ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារ​បង្ហោះ​រួច នៅ​តាម​ផ្ទះ​ក្នុង​ក្រុង​ព្រៃ​វែង​ ស្ងាត់​អ្នកចម្រៀង​ឈឹង

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ​ក្រោយពី​​បាន​​​ឮសំនៀង​ច្រៀង​​ឡើងកង​រំពង​​នៅ​តាមផ្ទះ​ខ្លាំង​ពេក​ ​​សារ​មួយបានបង្ហោះ​​ក្នុង​​ផេក​អធិ​ការ​នគរ​បាលក្រុង​ព្រៃវែង​​​យ៉ាងដូច្នេះថា​«ក្រុមតារាចម្រៀងច្រៀងពីរោះៗស្ទើរគ្រប់គ្នានៅតាម ភ​ូមិ តែមិនដឹងថា ត្រូវ​អញ្ជើញក្រុមណាមួយដើម្បីឡើងប៉ុស្តិ៍ថ្ងៃស្អែក!»។ ​​ទាក់ទិនករណីខាងលើ លោកនុត ប៊ុនឌឿន…

ខេត្តព្រៃវែង ៖ ​ក្រោយពី​​បាន​​​ឮសំនៀង​ច្រៀង​​ឡើងកង​រំពង​​នៅ​តាមផ្ទះ​ខ្លាំង​ពេក​ ​​សារ​មួយបានបង្ហោះ​​ក្នុង​​ផេក​អធិ​ការ​នគរ​បាលក្រុង​ព្រៃវែង​​​យ៉ាងដូច្នេះថា​«ក្រុមតារាចម្រៀងច្រៀងពីរោះៗស្ទើរគ្រប់គ្នានៅតាម ភ​ូមិ តែមិនដឹងថា ត្រូវ​អញ្ជើញក្រុមណាមួយដើម្បីឡើងប៉ុស្តិ៍ថ្ងៃស្អែក!»

​​ទាក់ទិនករណីខាងលើ លោកនុត ប៊ុនឌឿន ជាអធិការនគរបាល​ក្រុងព្រៃវែង​បានប្រាប់​កោះសន្តិភាព​ដឹង​ថា ​​នៅ​ថ្ងៃ​​ចូលឆ្នាំទី២​នេះ គិតត្រឹមម៉ោងជាង១១ព្រឹក​ថ្ងៃទី​១៤ មេសា សង្កេត​ឃើញប​ង​ប្អូន​​​នៅ​តាមភូមិក្នុង​ក្រុង​ព្រៃវែង​​ ​គឺ​មាន​ចូលរួម​​សហការ​ជាមួយសមត្ថកិច្ចបានច្រើន ដោយ​មិ​ន​មាន​​ជួបជុំ​ផឹកស៊ី និង​ច្រៀងខារ៉ា​អូខេ​​​ទៀត​នោះ​ទេ ។

​​លោក​បន្តថា ​កាលពីថ្ងៃម្សិលមិញ ជាក់ស្តែង​ឃើញ​បងប្អូន​យើងភាគច្រើន ហាក់ភ្លេចខ្លួន ដោយ​ជួបជុំគ្នា​ច្រៀង​​ខារ៉ាអូខេ​​ និង​​ផឹកស៊ី​​ ។ ដែលកត្តានេះ គឺជាការប្រឈម​នឹងងាយ​ឆ្លង​​ជំងឺ​កូវីដ​១៩នេះបំផុត នៅពេល​ដែល​យើងជួបជុំ​​​គ្នាច្រើន​ ។ លោកថា តែ​​លោក​ក៏​បានចាត់ឱ្យកម្លាំង​​​ចុះ​​ទៅ​តាម​ផ្ទះ​នីមួយ​ៗ​​នាល្ងាចនោះដែរ​ ​ដើម្បីណែ​នាំ​​កុំឱ្យ​​មាន​ការជួបជុំ​ច្រើន​ ពិសេស​គឺការ​​ច្រៀង​ខារ៉ាអូខេ​​ឮៗ ដែលជា​ការរំខាន​​មួយផងដែរ ។

លោកបន្តទៀតថា ​ពេលកម្លាំងលោកចុះដល់​ ​នៅ​ផ្ទះខ្លះ​ឃើញ​គាត់​​​ច្រៀង​​​លេងដោយមាន​មនុស្ស​តែ២-​៣នាក់​​​ក្នុង​គ្រួសាររបស់​គាត់​ប៉ុណ្ណោះ ។ ហើយយើងក៏មិនមាន​​វិធាន​ការអ្វី​ខ្លាំងក្លានោះដែរ ដោយគ្រាន់តែ​ធ្វើការអ​ប់រំ​ណែ​នាំ​​​គាត់បន្ថែម​​​ ដើម្បី​ចូលរួម​ប្រុងប្រយ័ត្ន​ពី​ជំងឺកូវីដ១៩នេះឱ្យខ្ពស់បំផុត ។

អត្ថបទសរសេរ ដោយ