ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ចុះ​ត្រជាក់​ហើយមាន​ភ្លៀង និង​មាន​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់​ដែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​តិច​ទៅ​ច្រើន​រាយ​ប៉ាយ​នៅ​តំបន់​មួយ​ចំនួន ទាំង​មាន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​២១ ខែ​មេ សា…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​តិច​ទៅ​ច្រើន​រាយ​ប៉ាយ​នៅ​តំបន់​មួយ​ចំនួន ទាំង​មាន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​២១ ខែ​មេ សា ។ នេះ មើល​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​ចាប់​ថ្ងៃ​ទី​១៥ ដល់​២១ ខែមេសា ឆ្នាំ​២០២០ បាន​បញ្ជាក់​ថា តាម​រយៈ​ការ​តាមដាន​ស្ថានភាព​អាកាសធាតុ​ជា​បន្តបន្ទាប់ សង្កេត​ឃើញ​ថា ជ្រលង​សម្ពាធ​ខ្ពស់​រំកិល​អូស​បន្លា​យមក​លើ​ខ្ពង់រាប​ឦសាន ខណៈ​ជ្រលង​សម្ពាធ​ទាប បន្ត​គ្រប់​ដណ្តប់​មក​លើ​តំបន់​វាលទំនាប​កណ្តាល និង​តំបន់​មាត់សមុទ្រ ។

ក្រសួង​បាន​បន្ត​ថា ស្ថានភាព​បែប​នេះ​ធ្វើ​ឱ្យ​ធាតុអាកាស​មាន​លក្ខណៈ​ដូច​ជា ៖​បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​មាន​សីតុណ្ហភាព​អប្បបរមា​ពី ២៤ ដល់​២៧ អង្សា​សេ នៅ​ថ្ងៃ​ទី​១៥ ដល់ ១៨ ខែមេសា សីតុណ្ហភាព​អតិបរមា​មាន ៣២​ដល់ ៣៦ អង្សា​សេ និង​ចាប់ពី​ថ្ងៃ​ទី​១៩ ដល់ ២១ ខែមេសា សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៤ ដល់​៣៨​អង្សា​សេ ។ ចាប់ពី​ថ្ងៃ​ទី ១៥ ដល់ ១៨ ខែមេសា មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​នៅ​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន និង​បន្ទាប់​ពី​នោះ​ភ្លៀង​នឹង​ធ្លាក់​ថមថយ ។

ចំណែកឯ​បណ្តា​ខេត្ត​នៅ​តំបន់​ខ្ពស់​រាប​ឦសាន​មាន​សីតុណ្ហភាព​អប្បរ​មា​ពី​២៣​ដល់​២៥​អង្សា​សេ និង​សីតុណ្ហភាព​អ​តុ​បរមា​មាន​ពី​៣២ ដល់​៣៥​អង្សា​សេ ។ ផ្នែក​មួយ​ចំនួន​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​ខ្សោយ​ទៅ​មធ្យម ។ក្រសួង​បាន​ឲ្យ​ដឹង​ថា ចំពោះ​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បរ​មា​ពី​២៥ ដល់​២៧​អង្សា​សេ និង​សីតុណ្ហភាព​អតិប្បរមា​ពី​៣២ ដល់​៣៤​អង្សា​សេ ។

ចាប់ពី​ថ្ងៃ​ទី​១៥​ដល់​១៧ ខែមេសា​ផ្នែក​មួយ​ចំនួន​នឹ​អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន នឹង​បន្ទាប់​ពី​នោះ​ភ្លៀង​ធ្លាក់​ថមថយ ។ ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​អំពាវនាវ​ដល់​សាធារណជន​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាត​តុ​ភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​នឹង​អាច​កើត​មាន​ពិសេស​នោះ​នៅ​ផ្នែក​ខ្លះ​នៃ​តំបន់​វាលទំនាប​កណ្តាល នឹង​តំបន់​ជួរ​ភ្នំ​ដងរែក ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​១៧​ខែមេសា ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ