ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្យារពេល​កីឡា​អូ​ឡាំ​ពិ​ក IOC ប្រឈម​នឹង​ការ​ចំណាយ​រាប់រយ​លាន​ដុល្លារ​បន្ថែម​ទៀត

4 ឆ្នាំ មុន

ប្រធាន​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) ប្រឈម​នឹង​ការ​ចំណាយ​ប្រាក់​រាប់រយ​លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត ដោយសារ​តែ​ការ​ពន្យារពេល​នៃ​ការ​ប្រកួត​អូ​ឡាំ​ពិ​ក ។ នេះ​បើ​យោង​តាម​សម្តី​របស់​ប្រធាន IOC លោក Thomas Bach…

ប្រធាន​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) ប្រឈម​នឹង​ការ​ចំណាយ​ប្រាក់​រាប់រយ​លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត ដោយសារ​តែ​ការ​ពន្យារពេល​នៃ​ការ​ប្រកួត​អូ​ឡាំ​ពិ​ក ។ នេះ​បើ​យោង​តាម​សម្តី​របស់​ប្រធាន IOC លោក Thomas Bach នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​កាសែត​អា​ល្លឺ​ម៉​ង់ Die Welt ។

លោក Thomas Bach បាន​ថ្លែង​ថា «​វា​មិន​អាច​និយាយ​បាន​ទេ​សម្រាប់​ពេល​នេះ​ថា តើ​ការ​ពន្យារពេល​មួយ​ឆ្នាំ​នឹង​ត្រូវ​ចំណាយ​បន្ថែម​ប៉ុន្មាន ប៉ុន្ដែ​យើង​អាច​និយាយ​ថា IOC នឹង​ដោះស្រាយ​ចំណែក​នៃ​បន្ទុក​ហិរញ្ញវត្ថុ ដូចដែល​បាន​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី ស៊ី​ន​ហ្សូ អា​បេ មុន​ពេល​ការ​ពន្យារពេល​ត្រូវ​បាន​ប្រកាស​កាលពី​ខែ​មុន​» ។

លោក​បាន​បន្ត​ទៀត​ថា «​យើង​បាន​ព្រមព្រៀង​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ថា ប្រទេស​ជប៉ុន​នឹង​បន្ត​រ៉ាប់រង​ថ្លៃដើម​ដែល​ខ្លួន​បាន​ធ្វើ ក្រោម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​សម្រាប់​ឆ្នាំ ២០២០ ហើយ IOC នឹង​បន្ត​ទទួលខុសត្រូវ​ចំពោះ​ចំណែក​ចំណាយ​របស់​ខ្លួន ។ សម្រាប់ IOC វា​ច្បាស់​ណាស់​ថា យើង​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ចំណាយ​បន្ថែម​រាប់រយ​លាន​ដុល្លារ​អា​មេ​រិ​ក​» ។

សូម​រំលឹក​ជូន​ថា ការ​ប៉ាន់ស្មាន​របស់​ប្រទេស​ជប៉ុន​បាន​ដាក់​ការ​ចំណាយ​សរុប នៃ​ការ​ពន្យា​ពេល​នេះ​ពី​ចន្លោះ ២​ទៅ​៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ