ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​ដំណើរការ ការ​បោះ​ឆ្នោត ក្នុង​ពេល​កូ​វី​ដ​១៩ កំពុង​វាយលុក

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ ប្រជាជន​កូរ៉េ​ខាងត្បូង​បាន​ចាប់ផ្តើម​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ពុធ ដើម្បី​ជ្រើស​រើស​សមាជិក​សភា ដែល​ស្ថិត​នៅ​ក្រោម​ការ​ណែនាំ​សុវត្ថិភាព​យ៉ាង​តឹង​រឹង នៅ​ក្នុង​ការ​បោះ​ឆ្នោតជាតិ​ដំបូង​បង្អស់​មួយ ដែល​បាន​ធ្វើ​ឡើង​ចំ​ពេល​មានការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វី​ដ​១៩​។ ស្ថានីយ៍បោះឆ្នោត​ប្រហែល ១៤០០០​ការិយាល័យ ត្រូវ​បាន​បើក​នៅ​ម៉ោង​៦​ព្រឹក…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ ប្រជាជន​កូរ៉េ​ខាងត្បូង​បាន​ចាប់ផ្តើម​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ពុធ ដើម្បី​ជ្រើស​រើស​សមាជិក​សភា ដែល​ស្ថិត​នៅ​ក្រោម​ការ​ណែនាំ​សុវត្ថិភាព​យ៉ាង​តឹង​រឹង នៅ​ក្នុង​ការ​បោះ​ឆ្នោតជាតិ​ដំបូង​បង្អស់​មួយ ដែល​បាន​ធ្វើ​ឡើង​ចំ​ពេល​មានការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វី​ដ​១៩​។

ស្ថានីយ៍បោះឆ្នោត​ប្រហែល ១៤០០០​ការិយាល័យ ត្រូវ​បាន​បើក​នៅ​ម៉ោង​៦​ព្រឹក (​ម៉ោង​ក្នុងស្រុក​) នៅ​ទូ​ទាំង​ប្រទេស បន្ទាប់​ពី​សម្អាត​កម្ចាត់​មេរោគ​ហើយ អ្នកបោះឆ្នោត​ត្រូវ​ពាក់​ម៉ាស់ និង​ត្រួត​ពិនិត្យ​សីតុណ្ហភាព​នៅ​ពេល​មក​ដល់​។ អ្នក​ដែល​មាន​សីតុណ្ហភាព​ខ្ពស់​ជាង ៣៧.៥ អង្សា​សេ ត្រូវ​បាន​នាំ​ទៅ​ស្តង់​ពិសេស​។

អ្នកបោះឆ្នោត​ទាំងអស់​ត្រូវ​ប្រើ​ទឹក​លាងដៃ និង ពាក់​ស្រោមដៃ​ប្លា​ស្ទិ​ច នៅ​ពេល​បោះ​សន្លឹក​ឆ្នោត និង​រក្សា​ចម្ងាយ ១​ម៉ែត្រ​ពី​គ្នា​។ ការ​បោះ​ឆ្នោត​នេះ​ត្រូវ​បាន​កំណត់ ដើម្បី​គ្រប់គ្រង​ការ​គ្រប់គ្រង​សភា និង​បង្កើត​សមត្ថភាព​របស់​ប្រធានាធិបតី Moon Jae-in ក្នុង​ការ​ជំរុញ​របៀបវារៈ​របស់​លោក​​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ នៃ​រដ្ឋបាល​របស់​លោក រួម​ទាំង​គោលនយោបាយ​សារពើ​ពន្ធ​ធូររលុង​ក្នុង​គោលបំណង​បង្កើត​ការងារ បង្កើន​ប្រាក់​ឈ្នួល​អប្បបរមា និង​បន្ត​ទំនាក់ទំនង​ជាមួយនឹង​កូរ៉េ​ខាងជើង​។

នៅ​ទូ​ទាំង​ពិភពលោក​ប្រទេស​កូរ៉េ​ខាងត្បូង គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដំបូង​គេ ដែល​រៀបចំ​ការ​បោះ​ឆ្នោតជាតិ ក្នុង​ពេល​ដែល​កូ​វី​ដ​១៩ កំពុង​វាយលុក​។

យោង​តាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បានឱ្យ​ដឹង​ថា គិត​ត្រឹម​ម៉ោង​៩​ព្រឹក ចំនួន​អ្នក​​ទៅ​បោះ​ឆ្នោត​មាន​ចំនួន ៨% ដែល​ខ្ពស់​ជាង​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​កាលពី​ឆ្នាំ​២០១៦ ដែល​មាន​ចំនួន ០.៩%​។ ចំនួន​នោះ មិន​រាប់​បញ្ចូល​ជិត ២៧% នៃ​អ្នកបោះឆ្នោត ៤៤ លាន​នាក់ ដែល​បាន​ចូលរួម​បោះ​ឆ្នោត​មុន​កាល​ចុង​ស​ប្តា​ហ៍​មុន​។ ក្នុង​ចំណោម​អ្នក​ទាំងនោះ ក៏​មាន​អ្នកបោះឆ្នោត​ដែល​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ ចំនួន​២៨០០​នាក់ ដែល​បាន​បោះ​ឆ្នោត​តាម​រយៈ​ការ​ផ្ញើ​សារ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ thestar (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ