ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​កំពុង​តាមដាន​យ៉ាង​ប្រុង​ប្រយ័ត្ន​លើ​ការ​ដាក់​ប្រាក់​បញ្ញើ​របស់​អតិថិជន

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ចូល​មក​ដល់​ស​ប្តា​ហ៍​ទី ២​នៃ​ខែមេសា ឆ្នាំ ២០២០​បន្ទាប់​ពី​ការ​រីក​រាល ដាល​កូ​វី​ដ​១៩ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ក្រៅពី​ធ្វើការ​ជិត​ស្នី​ទ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ បាន​នឹង​កំពុងធ្វើការ​តាមដាន ឬ​មានការ​ប្រុង​ប្រយ័ត្ន​ទៅ​លើ​ការ​ដាក់​ប្រាក់​បញ្ញើ​របស់ អតិថិជន…

រាជធានី​ភ្នំពេញ​៖ ចូល​មក​ដល់​ស​ប្តា​ហ៍​ទី ២​នៃ​ខែមេសា ឆ្នាំ ២០២០​បន្ទាប់​ពី​ការ​រីក​រាល ដាល​កូ​វី​ដ​១៩ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ក្រៅពី​ធ្វើការ​ជិត​ស្នី​ទ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ បាន​នឹង​កំពុងធ្វើការ​តាមដាន ឬ​មានការ​ប្រុង​ប្រយ័ត្ន​ទៅ​លើ​ការ​ដាក់​ប្រាក់​បញ្ញើ​របស់ អតិថិជន ។

លោក ផល វ៉ា​ន់​ឌី នាយក​ប្រតិបត្តិ​សមាគម​មីក្រូ​វ​ហិរញ្ញវត្ថុ​កម្ពុជា​ប្រាប់​កោះសន្តិភាព​នៅ ថ្ងៃនេះ​ថា « បញ្ហា​ដែល​យើង​កំពុងធ្វើការ​តាមដាន ឬ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​នេះ គឺ​ការ​ដាក់ ប្រាក់​បញ្ញើ​របស់​អតិថិជន ដោយសារ​កន្លង​មក​គ្រឹះស្ថាន​ធំ​ៗ​ទាំង ៧​មាន​អាជ្ញា​បណ្ណ ក្នុង​ការ ទទួល​ប្រាក់​បញ្ញើ​ពី​អតិថិ​វ​ជន អ៊ីចឹង​នៅ​ពេល​ណា​អតិថិជន​សម្រុក​ដក​ប្រាក់​បញ្ញើ​ច្រើន​ពេក វា​ធ្វើ​ឱ្យ​គ្រឹះ​ស្រា​ន​ស្ថាន​ខ្វះ​សាច់ប្រាក់​សម្រាប់​បង្វិល​ក្នុង​ប្រតិបត្តិការ ។ អ៊ីចឹង​យើង​ធ្វើការ ប្រុង​ប្រយ័ត្ន​លើ​រឿង​នេះ​» ។

លោក​លើក​ឡើង​ថា មក​ដល់​ថ្ងៃនេះ​មាន​អតិថិជន​បាន​ដក​ខ្លះ​ដែរ​តែ​មាន​ចំនួន​តិច​ៗ​ទេ ។ តែ​អ្នក​ផ្ញើរ​ប្រាក់​ធំ​ៗ​គេ​នៅ​បន្ត​ផ្ញើរ​ធម្មតា អ៊ីចឹង​អាច​និយាយ​បាន​ថា​មក​ដល់​ថ្ងៃនេះ​វា​មិន​ទាន់ មាន​បញ្ហា​ធំដុំ​អ្វី​នៅឡើយ​នោះ​ទេ​ក្នុង​វិស័យ​មួយ​នេះ ស្ថិត​ក្នុង​ភាព​ប្រុង​ប្រយ័ត្ន ។ ការ​ដក ប្រាក់​បញ្ញើ​ទំហំ​តូច​ៗ​មាននៅ​ក្នុង​ដើម​ខែមេសា​ទេ តែ​ចូល​មក​ដល់​ស​ប្តា​ហ៍​ទី ២ និង​ទី ៣ នេះ​វា​មាន​លក្ខណៈ​នឹងធឹង​ទៅ​វិញ​វា​ដូច​មិន​មាន​អ្វី​គួរ​ឱ្យ​បារម្ភ​នោះ​ទេ ។

តាម​លោក ផល​វ៉ា​ន់​ឌី ឱ្យ​ដឹង​ទៀត «​នៅ​ពេល​កន្លង​មក​មុន​បញ្ហា​កូ​វី​ដ​១៩ កើតឡើង​សមា ជិ​ក​ដែល​ទទួល​ប្រាក់​បញ្ញើ ពួក​គាត់​បាន​ត្រៀម​សាច់​លុយ ហើយ​ប្រើប្រាស់​លុយ​នេះ​មាន ការ​ប្រយ័ត្នប្រយែង ហើយ​ទន្ទឹម​នេះ​ខាង​ធនាគារជាតិ​នៃ​កម្ពុជា បាន​ចេញ​លក្ខខណ្ឌ​ខ្លះ​ៗ បន្ធូរបន្ថយ​ក្នុង​ការ​តម្កល់​សាច់ប្រាក់​នៅ​ធនាគារជាតិ​ដែល​ជួយ​សមាជិក​មីក្រូហិរញ្ញវត្ថុ យក សាច់ប្រាក់​ដែល​ត្រូវ​តម្កល់​មក​ប្រើ​បាន​ខ្លះ​ដែល​ជួយ​ដល់​អ្នក​ទទួល​ប្រាក់​បញ្ញើ​» ។

ដោយឡែក​សម្រាប់​គ្រឹះស្ថាន​ភតិសន្យា និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​ផ្សេង​ទៀត​គាត់​មិន ទទួល​ប្រាក់​បញ្ញើ​នោះ​ទេ អ៊ីចឹង​បញ្ហា​បង្វិល​សាច់ប្រាក់​វា​មិន​ទាន់​ជា​បញ្ហា​ចោទ​នោះ​ទេ ។ បញ្ហា​របស់​ស្ថាប័ន​ផ្សេង គឺ​ទាក់ទង​ទៅ​និង​ការ​សង​ប្រាក់​ត្រលប់​របស់​អតិថិ​ន​ជន ដោយ សារ​អតិថិជន​មួយ​ចំនួន អាច​នឹង​ប៉ះពាល់​ព្រោះ​ប្រាក់​ចំណូល ជា​ហេតុ​ធ្វើការ​សង​ប្រាក់ ត្រលប់​អាច​ជួប​បញ្ហា ។ រាល់ថ្ងៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នីមួយ​ៗ​បាន​ធ្វើការ​ជាមួយ​អតិថិជន ណា​ដែល​ជួប​វិបត្តិ​ធ្ងន់ធ្ងរ ដើម្បី​រៀបចំ​ការ​ផ្តល់​ឥណទាន​ឡើង​វិញ ដោយ​សិក្សា​លើ​ផល​ប៉ះ ពាល់​ជាក់ស្តែង ។

តាម​នាយក​ប្រតិបត្តិ «​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ជាមួយនឹង​សមាគម​មីក្រូហិរញ្ញវត្ថុ​យើង​ធ្វើ ការ​រួម​គ្នា​យ៉ាង​ជិត​ស្និ​ទ​ក្នុង​ពេល​ដែល​ជួប​វិបត្តិ​នេះ ហើយ​ទន្ទឹម​និង​នេះ​យើង​ក៏​បាន​ធ្វើការ យ៉ាង​ជិត​ស្និ​ទ​ជាមួយ​រាជរដ្ឋាភិបាល ជា​ពិសេស​តាម​រយៈ​ធនាគារជាតិ ធ្វើការ​តាមដាន​លើ បញ្ហា​ទាំង​អស់នេះ ។

អាច​និយាយ​បាន​ថា​មក​ដល់​ពេល​នេះ​វិស័យ​មីក្រូហិរញ្ញវត្ថុ​មិន​ទាន់ រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​ទេ ។ គ្រាន់​មាន​សញ្ញា​ថា​មាន​វា​មាន​ផល​ប៉ះពាល់​តែ​យើង​រំពឹង ថា​ការ​ប៉ះពាល់​ដែល​កើតឡើង​បន្ត​ទៅ​ទៀត​នោះ គឺ​ស្ថិត​ក្នុង​កម្រិត​ដែល​អាច​គ្រប់គ្រង​បាន ដោយសារ​តែ​យើង​បាន​ធ្វើការ​ជិត​ស្និ​ទ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ក៏​ដូច​ជា​ការ​សហការ​គ្នា​បាន​ល្អជា​មួយ​ស្ថាប័ន​ជាប់​ពាក់ព័ន្ធ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ