ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​នាង​ស្រស់​ស្អាត​ស្ទុះ​ទៅ​ឱប ឪពុក​​​នាង​ឃើញ​ស្តែង​នឹង​ភ្នែក​ទ្រាំ​លែង​បាន

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​រង​របួស​ក្បាល​យ៉ាង​ធ្ងន់ធ្ងរ ខណៈ​ឃើញ​នារី​ម្នាក់​មាន​រូប​សម្រស់​ស្រស់​ស្អាត ក៏​ស្រាប់តែ​ស្ទុះ​ទៅ​ឱប​នាង ពេល​នោះ​ឪពុក​នាង​ឃើញ ក៏​ទាញ​កាំបិត​កាប់​ក្បាល​មួយ​កាំបិត​តែ​ម្តង បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​យប់…

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​រង​របួស​ក្បាល​យ៉ាង​ធ្ងន់ធ្ងរ ខណៈ​ឃើញ​នារី​ម្នាក់​មាន​រូប​សម្រស់​ស្រស់​ស្អាត ក៏​ស្រាប់តែ​ស្ទុះ​ទៅ​ឱប​នាង ពេល​នោះ​ឪពុក​នាង​ឃើញ ក៏​ទាញ​កាំបិត​កាប់​ក្បាល​មួយ​កាំបិត​តែ​ម្តង បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​យាយ​ទេព ឃុំ​បេង ស្រុក​បន្ទាយ​អ​ម្ពឹ​ល ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ យ៉ោ​ត យាន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​រស់​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ បាន​ប្រើប្រាស់​កាំបិត​ចុង​ស្រួច កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ណែម ឆា​នុ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ បណ្តាល​ឱ្យ​រង​របួស​ស្នាម​ចំ​ពីលើ​ក្បាល​ផ្នែក​ខាងឆ្វេង ។ ចំពោះ​មូលហេតុ គឺ​បណ្តាល​មក​ពី​ខឹង​ជន​រង​គ្រោះ​ចាប់​អោប​កូនស្រី​របស់​គាត់​អាយុ​១៥​ឆ្នាំ ។

បើ​តាម​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បេង បានឱ្យ​ដឹង​ថា បុ​ន​ពេល​កើតហេតុ បុរស​ជា​ជនសង្ស័យ​បាន​ទៅ​លេង​ផ្ទះ​ម្តាយក្មេក​របស់​ខ្លួន​នៅ​នឹង​ភូមិ​បេង ឃុំ​បេង ស្រប​ពេល​នោះ​ជន​រង​គ្រោះ​ដែល​ស្ទុះ​ទៅ​អោប​កូនស្រី​គេ​នោះ​ក៏​បាន​នៅ​ទីនោះ​ដែរ ។ លុះ​បន្តិច​ក្រោយមក កូនស្រី​របស់​ជនសង្ស័យ​ខាង​លើ​ក៏​បាន​ទៅ​លេង​នឹង​ផ្ទះ​ជីដូន​ផង​ដែរ ស្រាប់តែ​ជន​រង​គ្រោះ​ឃើញ​នាង​មាន​រូប​សម្រស់​ស្រស់​ស្អាត ក៏​ស្ទុះ​ទៅ​ឱប​នាង ធ្វើ​ឱ្យ​ឪពុក​នាង​ផ្ទុះ​កំហឹង ក៏​ទាញ​កាំបិត​កាប់​ក្បាល​តែ​ម្តង​។

ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ បន្ត​ថា ទោះជា​បែប​ណា ក្រោយ​ពេល​កើតហេតុ ប៉ូលិស​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ និង​ធ្វើការ​ឃាត់ខ្លួន​បុរស​ជា​ឪពុក ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ចំណែក​ជន​រង​គ្រោះ​ត្រូវ​យក​មក​ធ្វើការ​សង្គ្រោះ​នៅ​ក្នុង​មណ្ឌល​សុខភាព​ស្រុក ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ