ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អគ្គី​លេប​ត្របាក់​ផ្ទះ​2​ខ្នង​យ៉ាង​សន្ធោ​សន្ធៅ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​អគ្គិភ័យ​បាន​ឆាប​ឆេះ​ផ្ទះ​អស់​ចំនួន​២​ខ្នង​ជាប់​គ្នា​យ៉ាង​សន្ធោសន្ធៅ កាលពី​ម៉ោង​ប្រហែល​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ខាងជើង​ឈាង​ខាងកើត​ចំណុច​វត្ត​អូរ​ត្រេះ ស្ថិត​ក្នុងភូមិ​៦…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​អគ្គិភ័យ​បាន​ឆាប​ឆេះ​ផ្ទះ​អស់​ចំនួន​២​ខ្នង​ជាប់​គ្នា​យ៉ាង​សន្ធោសន្ធៅ កាលពី​ម៉ោង​ប្រហែល​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ខាងជើង​ឈាង​ខាងកើត​ចំណុច​វត្ត​អូរ​ត្រេះ ស្ថិត​ក្នុងភូមិ​៦ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ខាងលើ​ឈ្មោះ ម៉ិ លិ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​បិទ​ស្រា រស់នៅ​ភូមិ​-​ឃុំ​ខាងលើ (​របួល​ស្រាល​) បច្ចុប្បន្ន​ជន​រង​គ្រោះ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​បន្ត​ថា ចំពោះ​ការ​ខូចខាត​សម្ភារៈ​រួម​មាន ៖ ឡាន​១​គ្រឿង ម៉ាក​កាម​រី​ឆ្លាម ពណ៌​ទឹកប្រាក់​, ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ 2019 និង​សម្ភារៈ​មួយ​ចំនួន​ទៀត។

សមត្ថកិច្ច​ដដែល​បញ្ជាក់​ថា ក្នុង​យុទ្ធនាការ​ពន្លត់​អគ្គិភ័យ​ខាងលើ​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​៤​រថយន្ត លុះ​រហូត​ដល់​ម៉ោង​១០​យប់​ថ្ងៃ​ដដែល ទើប​រលត់​ទៅ​វិញ​ទាំងស្រុង​។ រីឯ​មូលហេតុ​នៃ​ការ​ឆេះ​នេះ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា គឺ​បណ្ដាល​មក​ម្ចាស់ផ្ទះ​ដុត​ទៀន​ធូប​សែន​ទទួល​ទេវតា​ឆ្នាំ​ថ្មី ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ