាប់​តាំង​ពី​ការ​ចាប់ផ្តើម​នៃ​សហភាព​រូបិយ​វត្ថុ បាន​និង​កំពុង​ស្ថិត​នៅ​លើ​គែម​នៃ​វិបត្តិ​សេដ្ឋកិច្ច មុន​ពេល​ដែល​ជំងឺ​កូ​វី​ដ​១៩ មក​វាយប្រហារ ដោយ​ផលិតផល​ក្នុងស្រុក​សរុប​បាន​ធ្លាក់​ចុះ ០.៣% នៅ​ក្នុង​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ ២០១៩ ពី​បី​ខែ​មុន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ thestar (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ