កូនភ្លោះប្រុស៣នាក់របស់សម្តេចតេជោ ប្រសូត្រនៅខេត្តសៀមរាប
- សៀមរាប
ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះ លោក សេង ទៀង ជំនួយការសម្ដេចតេជោ ហ៊ុន…
ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះ លោក សេង ទៀង ជំនួយការសម្ដេចតេជោ ហ៊ុន…
ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះ លោក សេង ទៀង ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមដំណើរដោយ លោក គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះសំណេះសំណាល និងនាំយកអំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅប្រគល់ជូនចៅភ្លោះ៣នាក់ គឺប្រុសទាំង៣ ដែលទើបនឹងសំរាលនៅម៉ោង៤ល្ងាច ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ។
បើតាមលោក សេង ទៀង មានប្រសាសន៍ថា អំណោយដែលផ្តល់ជូនក្រុមគ្រួសារកូនភ្លោះទាំង៣នាពេលនេះ គឺសម្តេចមិនបានប្រកាន់ពូជសាសន៍នោះទេ ហើយក៏មិនប្រកាន់និន្នាការនយោបាយដែរ ឲ្យតែបងប្អូនប្រសូតបានកូនភ្លោះ៣ គឺកូនទាំងនោះជាចៅរបស់សម្តេច ហើយនឹងទទួលបានអំណោយដូចៗគ្នា។
ហើយមកដល់ពេលនេះ ការមកចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនដល់កូនភ្លោះទាំង៣នាក់នេះ គឺជាលើកទី៣៦១ ហើយ ។
គួរឲ្យដឹងថា កូនភ្លោះទាំង៣នាក់ខាងលើ មានឪពុក ឈ្មោះ លាង ប៊ុនធាវ អាយុ២៤ឆ្នាំ និងម្តាយឈ្មោះ មុន សុផន អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិ ក្បាលទន្សោង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ហើយអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលបានប្រគល់ជូនដល់កូនភ្លោះទាំង៣ខាងលើមានដូចជា ៖ អង្ករ២០០គីឡូក្រាម ទឹកដោះគោ១កេស ស្ករស៥គីឡូក្រោម ក្រម៉ា២ សារ៉ុង២ និងថវិកា៥លានរៀលផងដែរ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ