ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចុប្បន្ន ​ចិន​ទាំង​៨​និង​ខ្មែរ​១ស្ថិត​នៅ​ដាច់​ដោយ​ឡែកពីគេ​ក្នុង​​វា​រី​អគ្គិសនី​តា​តៃ

4 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ​​ប្រភព​ដែលកោះសន្តិភាព​ទទួលបាន​នៅ​មុននេះ ​ទាក់ទិន​ករណី​ជនជាតិ​ចិន​​ចំនួន​៨​នាក់ និង​អ្នក​បើកបរ​​ខ្មែរ​​១​នាក់ គិតត្រឹម​ម៉ោង​២រសៀលថ្ងៃទី​១៤ មេសា នេះ ​គឺកំពុង​ស្ថិត​​នៅ​​ដោយឡែក​ពីគេ​​ក្នុង​ក្រុម​​ហ៊ុនវារីអគ្គិសនីតាតៃ ដើម្បី​តាម​ដាន​សុខភាព​របស់ពួកគាត់រយៈ១៤ថ្ងៃ​…

ខេត្តកោះកុង ៖ ​​ប្រភព​ដែលកោះសន្តិភាព​ទទួលបាន​នៅ​មុននេះ ​ទាក់ទិន​ករណី​ជនជាតិ​ចិន​​ចំនួន​៨​នាក់ និង​អ្នក​បើកបរ​​ខ្មែរ​​១​នាក់ គិតត្រឹម​ម៉ោង​២រសៀលថ្ងៃទី​១៤ មេសា នេះ ​គឺកំពុង​ស្ថិត​​នៅ​​ដោយឡែក​ពីគេ​​ក្នុង​ក្រុម​​ហ៊ុនវារីអគ្គិសនីតាតៃ ដើម្បី​តាម​ដាន​សុខភាព​របស់ពួកគាត់រយៈ១៤ថ្ងៃ​ ។ នេះបើ​យោងតាម​​​ការ​​ឱ្យ​ដឹង​ពី​មន្ទីរ​សុខាភិ​បាល​ខេត្តកោះ​កុង​ ។

ប្រភពបន្តទៀតថា ​បើ​ទោះ​បីជនជាតិ​ចិន​ទាំង​៨នាក់នេះ ធ្វើ​ដំណើរ​មក​កាន់កម្ពុជា​ដោយ​មាន​លិខិតបញ្ជា​ក់​ពី​សុខភាព​ពួកគាត់​យ៉ាងណា​ក្តី ក៏តម្រូវ​ឱ្យ​គាត់​នៅ​ដាច់ឡែក​​សិន ដើម្បី​ការពារ​កុំឱ្យ​ជំងឺណាមួយ​អាច​ឆ្លងទៅ​អ្នកដទៃ​បាន ពិសេស​គឺវីរុសកូវីដ១៩នេះ ។

សូមរំលឹកថា ក្រុមការងារ​ឆ្លើយ​តប​បន្ទាន់ ​ទៅ​នឹង​ជំងឺឆ្លង​នៃ​មន្ទីរ​សុខាភិបាលខេត្តកោះកុង បានសហការ​ជាមួយ​អាជ្ញាធរ​ខេត្ត និង​ស្រុក​ចំនួន​ពីរជនជាតិ​ចិន​ទាំង​០៨​នាក់ និង​អ្នកបើកបរ​០១​នាក់ បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក និង​សិក្សា​ស្រាវជ្រាវ​តាមដាន​បន្តរក​ករណី​សង្ស័យ​COVID-19 ។ ​

ប្រភព​​ដដែល​បាន​បញ្ជាក់​ថា «​ក្រុមការងារ​ឆ្លើយ​តប​បន្ទាន់ ទៅ​នឹង​ជំងឺឆ្លង​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត , ស្រុកស្រែ​អំបិល ,​ស្រុក​កោះកុង និង​ក្រុមហ៊ុន​វា​រី​អគ្គិសនី​តា​តៃ នៅ​វេលា​ប្រមាណ​ម៉ោង​២២:០០​យប់ ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២០ បាន​ចុះ​ស្រាវជ្រាវ​ពិនិត្យ និង​សាកសួរ​ព័ត៌មាន​បឋម លើ​បុរស​ជនជាតិ​ចិន​ចំនួន​០៨​នាក់ និង​បុរស​ជនជាតិ​ខ្មែរ ១​នាក់ ជា​អ្នកបើកបរ​រថយន្ត​ឱ្យ​ជនជាតិ​ចិន​នោះ ដែល​បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ពី​ខេត្ត​ហ៊ូ​ប៉ី ប្រទេស​ចិន ឆ្ពោះ​ត្រង់​មក​ព្រ​លាន​យន្តហោះ​ភ្នំពេញ​អន្តរជាតិ​ពោ​ចិន​តុង នៅ​ថ្ងៃ​ទី​១៣ ​មេសា ឆ្នាំ​២០២០ និង​បន្ត​ធ្វើ​ដំណើរ​ភ្លាម​ពី​ភ្នំពេញ​មក​ក្រុមហ៊ុន​វា​រី​អគ្គិសនី​តា​តៃ ខេត្តកោះកុង តាម​រថយន្ត​ស្លាក​លេខ ភ្នំពេញ 2AK-8166 ថ្ងៃខែ​ឆ្នាំ​ដដែល​» ។

អត្ថបទសរសេរ ដោយ