ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រគល់​អំណោយ​ដល់​ស្ត្រី​កើតកូន​តាម​ផ្លូវ និង​ប្រជាពលរដ្ឋ​១០០​គ្រួសារ​ផ្សេង​ទៀត​​កំពុង​ជួប​ការ​លំបាក​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ សង្គមកិច្ច រាជធានី​ភ្នំពេញ និង ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​សង្កាត់​គោក​រកា…

រាជធានី​ភ្នំពេញ​ ៖ លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ សង្គមកិច្ច រាជធានី​ភ្នំពេញ និង ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​សង្កាត់​គោក​រកា ក្នុង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២០ បាន​នាំ​យក​អំណោយ​របស់​លោក ឃួ​ង ស្រេង អភិបាល​បាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខណ្ឌ​ព្រែក​ព្នៅ ព្រម​ទាំង​ក្រុមការងារ​យក​ទៅ​ចែក​ជូន​ស្ត្រី​​ម្នាក់​សម្រាលកូន​ទី​​៧​នៅ​តាម​ផ្លូវ ​នា​ពាក់កណ្តាល​យប់ និង​ប្រជាពលរដ្ឋ​ចំនួន​១០០​គ្រួសារ​ផ្សេង​ទៀត​ដែល​កំពុង​ជួប​ការ​លំបាក​នៅ​ក្នុង​សហ​គម​ន៍ភូមិ​អណ្តូង សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​ជួយ​សម្រួលការ​លំបាក​ដោះស្រាយ​ជីវភាព ។

អំណោយ​របស់​លោក ឃួ​ង ស្រេង ដែល​បាន​ផ្តល់​ជូន​នោះ​រួម​មាន​ អង្ករ​២​តោន ទឹកត្រី​១០០​យួរ​, ទឹក​ស៊ី​អុី​វ​១០០​យួរ​, មី, ​ត្រីខកំប៉ុង​,​ អំបិល​, សាប៊ូ​ដុំ​, និង​ថវិកា​មួយ​ចំនួន​ទៀត ដើម្បី​ជួយ​សម្រាល​ការ​លំបាក​ក្នុង​ពេល​នេះ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ