ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​បាល់ទាត់​អុីតា​លី​គ្រោង​ធ្វើ​តេស្ត​កីឡាករ​មុន​ពេល​ការ​ហ្វឹកហាត់​ចាប់ផ្តើម​ឡើង​វិញ

4 ឆ្នាំ មុន

សហព័ន្ធ​កីឡាបាល់ទាត់​ប្រទេស​អុី​តា​លីសង្ឃឹមថា​កីឡាករ​ទាំងអស់​អាច​ត្រូវ​បាន​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​១៩ នៅ​ដើមខែ​ឧសភា​នេះ មុន​ពេល​ការ​រ​រៀបចំការ​ចាប់ផ្តើម​ការ​ប្រកួត​លី​គ​ឡើង​វិញ​។ ក្របខ័ណ្ឌ​លី​គ​កំពូល Serie A ត្រូវ​បាន​ផ្អាក​ចាប់តាំងពី​ថ្ងៃ​ទី៩ ខែ​មីនា ដោយសារ​តែ​ការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​១៩ ក្នុង​ប្រទេស​អុី​តា​លី…

សហព័ន្ធ​កីឡាបាល់ទាត់​ប្រទេស​អុី​តា​លីសង្ឃឹមថា​កីឡាករ​ទាំងអស់​អាច​ត្រូវ​បាន​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​១៩ នៅ​ដើមខែ​ឧសភា​នេះ មុន​ពេល​ការ​រ​រៀបចំការ​ចាប់ផ្តើម​ការ​ប្រកួត​លី​គ​ឡើង​វិញ​។

ក្របខ័ណ្ឌ​លី​គ​កំពូល Serie A ត្រូវ​បាន​ផ្អាក​ចាប់តាំងពី​ថ្ងៃ​ទី៩ ខែ​មីនា ដោយសារ​តែ​ការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​១៩ ក្នុង​ប្រទេស​អុី​តា​លី ក៏​ដូច​ជា​ទូ​ទាំង​ពិភពលោក ។ មិន​ទាន់​មាន​កាលបរិច្ឆេទ​កំណត់ សម្រាប់​ការ​ចាប់ផ្តើម​ការ​ប្រកួត​ឡើង​វិញ​នៅឡើយ​ទេ ។

ប្រធាន​សហព័ន្ធ​លោក Gabriele Gravina បាន​ថ្លែងប្រាប់ Sky Sports Italia ថា «​លី​គ​នឹង​ចាប់ផ្តើម​ឡើង​វិញ នៅ​ពេល​សុខភាព​របស់​អត្ត​ព​លិ​ក និង​បុគ្គលិក​ត្រូវ​បាន​ធានា​ការពារ​ជា​អតិបរមា​។ យើង​នឹង​គូសបញ្ជាក់​នូវ​នីតិវិធី​មួយ​ចំនួន វា​នឹង​បញ្ជូន​បន្ត​ទៅ​លី​គ​ទាំងអស់ ហើយ​ពួក​គេ​នឹង​ធ្វើ​ឱ្យ​ប្រាកដ​ថា វា​នឹង​ត្រូវ​បាន​គោរព​តាម​យ៉ាង​ម៉ត់ចត់​ដោយ​អត្ត​ព​លិ​ក​» ។

«​ខ្ញុំ​សង្ឃឹមថា​យើង​នឹង​ចាប់ផ្តើម​ឡើង​វិញ​នៅ​ចុង​ខែមេសា ជាមួយនឹង​ការ​ធ្វើតេស្ត​ដើម្បី​ធានា​ថា កីឡាករ​មាន​ភាព​អវិជ្ជមាន ហើយ​ការ​ហ្វឹកហាត់​នឹង​អាច​ធ្វើ​ទៅ​បាន ។ នោះ​គឺជា​ប្រផ្នូល​ល្អ ដើម្បី​ចាប់ផ្តើម​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ជាមួយនឹង​លី​គ​របស់​យើង [Serie A]» ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ