ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក Emery បន្ទោស​អតីត​មិត្ត​ស្រី​ថាជា​ដើមហេតុធ្វើ​ឱ្យ​ Arsenal បណ្តេញ​​​​​ចេញ

4 ឆ្នាំ មុន

អតីត​មិត្ត​ស្រី​របស់​លោក Unai Emery នាង Sacha Wright បាន​អះអាង​ថា អតីត​មិត្ត​ប្រុស​របស់​នាង​បាន​ស្តីបន្ទោស​នាង​​ថាជា​ដើម​ហេតុ​ធ្វើ​ឱ្យ​រូប​គេ​​ត្រូវ​ក្លិប Arsenal បណ្តេញ​ចេញពី​តំណែង…

អតីត​មិត្ត​ស្រី​របស់​លោក Unai Emery នាង Sacha Wright បាន​អះអាង​ថា អតីត​មិត្ត​ប្រុស​របស់​នាង​បាន​ស្តីបន្ទោស​នាង​​ថាជា​ដើម​ហេតុ​ធ្វើ​ឱ្យ​រូប​គេ​​ត្រូវ​ក្លិប Arsenal បណ្តេញ​ចេញពី​តំណែង ដោយ​បាន​ហៅ​នាង​ថា​ជា​អាប​ធ្មប់ ។

សូម​រំលឹក​ថា ​លោក Unai Emery បាន​ចូល​មក​ដឹកនាំ​ក្លិប​កាំភ្លើង​ធំ Arsenal ជំនួស​លោក Arsène Wenger នៅ​ថ្ងៃ​ទី ២៣ ខែ ឧសភា ឆ្នាំ ២០១៨ ប៉ុន្តែ​លោក​ដឹកនាំ​មិន​ដល់១៨​ខែ​ផង​ក៏​ត្រូវ​បាន​ក្លិប​សម្រេច​បញ្ចប់​តួនាទី​នៅ​ថ្ងៃ​ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ។

អតីត​មិត្ត​ស្រី​នាង Sacha Wright បាន​ប្រាប់​កាសែត The Sun ថា «​នៅ​ពេល​នោះ​គាត់​បាន​ស្តីបន្ទោស​ខ្ញុំ ចំពោះ​មូលហេតុ​ដែល​គាត់​ត្រូវ​បាន​បណ្តេញចេញ ។ គាត់​បាន​ហៅ​ខ្ញុំ​ថា ជា​អាប​ធ្មប់ ដែល​នាំ​សំណាងអាក្រក់ ។ ហើយ​នោះ​វា​ជា​ថ្ងៃ​ដែល​ពួក​យើង​បែកបាក់​គ្នា​» ។

នាង​បាន​បន្ថែម​ថា «​ខ្ញុំ​តែងតែ​ទុកចិត្ត Unai ហើយ​ខ្ញុំ​ជឿ​ថា យើង​នឹង​រៀប​ការ ព្រមទាំង​មានកូន​ជាមួយ​គ្នា​ថ្ងៃ​ណាមួយ​។ ខ្ញុំ​គិត​ថា​គាត់​ជា​បុរស​សុភាព​រាបសា និង​ជា​មេ​គ្រួសារ​ពិត​។ ប៉ុន្តែ​នៅ​ចុងបញ្ចប់ ខ្ញុំ​ដឹង​ថា​គាត់​មិន​ទាន់​បាន​ត្រៀមខ្លួន​សម្រាប់​ទំនាក់ទំនង​នេះ​ទេ​» ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ