ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក និង​ចិន ព​ន្លឿ​ន​ដូច​គ្នា សាកល្បងវ៉ាក់សាំង COVID-19 ដំណាក់​កាល​ទី​២

3 ឆ្នាំ មុន

វ៉ា​ស៊ី​ន​តោន​+​ប៉េ​កាំ​ង ៖ នៅ​ពេល​ដែល COVID-19 រាតត្បាត​នៅ​តែ​បន្ត​រីក​រាលដាល​ពាសពេញ​ពិភពលោក ប្រទេស​នានា កំពុង​ប្រឹងប្រែង​ទ្វេ​ដង ដើម្បី​ព​ន្លឿ​ន ការ​ផលិត​វ៉ាក់សាំង ការពារ​ជំងឺ​នេះ…

វ៉ា​ស៊ី​ន​តោន​+​ប៉េ​កាំ​ង ៖ នៅ​ពេល​ដែល COVID-19 រាតត្បាត​នៅ​តែ​បន្ត​រីក​រាលដាល​ពាសពេញ​ពិភពលោក ប្រទេស​នានា កំពុង​ប្រឹងប្រែង​ទ្វេ​ដង ដើម្បី​ព​ន្លឿ​ន ការ​ផលិត​វ៉ាក់សាំង ការពារ​ជំងឺ​នេះ ជាពិសេសគឺ អ្នក​វិទ្យាសាស្ត្រ​អា​មេ​រិ​ក ក៏​ដូច​ជា​អ្នក​វិទ្យាសាស្ត្រ​ចិន កាន់តែ​ខិត​ជិត​ជោគជ័យក្នុង​ការសាកល្បង វ៉ាក់សាំង ដើម្បី​ការពារជីវិតមនុស្សលើ​ផែនដី ។

ក្រុមហ៊ុន ដៃគូ​អា​មេ​រិ​ក កំពុង​ធ្វើតេស្ត វ៉ាក់សាំង​នេះ​លើ​មនុស្ស ដែល​ជា​ជំហាន​សំខាន់​មួយ ទៅ​រក​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា ឱសថ​នេះ​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព ឫ​យ៉ាងណា ? ក្រុមហ៊ុន​ខ្លះ​ទៀត កំពុង​តែ​រក​វិធី​ថ្មី​ៗ ក្នុង​ការ​កំណត់​លើ​ការ​ប្រើប្រាស់ និង​បញ្ជូន​វ៉ាក់សាំង​ទៅ​ធ្វើតេស្ត ពេល​ផលិត​បាន​សម្រាប់​ប្រើប្រាស់ នេះ​បើ​តាម america.gov

អ្នក​វិទ្យាសាស្ត្រ​នៅ​តាម​ក្រុមហ៊ុន និង​សាកលវិទ្យាល័យ​របស់​សហរដ្ឋអាមេរិក អាច​បង្រួម​ការ​ស្រាវជ្រាវ​របស់​គេ ដែល​តាម​ធម្មតា ត្រូវការ​ពេល​រាប់​ខែ ឬ​រាប់​ឆ្នាំ ឲ្យ​មក​ត្រឹម​រាប់​ស​ប្តា​ហ៍​វិញ ។ ការងារ​នេះ​ទទួល​បានការ​ជម្រុញ​បន្ថែម នៅ​ពេល​លោក​ប្រធានាធិបតី Trump បាន​ចុះហត្ថលេខា​ឲ្យ​ទៅ​ជា​ច្បាប់ នូវ​ថវិកា​របស់​រដ្ឋាភិបាល​សហព័ន្ធ ចំនួន​៨,៣​ពាន់​លាន​ដុល្លារ សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​-១៩ ។

ថវិកា​នេះ​កំពុង​ជួយ​ទីភ្នាក់ងារ​សហព័ន្ធ ដូច​ជា​វិទ្យាស្ថាន​សុខភាព​ជាតិ​រដ្ឋបាល​ចំណីអាហារ​និង​ឱសថ និង​ដៃគូ​ក្នុង​វិស័យ​ឯកជន ដើម្បី​ផលិត​វ៉ាក់សាំង និង​ការ​ព្យាបាល​ថ្មី​ៗ ។ ចាប់តាំងពី​ខែមីនា ក្រុម​អ្នក​ស្រាវជ្រាវ នៅ​ក្រុមហ៊ុន​ចំនួន​ពីរ​របស់​សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​ដំណាក់កាល​សាកល្បង វ៉ាក់សាំង លើ​មនុស្ស ដែល​វា​មាន​សក្តានុពល សម្រាប់​កូ​វី​ដ​-១៩ ។ ការ​ធ្វើតេស្ត​ដំណាក់កាល​នេះ ពាក់ព័ន្ធ​នឹង​ការ​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​ពេញវ័យ រហូត​ដល់​១០០​នាក់ ដែល​មាន​សុខភាព​ល្អ និង​តាមដាន​ពួក​គេ​ឱ្យ​បាន​ដិត​ដល់ ចំពោះ​ផល​ប៉ះពាល់ ។

ដោយឡែក ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ី​ន​ហួរ (Xinhua) បាន​រាយការណ៍ កាលពី​ថ្ងៃ​អង្គារ ទី​១៤ មេ​សា នេះ​ថា រដ្ឋាភិបាល​ចិនបាន​អនុម័ត វ៉ាក់សាំង ចំនួន​ពីរ ការពារ​​មេរោគ​កូ​វី​ដ​-១៩ សម្រាប់​ការ​សាកល្បង​ព្យាបាលទៅលើមនុស្ស ។

វ៉ាក់សាំង​ការពារ​មេរោគ​កូ​វី​ដ​-១៩ ទាំង​២ ​ប្រភេទ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​វិទ្យាស្ថាន​វូ​ហាន ស្ថិតក្រោម​ក្រុម​ឱសថ​ជាតិចិន (Sinopharm) និង​ក្រុមហ៊ុន ស៊ី​ណូ​វ៉ា​ក ស្រាវជ្រាវ​និង​អភិវឌ្ឍន៍ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េ​កាំ​ង ។ ការ​សាកល្បង វ៉ាក់សាំង​ទាំង​ពីរ បាន​ចាប់ផ្តើម​ហើយ ។ សម្រាប់​ការ​សាកល្បង​ដំណាក់កាល​ទី​២ ទៅ​លើ​មនុស្ស ដោយ​មាន​អ្នកចូលរួម​ស្ម័គ្រចិត្ត ៥០០​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ