ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​ភ្ញាក់​ឡើង​ស្ទុះ​រត់​ចេញ​មក​ក្រៅ​ផ្ទះ​ទាំង​ព្រលឹង​ចុង​សក់

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ភ្លើងទៀន​បាន​លេប​ត្របាក់​ផ្ទះ​ទំហំ​៥​ម៉ែត្រ គុណ​៦​ម៉ែត្រ ឆេះ​ហ្មត់ រួម​ទាំង​ទ្រព្យសម្បត្តិ​មួយ​ចំនួន ខណៈ​កំពុង​ដេក​លង់លក់ ក្រោយ​ពី​អុជ​ធូប​ទៀន​ទទួល​ទេវតា រួច​មិន​បាន​ពន្លត់​ភ្លើងទៀន ។…

ខេត្តស្វាយរៀង ៖ ភ្លើងទៀន​បាន​លេប​ត្របាក់​ផ្ទះ​ទំហំ​៥​ម៉ែត្រ គុណ​៦​ម៉ែត្រ ឆេះ​ហ្មត់ រួម​ទាំង​ទ្រព្យសម្បត្តិ​មួយ​ចំនួន ខណៈ​កំពុង​ដេក​លង់លក់ ក្រោយ​ពី​អុជ​ធូប​ទៀន​ទទួល​ទេវតា រួច​មិន​បាន​ពន្លត់​ភ្លើងទៀន ។

ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២ និង​១៥​នាទី យប់​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ត្រពាំង​ធ្លក ខាងត្បូង​ឃុំ​ច​ន្ត្រី ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​ឆេះ​នោះ​មាន​ទំហំ​៥​ម៉ែត្រ គុណ​៦​ម៉ែត្រ ដំបូល​ប្រក់ស​ង្ក័​សី ជញ្ជាំង​ស្លឹក​លា​យស​ង្ក័​សី រនាបឫស្សី សសរឈើ រួម​នឹង​សម្ភារ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់ ខណៈ​ដែល​ម្ចាស់ផ្ទះ​បាន​អុជ​ទៀន​ធូប ទទួល​ទេវតា​ឆ្នាំ​ថ្មី​រួច​ក៏​នាំ​គ្នា​ដេក​លក់ ដោយ​មិន​បាន​ពន្លត់​ភ្លើងទៀន ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ទៀត​ថា មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​របស់​ឈ្មោះ​សេង វង់ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ប្រពន្ធ​ឈ្មោះ ឡុ​ង ច​ន អាយុ​៥៧​ឆ្នាំ ផ្ទះ​មាន​ទំហំ​៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ និង​ខូចខាត​រួម​មាន ៖ ម៉ូតូ​ម៉ាក​ហុងដា​សេ ១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ចំនួន​១​គ្រឿង ម៉ូតូ​ម៉ាក​ហុងដា​គុប​សេ​៥០ ពណ៌​ស្លែ​១​គ្រឿង កង់​៣​គ្រឿង ស្រូវ​៧០០​គីឡូក្រាម អង្ករ​១០៥​គីឡូក្រាម ប្រាក់​៥០០.០០០​រៀល មាស​៤​ជី​កន្លះ ខោអាវ​៣០​កំ​ប្លេ ចាន​២០ ឆ្នាំង​៦ កន្ទេល​មុង​៣ ភួយ​៥ ខ្នើយ​៥ ទូ​ដាក់​ខោអាវ​១ ទូរទស្សន៍​២​គ្រឿង សូ​ឡា​១ អា​គុយ​១ ទូរស័ព្ទ​ដៃ​១​គ្រឿង ។

មូលហេតុ គឺ​ម្ចាស់ផ្ទះ​អុជ​ទៀន​ធូប​ទទួល​ទេវតា រួច​មិន​ទាន់​អស់​ធូប​ទៀន​ក៏​នាំ​គ្នា​ចូល​ដេក​លក់​ទើប​បង្ក​អគ្គី​ភ័យ​បែប​នេះ ។

បើ​តាម​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ថា គាត់​រៀបចំ​ទទួល​ទេវតា ហើយ​ភ្លើង​ធូប​ទៀន​នៅ​មិន​ទាន់​អស់ ដោយ​ងងុយដេក​ពេក​ក៏​នាំ​គ្នា​ចូល​ដេក​មិន​បាន​ពន្លត់ភ្លើង​ធូប និង​ទៀន​ទេ ខណៈ​កំពុង​ដេក​លង់លក់​នោះ​ស្រាប់តែ​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ទៅ​ហើយ ពួក​គាត់​២​នាក់​ប្តី​ប្រពន្ធ​បាន​ស្ទុះ​ចេញ​មក​ក្រៅ​ផ្ទះ​ទាំង​ព្រលឹង​ចុង​សក់ ហើយដោយ​ផ្ទះ​គ្មាន​ទឹក​ច្រើន​អាច​ពន្លត់​បាន​ភ្លើង​ក៏​ឆេះ​តែ​មួយ​ប្រ​ព្រិច​ភ្នែក​ឆេះ​ហ្មត់​គ្មាន​យក​អ្វី​បាន​ទេ គឺ​សល់​តែ​ខោអាវ​មួយ​ចង្កេះ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ