ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំភើបខ្លាំងណាស់ ​! បុរស​ដែល​លាប់​កូ​វី​ដ​១៩​ឡើង​វិញ ជា​សះស្បើយ​ជា​លើក​​ទី​២

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ខ្មែរ​ម្នាក់​​បាន​លាប់​ជំងឺ​កូ​វី​ដ​១៩​ឡើង​វិញនោះ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​ជា​លើក​ទី​២ ដោយ​ទទួល​បាន​លទ្ធផ​ល​អវិជ្ជមានកូ​វី​ដ​១៩ចំនួន​២​ដង ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រសួងសុខាភិបាលនា​ព្រឹក​ថ្ងៃ​ទី​១៥ មេ​សា ។ បុរស​ខ្មែរ​ខាងលើ…

រាជធានីភ្នំពេញ ៖ បុរស​ខ្មែរ​ម្នាក់​​បាន​លាប់​ជំងឺ​កូ​វី​ដ​១៩​ឡើង​វិញនោះ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​ជា​លើក​ទី​២ ដោយ​ទទួល​បាន​លទ្ធផ​ល​អវិជ្ជមានកូ​វី​ដ​១៩ចំនួន​២​ដង ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រសួងសុខាភិបាលនា​ព្រឹក​ថ្ងៃ​ទី​១៥ មេ​សា ។

បុរស​ខ្មែរ​ខាងលើ មាន​អាយុ​៤០​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ ។ ចំពោះ​បុរស​រូប​នេះ គាត់​បាន​លាប់​ជំងឺ​កូ​វី​ដ​១៩​ឡើង​វិញ​ នា​ពេល​កន្លង​មក ហើយ​ត្រូវ​បន្ត​ព្យាបាល​រហូត​បានជា​សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​អវិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​២​ដង ។​

បច្ចុប្បន្ន គាត់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ព្រមទាំង​ណែនាំ​ឱ្យ​គាត់​ស្នាក់​នៅ ដាច់​ដោយឡែក​១៤​ថ្ងៃ​បន្ត​ទៀត ហើយ​ត្រូវ​រស់​ឱ្យ​មាន​អនាម័យ​ខ្លួនប្រាណ និង​បង្ការ​ការពារ​ការ​ចម្លង​ទៅ​ក្រុម​គ្រួសារ និង​អ្នក​ដទៃ​ឱ្យ​ជាប់​ប្រចាំ ។​​

​សូម​បញ្ជាក់​ថា រហូត​មក​ទល់​ពេល​នេះ សរុប​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នៅ​ក្នុង​កម្ពុជា គឺ​មាន​ចំនួន​ស្ថេ​រ​មាន​១២២​នាក់ ហើយ​អ្នកជា​សះស្បើយ​កើន​ដល់​៩៦​នាក់ ។

អត្ថបទសរសេរ ដោយ