ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ង៉ែត ជូ ៖ រៀនវិនិយោគក្នុងកាលៈទេសៈដែលស្រុកទេស មានវិបត្តិលើវីស័យដីធ្លី

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ខណៈ​មនុស្ស​មួយ​ចំនួន​រួញរា​ក្នុង​ការ​វិនិយោគ​នា​កាលៈទេសៈ​ប្រទេស​ជាតិ ឬ​ពិភពលោក​កំពុង​មាន​វិបត្តិ តែ​អ្នកជំនាញ​នៅ​តែ​ណែនាំ​ថា វិបត្តិ ក៏​ជា​ឱកាស​ក្នុង​ការ​វិនិយោគ​ផង​ដែរ ។ លោក ង៉ែត ជូ…

រាជធានី​ភ្នំពេញ​៖ ខណៈ​មនុស្ស​មួយ​ចំនួន​រួញរា​ក្នុង​ការ​វិនិយោគ​នា​កាលៈទេសៈ​ប្រទេស​ជាតិ ឬ​ពិភពលោក​កំពុង​មាន​វិបត្តិ តែ​អ្នកជំនាញ​នៅ​តែ​ណែនាំ​ថា វិបត្តិ ក៏​ជា​ឱកាស​ក្នុង​ការ​វិនិយោគ​ផង​ដែរ ។

លោក ង៉ែត ជូ អ្នកជំនាញ​ខាង​អចល​ទ្រព្យ​មួយ​រូប​បាន​និយាយ​ថា ពេល​លោក​អាន​អំពី​ប្រវត្តិ​ឪពុក​របស់​មហាសេដ្ឋី​មិ​ក​ស៊ី​កូ (​លោក កា​ឡូ​ស ស្លី​ម​) ធ្វើ​អោយ​លោក​ចាប់ផ្តើម​មើលឃើញ​ថា​វិបត្តិ​លើក​នេះ​អាច​ជា​ឱកាស​សា​ជា​ថ្មី​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ដូច​វិបត្តិ​កាលពី​ឆ្នាំ​២០០៩​កន្លង​ទៅ​។

លោក​បាន​បន្ត​ថា ឪពុក​របស់​លោក កា​ឡូ​ស ស្លី​ម ជា​ពាណិជ្ជករ​លក់​គ្រឿងទេស​ហើយ​លោក​បាន​យក​ផល​ចំណេញ​ពី​ការ​លក់​គ្រឿងទេស​ទៅ​វិនិយោគ​លើ​អចលនទ្រព្យ​តាម​តំបន់​ពាណិជ្ជកម្ម​នៃ​ទីក្រុង​មិ​ក​ស៊ី​កូ​ក្នុង​តម្លៃ​ទាប​។ ត្បិត​ការ​វិនិយោគ​ធ្វើ​ឡើង​ក្នុង​គ្រា​ប្រទេស​មាន​បដិវត្ត​ដែល​ជា​វិបត្តិ​នយោបាយ​ដ៏​ធ្ងន់ធ្ងរ​ក្នុង​ចន្លោះ​ឆ្នាំ​១៩១០-១៩១៧​។ ឪពុក​របស់​លោក​មាន​ភាព​ជោគជ័យ​ដ៏​ធំ​នៅ​ក្នុង​ការ​វិនិយោគ​ហើយ​មានទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​ដោយហេតុ​ថា​៖

១) មានចំណេះ​ច្បាស់លាស់​ក្នុង​ការ​វិនិយោគ​លើ​អចលនទ្រព្យ​ក្នុង​គ្រា​ដែល​ប្រទេស​ជួប​វិ​បត្ត (​ដូច​អ្វី​ដែល​មហាសេដ្ឋី​ហុងកុង លោក លី​កា​ស៊ី​ង​បាន​ធ្វើ​ក្នុង​ពេល​មាន​កុបកម្ម​នៅ​ធាន​អា​មិន​)​។

២) វិនិយោគ​លើ​អចលនទ្រព្យ​ក្នុង​តំបន់​ពាណិជ្ជកម្ម​ដើម្បី​ប្រើប្រាស់​ជា​ហាង​ពង្រីក​មុខរបរ​លក់​គ្រឿងទេស​ដែល​បង្កើត​ជា​លំហូរ​សាច់ប្រាក់​ជាប់​ជា​ប្រចាំ​។ ពោល​គឺ​ចំណេញ​ទាំង​ទីកន្លែង​សំរាប់​ធ្វើ​អាជីវកម្ម និង​ចំណេញ​ទាំង​អចលនទ្រព្យ​ឡើងថ្លៃ​ក្នុង​កាលៈទេសៈ​ស្រុក​ទេស​ឆ្លង​ផុត​គ្រា​មាន​វិបត្តិ​។

លោក ង៉ែត ជូ ដែល​ជាទី​ប្រឹក្សា​សេដ្ឋកិច្ច​លេចធ្លោ​មួយ​រូប​នៅ​កម្ពុជា​បាន​បញ្ជាក់​បន្ថែម​ថា « ប្រសិនបើ​វិបត្តិ​នៃ​ការ​រីក​រាលដាល​វីរុស​កូ​វី​ដ​១៩​នៅ​តែ​បន្ត​អូស​បន្លាយ ក្នុង​ចន្លោះ ៣-៦​ខែ​ខាង​មុខ​គឺជា​ឱកាសល្អ​សំរាប់​អ្នកមាន​ចំណេះដឹង និង​លទ្ធភាព​ក្នុង​ការ​វិនិយោគ​អចលនទ្រព្យ​រយៈពេល​វែង​។ ហើយ​អចលនទ្រព្យ​ដ៏​ល្អ​បំផុត​នោះ (​មិនមែន​ជា​ខុន​ដូរ ឬ​ផ្ទះល្វែង​នោះ​ទេ​) គឺ​ដី​នៅ​តំបន់​ជាយក្រុង​ស្ថិត​លើ​ផ្លូវ​ធំ​ៗ​សំរាប់​ធ្វើ​អាជីវកម្ម​ក្នុង​រយៈពេល​៥-១០​ឆ្នាំ​ខាង​មុខ​ព្រោះ​នៅ​មាន​តម្លៃ​ទាប​ហើយនឹង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​នា​ពេល​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ