ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឌីជេណា​ណា លាតត្រដាង​ចរិត​ហ្ស៊ី​ន​​ប្តី​​ ពេល​នាង​កំពុង​ពរ​ផ្ទៃពោះអស់រលីង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពិធីការិនីល្បីឈ្មោះមួយរូប និងជាអ្នកពូកែវោហា​សព្ទដោះស្រាយ​វិបតិ្តស្នេហា​ដល់ប្រិយ​មិត្តរបស់អ្នកនាង បានបង្ហោះសារលើហ្វេសប៊ុករៀបរាប់អំពីចរិតស្វាមីរបស់អ្នកនាង ឱ្យអ្នកគាំទ្របានដឹង ព្រមទាំងផ្ញើសារទៅបុរសផ្សងៗទៀតឱ្យបានដឹងផងដែរ ។ ឌីជេ ណាណា…

រាជធានីភ្នំពេញ ៖ ពិធីការិនីល្បីឈ្មោះមួយរូប និងជាអ្នកពូកែវោហា​សព្ទដោះស្រាយ​វិបតិ្តស្នេហា​ដល់ប្រិយ​មិត្តរបស់អ្នកនាង បានបង្ហោះសារលើហ្វេសប៊ុករៀបរាប់អំពីចរិតស្វាមីរបស់អ្នកនាង ឱ្យអ្នកគាំទ្របានដឹង ព្រមទាំងផ្ញើសារទៅបុរសផ្សងៗទៀតឱ្យបានដឹងផងដែរ ។

ឌីជេ ណាណា (Dj Nana) ដែលកំពុងពរ​ពោះ​ បានបង្ហោះសារលើហ្វេសប៊ុកផេកផ្លូវការរបស់អ្នកនាង​កាល​ពីថ្ងៃទី១២ ​មេសា ដែលមានខ្លឹមសារថា «លោកប្តីងើបតាំងពីពេលណាមិនដឹង លាងចាន បោស​ជូតផ្ទះ និងត្រៀមឆុងទឹកដោះគោឱ្យប្រពន្ធ ។ នេះហើយបុរសពិតៗ ។ មនុស្សស្រីដែលមានផ្ទៃពោះ ត្រូវ​ការគេងឱ្យបានច្រើន ដូច្នេះ ដើម្បីប្រពន្ធនិងកូន ស្វាមីត្រូវចេះជួយរំលែកការងារផ្ទះ ។ លឺនៅប្រុសៗ?» ។

បន្ថែមពីលើសំណេរយ៉ាងផ្អែមល្អែម អ្នកនាងក៏បានបង្ហោះ​រូបភាពមួយសន្លឹករបស់ស្វាមីអ្នកនាង​ដែល​ញញឹមយ៉ាងស្រស់ ដៃម្ខាងកាន់ទឹកដោះគោផង និងដៃម្ខាងទៀត កំពុងកាន់ប្រដាប់ជូតផ្ទះផងនោះ ដែល​នេះបង្ហាញថា ស្វាមីអ្នកនាងពិតជាយល់ទុក្ខធុរៈភរិយា ហើយធ្វើការមិនប្រកាន់ការងារប្រុស ឬក៏ស្រីនោះ ទេ ។

ចុះបងៗសុភាពបុរសទាំងឡាយ ធ្លាប់បានធ្វើការងារផ្ទះដែរអត់ ពេលភរិយាកំពុងពរពោះនោះ ?

អត្ថបទសរសេរ ដោយ