ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់ «​គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​» ដល់​ដៃ​ព្រឹទ្ធសភា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍រ​ព្រឹទ្ធសភា បើក​កិច្ចប្រជុំ​ពិនិត្យ ដើម្បី​សម្រេច​ដាក់​ក្នុង​សម័យប្រជុំ​វិសាមញ្ញ នៅ​ពេល​ខាង​មុខ ដើម្បី​សម្រេច​បោះ​ឆ្នោត​អនុម័ត ឬ​យ៉ាងណា ខណៈ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចេញ​សេចក្តីថ្លែងការណ៍​អះអាង​ថា ការ​រៀបចំ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍រ​ព្រឹទ្ធសភា បើក​កិច្ចប្រជុំ​ពិនិត្យ ដើម្បី​សម្រេច​ដាក់​ក្នុង​សម័យប្រជុំ​វិសាមញ្ញ នៅ​ពេល​ខាង​មុខ ដើម្បី​សម្រេច​បោះ​ឆ្នោត​អនុម័ត ឬ​យ៉ាងណា ខណៈ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចេញ​សេចក្តីថ្លែងការណ៍​អះអាង​ថា ការ​រៀបចំ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ ស្ថិត​ក្នុង​ភាព​អាសន្ន «​មិន​មាន​ចរិត​ជា​ការ​រំលោភសិទ្ធិ​មនុស្ស ឬ​ជា​ឧបករណ៍​ប្រមូល​អំណាច​» ដូច​ការ​ចោទប្រកាន់​បែប​អគតិ​របស់​ក្រុមប្រឆាំង​មួយ​ក្តាប់​តូច​ឡើយ ។

យោង​តាម​សេចក្តី​ដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៤ មេ​សា ឆ្នាំ​២០២០​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​១៦ មេ​សា ដោយ​របៀបវារៈ​ចំនួន​២ គឺ ៖១ – ពិនិត្យ និង​សម្រេច​លើ​សំណើរ​របស់​គណៈកម្មការ​ទី​២ ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ ស្ថិត​ក្នុង​ភាព​អាសន្ន ។ ២ – កំណត់​របៀបវារៈ​កាល​បរិ​ច្ឆិ​ទ​ប្រជុំ​ព្រឹទ្ធសភា ជា​វិសាមញ្ញ​នីតិកាល​ទី​៤» ។

សូម​រម្លឹក​ថា សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ ស្ថិត​ក្នុង​ភាព​អាសន្ន​ត្រូវ​បាន​រដ្ឋសភា​អនុម័ត កាលពី​កន្លង​មក​ថ្មី​ៗ​នេះ ដោយ​សម្លេង​១១៥​រូប លើ​ចំនួន​១១៥​រូប ដែល​ក្នុង​នោះ​ក៏​មាន​វត្តមាន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ផង​ដែរ ។

ពាក់ព័ន្ធ​នឹង​ច្បាប់​ស្តី​ពី​ការ «​គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​»​កំពុង​ស្ថិត​ក្នុង​ដៃ​ស្ថាប័ន​ព្រឹទ្ធសភា​នេះ​ផង​ដែរ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចេញ​សេចក្តីថ្លែងការណ៍​កាលពី​រាត្រី​ថ្ងៃ​ទី ១៣ មេ​សា ដោយ​អះអាង​ថា ច្បាប់​នេះ គឺជា​ឧបករណ៍​គតិ​យុ​ត្ត​ដ៏​មាន​តម្លៃ​ក្នុង​ការ​ការពារ​សិទ្ធិ​រស់រាន​មានជីវិត សិទ្ធិ​ទទួល​បាន​នូវ​សន្តិភាព ស្ថិរភាព​សង្គម និង​ការ​អភិវឌ្ឍ ដែល​ជា​ក្តី​ប្រាថ្នា​ចង់បាន​របស់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស និង​ស្រប​តាម​គោលការណ៍​នីតិរដ្ឋ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​។

សម្តេច​តេ​ជោ ធ្លាប់​បាន​មាន​ប្រសាសន៍​ថា​បើសិនជា​ច្បាប់​នេះ​ត្រូវ​បាន​អនុវត្ត​ដោយ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ក្នុង​ករណី​ពលរដ្ឋ​មិន​អនុវត្ត​តាម​បទបញ្ជារ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​វីរុស​កូ​វី​ដ ១៩ នោះ​សិទ្ធ​ស៊ី​វិល​នឹង​ត្រូវ​កាត់​បន្ថយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ