ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​ជាង​១​ម៉ោង! ភ្លៀង​១​មេ​ធំ​យ៉ាង​ខ្លាំង​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ចំនួន​៥​ស្រុក​ និង​​ក្រុង​​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ភ្លៀង​មួយ​មេ​ធំ​ជាង​១​ម៉ោង​ទូ​ទាំង​​ខេត្តបន្ទាយមានជ័យ​នេះ បាន​ធ្វើ​ឱ្យ​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ចំនួន​៥​ស្រុក និង​ក្រុង បណ្តាល​ឱ្យ​រង​ការ​ខូចខាត ដោយសារ​រ​ប៉ើ​ក​ដំបូល​អស់​៦២​ខ្នង ព្រោះតែ​ភ្លៀង​កក់ខែ​លាយឡំ​ជាមួយនឹង​ខ្ស​ល់​កន្ត្រាក់ កាលពី​ម៉ោង​៤​ល្ងាច​រហូត​ដល់​ម៉ោង​៦​ល្ងាច…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ភ្លៀង​មួយ​មេ​ធំ​ជាង​១​ម៉ោង​ទូ​ទាំង​​ខេត្តបន្ទាយមានជ័យ​នេះ បាន​ធ្វើ​ឱ្យ​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ចំនួន​៥​ស្រុក និង​ក្រុង បណ្តាល​ឱ្យ​រង​ការ​ខូចខាត ដោយសារ​រ​ប៉ើ​ក​ដំបូល​អស់​៦២​ខ្នង ព្រោះតែ​ភ្លៀង​កក់ខែ​លាយឡំ​ជាមួយនឹង​ខ្ស​ល់​កន្ត្រាក់ កាលពី​ម៉ោង​៤​ល្ងាច​រហូត​ដល់​ម៉ោង​៦​ល្ងាច នា​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២០ ដែល​មាន​រយៈពេល​ជាង​១​ម៉ោង​ទើប​រាំងភ្លៀង​។

បើ​តាម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​បង្ហាញ​ថា​៖ នៅ​វ​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​១២ ខែមេសា​នេះ មាន​ភ្លៀង​មួយ​យ៉ាង​ខ្លាំង​លាយឡំ​ជាមួយនឹង​ខ្ស​ល់​កន្ត្រាក់​ហើយ​បាន​បំផ្លាញ​ផ្ទះសំបែង​របស់​ប្រជាពលរដ្ឋ ដំណាំ​ហូប​ផ្លែ និង​សម្បត្តិ​សាធារណៈ​មួយ​ចំនួន​ទៀត​ផង ។

ប្រភព​ដដែល​បង្ហាញ​ទៀត​ថា ខ្ស​ល់​កន្ត្រាក់​ខាងលើ​បាន​បង្ក​ឲ្យ​ខូចខាត​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ន​ក្រុង​ប៉ោយ​ប៉ែ​ត​ចំនួន​១៧​ខ្នង ក្នុង​នោះរ​ប៉ើ​ក​ដំបូល​១២​ខ្នង រលំ​ធ្លាក់​ពីលើ​កំណល់​ចំនួន​៥​ខ្នង បាក់​បង្គោល​ភ្លើង​១​ដើម​។ ចំណែក​ស្រុក​ថ្មពួក​ចំនួន​២៧​ខ្នង រ​ប៉ើ​ក​ដំបូល​២៥​ខ្នង ជង្រុក​២​ខ្នង​, ស្រុក​ចំនួន​៩​ខ្នង រ​ប៉ើ​ក​ដំបូល​, ស្រុក​ព្រះនេត្រព្រះ​ចំនួន​៩​ខ្នង រ​ប៉ើ​ក​ដំបូល​៨​ខ្នង រោង​ម៉ាស៊ីន​១​ខ្នង និង​ស្រុក​ភ្នំស្រុក​១​ខ្នង រ​ប៉ើ​ក​ដំបូល​។

បើ​តាម​មន្ត្រី​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ប្រាប់​ថា នេះ​ជា​ភ្លៀង​ធ្លាក់​លើក​ទី​៣​ហើយ ហើយ​កាល​ភ្លៀង​ធ្លាក់ លើក​ទី​១ គឺ​ភ្លៀង​ធ្លាក់​តិចតួច​តាម​ស្រុក​-​ក្រុង​មួយ​ចំនួន ដែល​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​ប៉ះពាល់​ខូចខាត​ផ្ទះសំបែង​ប្រជាពលរដ្ឋ​នៅ​ស្រុក​មង្គល​បូ​រី និង​ស្រុក​ស្វាយចេក​។ លើក​ទី​២ ភ្លៀង​ធ្លាក់​មាន​តិចតួច ហើយ​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​ប៉ះពាល់​នៅ​ស្រុក​ថ្មពួក និង​ស្រុក​អូរ​ជ្រៅ បណ្តាល​ខូចខាត​ផ្ទះសំបែង​ប្រជាពលរដ្ឋ​។ ចំណែកឯ​លើក​ទី​៣​នេះ​វិញ ភ្លៀង​ធ្លាក់​មួយ​ធំ​រយៈពេល​ជាង​១​ម៉ោង​ទូ​ទាំង​ខេត្ត ហើយ​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​ប៉ះពាល់​ខូចខាត​ផ្ទះសំបែង​ប្រជាពលរដ្ឋ​នៅ​ស្រុក​ថ្មពួក និង​ស្រុក​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ករណី​គ្រោះ​ធម្មជាតិ​ខាងលើ​នេះ គឺ​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​​នោះ​ឡើយ ។ លុះ​នៅ​ថ្ងៃ​ទី​១៣ ខែមេសា​នេះ កម្លាំង​នគរបាល និង​កម្លាំងយោធា បាន​ចុះ​ជួយ​រុះ​រ៉ើ​ប្រមូល​ស័ង្កសី និង​ជួយ​ជួសជុលផ្ទះ​ប្រជាពលរដ្ឋ​ផង​ដែរ ។ ជាមួយ​គ្នា​នោះ​ដែរ លោក​អភិបាលខេត្ត អ៊ុំ រាត្រី បាន​ចុះ​សួរសុខទុក្ខ​ដល់​ប្រជាពលរដ្ឋ និង​នាំ​យក​ស័ង្កសី​ប្រគល់​ជូន​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ និង​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន ដល់​កងកម្លាំង​មក​ជួយ​ជួសជុល​លំនៅ​ដ្ឋា​ន​ប្រជា​ពលរដ្ឋ​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ