ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​ដ៏​ល្អ​មួយ​របស់​មហាសេដ្ឋី Bill Gates ដែល​អ្នក​គួរ​រៀនសូត្រ​តាម !

4 ឆ្នាំ មុន

ក្នុង​កំឡុង​ពេល​ដែល​ពិភពលោក​កំពុង​តែ​ព្យាយាម​ទប់ទល់​នឹង​វីរុស​កូ​វី​ដ ១៩ នេះ ការ​ដកខ្លួន​ចេញពី​ព័ត៌មាន​អាក្រក់​ៗ និង​ចូល​ដំណេក​ឲ្យ​បាន​ស្កប់ស្កល់​គឺ​មិន​ងាយ​ដូច​មុន​ទៀត​ឡើយ ។ ប៉ុន្តែ​យោង​ទៅ​តាម​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill…

ក្នុង​កំឡុង​ពេល​ដែល​ពិភពលោក​កំពុង​តែ​ព្យាយាម​ទប់ទល់​នឹង​វីរុស​កូ​វី​ដ ១៩ នេះ ការ​ដកខ្លួន​ចេញពី​ព័ត៌មាន​អាក្រក់​ៗ និង​ចូល​ដំណេក​ឲ្យ​បាន​ស្កប់ស្កល់​គឺ​មិន​ងាយ​ដូច​មុន​ទៀត​ឡើយ ។ ប៉ុន្តែ​យោង​ទៅ​តាម​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) និង​ការ​ស្រាវជ្រាវ​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា មាន​វិធី​ងាយ​មួយ​ដែល​អាច​ជួយ​ឲ្យ​អ្នក​ចូល​ដំណេក​បាន​ស្កប់ស្កល់​ជាង​មុន​ហើយ​នោះ គឺ​ការ​អាន​សៀវភៅ ។

ក្រៅពី​ជួយ​ដល់​ការ​ចូល​ដំ​ណែ​ក​ហើយ ការ​ស្រាវជ្រាវ​បាន​ប្រទះ​ឃើញ​ទៀត​ថា ការ​អាន​សៀវភៅ​មុន​ពេល​ចូល​ដំណេក​អាច​ជួយ​ឲ្យ​មនុស្ស​កាត់​បន្ថយ​អារម្មណ៍​ស្ត្រេ​ស និង​ជួយ​ឲ្យ​ពួក​គេ​រក​លុយ​បាន​កាន់តែ​ច្រើន​ទៀត​ផង ។

លោក Gates ធ្លាប់​បាន​និយាយ​ប្រាប់​សារព័ត៌មាន The Seattle Times កាលពី​ឆ្នាំ ១៩៩០ ថា «​ខ្ញុំ​អាន​សៀវភៅ ១​ម៉ោង​ស្ទើរតែ​រៀង​រាល់​យប់ ។ វា​ជា​ផ្នែក​មួយ​នៃ​ការ​ចូល​ដំណេក​» ។

ការ​ធ្វើ​ដូច្នេះ​ជួយ​ឲ្យ​អ្នក​ពង្រីក​ការ​យល់​ដឹង​របស់​ខ្លួន​ឲ្យ​កាន់តែ​ទូលំទូលាយ តែ​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ទៀត​ថា​ទម្លាប់​នេះ​មាន​ផ្តូ​វ​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត ។
អត្ថប្រយោជន៍​ដំបូង គឺ​ការ​ចូល​ដំណេក​បាន​ស្កប់ស្កល់ ។ ការ​ស្ទង់​មតិ​របស់ Sleep Junkie បាន​ប្រទះ​ឃើញ​ថា មនុស្ស​ដែល​អាន​សៀវភៅ​មុន​ពេក​ចូល​ដំណេក​អាច​ចូល​ដំណេក​បានជា​មធ្យម ១​ម៉ោង និង ៣៧​នាទី​ច្រើន​ជាង​អ្នក​ដែល​មិន​បាន​អាន ។

ជាមួយ​គ្នា​នេះ​ដែរ មានការ​ស្រាវជ្រាវ​មួយ​ចំនួន​ដែល​ប្រទះ​ឃើញ​ទំនាក់ទំនង​រវាង​ទម្លាប់​អាន​សៀវភៅ និង​ប្រាក់​ចំណូល​របស់​មនុស្ស​ដោយ​អ្នក​អាន​សៀវភៅ​មុន​ពេល​ចូល​ដំណេក​រក​ប្រាក់​ចំណូល​ជា​មធ្យម​បាន ៣៧០៥​ដុល្លារ​ច្រើន​ជាង​មនុស្ស​ទូទៅ​ក្នុង​មួយ​ឆ្នាំ ។

ការ​ស្រាវជ្រាវ​មួយ​របស់​សក​លា​វិទ្យាល័យ University of Sussex នៅ​ចក្រភព​អង់គ្លេស​រក​ឃើញ​ថា​ការ​អាន​សៀវភៅ​មុន​ពេល​ចូល​ដំណេក​អាច​កាត់​បន្ថយ​អារម្មណ៍​ស្ត្រេ​ស​ដល់​ទៅ ៦៨% ។ អត្រា​នេះ​ខ្ពស់​ជាង​សកម្មភាព​ដទៃ​ដូច​ជា​ការ​ដើរ និង​ការ​ស្តាប់​ចម្រៀង​ទៅ​ទៀត ។

ការ​ស្រាវជ្រាវ​មួយទៀត​បាន​សិក្សា​ពី​ឥទ្ធិពល​នៃ​ការ​យកចិត្តទុកដាក់​អាន​សៀវភៅ​ទៅ​លើ​ខួរក្បាល​របស់​មនុស្ស ។ លទ្ធផល​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ការ​មាន​ទម្លាប់​អាន​ជួយ​ហ្វឹកហាត់​ខួរក្បាល​ឲ្យ​ផ្តោត​ស្មារតី​បាន​ល្អ និង​គិត​បាន​ដិត​ដល់​មុន​ពេលធ្វើការ​សម្រេចចិត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ